បំបាត់​អាការ​ឈឺបំពង់ក​បែ​បធ​ម្ម​ជាតិ​

6 Videos

​អាការ​ឈឺបំពង់ក​តែង​កើតមាