ក្រុម​IS កាន់តែ​បាក់កម្លាំង​ក្រោយ​អាមេរិក​សម្លាប់​មេទ័ព Abu Omar al-Shishani

​អាមេរិក​អះអាងថា  «​រដ្ឋមន្ត្រី​សង្គ្រាម​» របស់​ក្រុម​រដ្ឋ​ឥស្លាម​ឬ​ក្រុម​ដែ​ស្ហ (Daesh)  ទំនងជា​ស្លាប់​ក្រោម​ស្នាដៃ​ទ័ពអាកាស​របស់ខ្លួន ដែល​បាន​បើក​ប្រតិបត្តិ​ការទម្លាក់​គ្រាប់​នៅ​ស៊ី​រី​កាលពី​សប្តាហ៍​មុននេះ​។ រដ្ឋបាល ក្រុង​វ៉ាស៊ីនតោន ហៅ​ការស្លាប់​របស់​មេបញ្ជាកា​រ​ក្រុម​ភេរវជន​រដ្ឋា​ឥស្លាម​នេះ​ជា​ជ័យជម្នះ​ដ៏​ធំ​របស់ខ្លួន ហើយ​វា​នឹង​ជួយ​ទប់ស្កាត់​ការបន្ត​រើស​ក្រុម​សកម្មប្រយុទ្ធ​បន្ថែម​ពី​អឺរ៉ុប​ខាងកើត និង បំបាក់កម្លាំង​ក្រុម​រដ្ឋ​ឥស្លាម​ដែល​កំពុង​ទន់ដៃទន់ជើង​ព្រោះ​ការវាយប្រហារ​ព្រមៗ​គ្នា​ពី​សំណាក់​ទ័ព​រដ្ឋាភិបាល​ស៊ី​រី រុស្ស៊ី និង​សម្ព័ន្ធ​អន្តរជាតិ​ដឹកនាំ​ដោយ​អាមេរិក​ស្រាប់​នោះ​។  

​សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ​៖

​ចាប់តាំងពី​មហាអំណាច​រុស្ស៊ី និង​អាមេរិក នាំគ្នា​លូកដៃ​កាន់តែ​ជ្រៅ​ក្នុង​ជម្លោះ​នៅ​ស៊ី​រី កងកម្លាំង​ក្រុម​រដ្ឋ​ឥស្លាម​ឬ​ក្រុម​ដែ​ស្ហ ចាប់ផ្តើម​ទន់ខ្សោយ​ទៅៗ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។ ទោះ​កន្លងមក​មានការ​ចោទប្រកាន់​គ្នា​ទៅវិញទៅមក​រវាង​មហាអំណាច​អាមេរិក និង​រុស្ស៊ី ជុំវិញ​ការទម្លាក់​គ្រាប់​លើ​ជន​ស៊ីវិល ក៏ដោយ តែ​យ៉ាងហោចណាស់ មហាអំណាច​ទាំងពីរ​ក៏បាន​កម្ទេច​គោលដៅ និង​ទីតាំង​ក្រុម​ភេរវជន​នេះ​អស់​ក្រែល​ដែរ​។ ប៉ុន្តែ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់ គឺ​ទាំង​រុស្ស៊ី​និង​អាមេរិក​កំពុង​អួត​រៀងៗ​ខ្លួន​ថា ខ្លួន​មាន​ចំណែក​និង​តួនាទី​សំខាន់​ក្នុងការ​កម្ចាត់​ក្រុម​ដែ​ស្ហ​នៅ​ស៊ី​រី និង​អ៊ីរ៉ាក់​។​

​មកដល់​សប្តាហ៍​នេះ  បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters មន្ត្រីជាន់ខ្ពស់​អាមេរិក បានប្រកាសថា ទ័ពអាកាស​ខ្លួន​ទំនង​បានសម្លាប់​មេបញ្ជាការ​ក្រុម ដែ​ស្ហ Abu Omar al-Shishani ក្នុង​ប្រតិបត្តិការ​នៅ​ស៊ី​រី​។  ជននេះ​ជាម​នុស្ស​សំខាន់​ក្នុង​ជួរ​ដឹកនាំ​ក្រុម​ដែ​ស្ហ ព្រោះ​សូម្បីតែ អាមេរិក ក៏បាន​ដាក់​រហ័ស្ស​នាម​ដល់​ជន ថា​ជា «​រដ្ឋមន្ត្រី​សង្គ្រាម​»​ថែមទៀត​។ ពាក់ព័ន្ធ​ការសម្លាប់​មេបញ្ជាការ​ក្រុម​ដែ​ស្ហ​នេះដែរ អ្នកនាំពាក្យ​មន្ទីរ​ប៉ង់​តា​ហ្កូ​ន​លោក Peter Cook បកស្រាយ​ថា ទាហាន​អាមេរិក​កំពុង ស៊ើបអង្កេត​ពាក់ព័ន្ធ​ការស្លាប់​របស់ Al-Shishani ប៉ុន្តែ​លោក​ជឿជាក់ថា​ភាគរយ​ច្រើនណាស់​ដែលថា ជននេះ​ពិតជា​ស្លាប់​មែន​។​

១.​ហេតុអ្វី Omar al-Shishani ជា​មនុស្ស​សំខាន់​សម្រាប់​ក្រុម រដ្ឋ​ឥស្លាម​?
Abu Omar al-Shishani ឬ Omar the Chechen បានកើត​នៅក្នុង​ឆ្នាំ​១៩៨៦ នៅក្នុង​ប្រទេស Georgia អតីត​រដ្ឋ​សហភាពសូវៀត​។ ដល់​ដើមឆ្នាំ ២០០០ Abu Omar al-Shishani  បាន​ចូលរួម​ក្នុង​ចលនា​ប្រដាប់អាវុធ​ប្រយុទ្ធ​តស៊ូ​ប្រឆាំង​ទាហាន​រុស្ស៊ី​នៅ​តំបន់ ឆេ​ឈិន (Chechnya) ។ ដល់​ឆ្នាំ ២០០៦ ជននេះ​បានសម្រេច​ចូល​បម្រើកងទ័ព Georgia ហើយ​ឆ្នាំ ២០១០ ជននេះ​រង​ការចាប់ខ្លួន​ព្រោះ​កាន់​អាវុធ​ខុសច្បាប់​។ រហូតដល់​ឆ្នាំ ២០១២ ទើប al-Shishani លួច​ឆ្លងដែន​ទៅកាន់​ប្រទេស​តួ​ក​គី ហើយ​បន្តទៅ​ចូលរួម​ក្នុង​កម្លាំងប្រដាប់អាវុធ​នៅ​ស៊ី​រី​តែម្តង​។ តាំងពី​ពេលនោះ​មក គេ​ឃើញ al-Shishani ប្រឡូក​យ៉ាងសកម្ម​ក្នុង​ចលនា​ភេរវកម្ម​និង​ក្លាយជា​មេដឹកនាំ​ក្រុម​ដែ​ស្ហ​ដល់​បច្ចុប្បន្ន​។

al-Shishani តាមពិតទៅ​ជាទី​ប្រឹក្សា​សឹក​មេដឹកនាំ​កំពូល​ក្រុម​រដ្ឋ​ឥស្លាម Abu Bakr al-Baghdadi ផង​ព្រោះ​គេ​ពូកែ​ខាង​យុទ្ធសាស្ត្រ​សង្គ្រាម​និង​អាចជួយ​ពង្រឹងកម្លាំង​ក្រុម​នេះ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។ កន្លងមក​ក្រសួងការបរទេស​អាមេរិក​ប្រកាស​ផ្តល់​លុយ​រង្វាន់​រហូតដល់ ៥​លាន​ដុល្លារ​អាមេរិក​ដល់​អ្នក​ដែល​ផ្តល់ព័ត៌មាន​ដែល​អាច​ឈានទៅ​សម្លាប់​ជននេះ​បានដែរ​។​

​គេ​ទទួលបាន​ព័ត៌មាន​ថា al-Shishani ត្រូវបាន​មេដឹកនាំ​ក្រុម​បញ្ជូនមក​ពង្រឹងកម្លាំង​ទ័ព​នៅ​ស៊ី​រី​ដើម្បី​ប្រឆាំង​តបត​កងកម្លាំង​រដ្ឋាភិបាល​ស៊ី​រី កងទ័ព​រុស្ស៊ី​ផង និង​ក្រុម​សម្ព័ន្ធ​អន្តរជាតិ​ផង ខណៈ​ក្រុម​ដែ​ស្ហ​កាន់តែ​ខ្សោយៗ​ទៅ​។​

២.​ការស្លាប់​របស់ al-Shishani ជា​ជោគជ័យ​ដ៏​ធំ​របស់​អាមេរិក ជា​សញ្ញា​បរាជ័យ​របស់​ក្រុម​ដែ​ស្ហ​?
​ទោះជា​មិនទាន់មាន​ការទទួលស្គាល់​ជា​ផ្លូវការ​ចុងក្រោយ​ក៏ដោយចុះ  វា​មិនមែនជា​រឿង​សាមញ្ញ​ទេ នៅពេលដែល​ក្រុម​សកម្មប្រយុទ្ធ​ដែ​ស្ហ​នេះ បាត់បង់​មេទ័ព​របស់ខ្លួន​។ ហើយ​នេះ​ជា​ជ័យជម្នះ​ដ៏​ធំ​ដែរ​របស់​ក្រុង​វ៉ាស៊ីនតោន​និង​សម្ព័ន្ធ​អន្តរជាតិ ចាប់តាំងពី​មេដឹកនាំ​ជាន់ខ្ពស់​ក្រុម​រដ្ឋ​ឥស្លាម​នៅ​លី​ប៊ី Abu Nabil ត្រូវបាន​សម្លាប់​កាលពី​ខែវិច្ឆិកា ឆ្នាំ ២០១៥ ។

​ចំណុច​សំខាន់​ទីមួយ ការបាត់បង់​មេទ័ព​នេះ ក្រុម​សកម្មប្រយុទ្ធ​ដែ​ស្ហ ត្រូវ​ប្រឈម​នឹង​ការ​ខ្សោះ​កម្លាំង​ព្រោះតែ​ការជ្រើសរើស​ក្រុម​សកម្មប្រយុទ្ធ​ថ្មី​ពី​អឺរ៉ុប​ខាងកើត​ជាពិសេស​ពី​តំបន់​ឆេ​ឈិន និង​កូ​កាស (Caucus) ពិបាកធ្វើ​ទៅបាន​។ ក្រុម​សកម្មប្រយុទ្ធ​ជាច្រើន​បាន​លួច​ឆ្លងដែន​ពី​តំបន់​ខាងលើ មក​ចូលរួម​ជាមួយ​ក្រុម​ដែ​ស្ហ​នៅ​ស៊ី​រី និង​អ៊ីរ៉ាក់ ព្រោះ​ការអូសទាញ​និង​ការផ្សព្វផ្សាយ​មនោគមន៍​វិជ្ជា​ជ្រុលនិយម​នេះ​។​

​មួយវិញទៀត ការបាត់បង់ al-Shishani ជាការ​បាត់បង់​មនុស្ស​ជំនិត​និង​ជំនាញ​ទ័ព​ម្នាក់​ដែល​ជួយផ្តល់​ប្រឹក្សា​ឲ្យ​ក្រុម​សកម្មប្រយុទ្ធ​ដែ​ស្ហ​ទទួលជោគជ័យ​កន្លងមក​។ ក្រុម​នេះ​បាត់បង់​មនុស្ស​សំខាន់ ស្របពេល​ដែល​បទ​ឈប់​បាញ់​ស៊ី​រី​កំពុង​ចូល​ជា​ធរមាន ដែល​វា​មានន័យថា ក្រុម​ដែ​ស្ហ​ក្លាយជា​គោលដៅ​វាយប្រហារ​របស់​ទាហាន​ស៊ី​រី កងទ័ពអាកាស​រុស្ស៊ី និង​ក្រុម​សម្ព័ន្ធ​អន្តរជាតិ​ផង​៕

អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​ភូមិពាម​៖​អ្នកឆ្លង​មេរោគ​អេដស៍​សួរ​រកមូល​ហេតុ​ចម្លង​ ​ឯក្រសួង​នៅ​តែ​មិន​ទាន់​រក​ឃើញ​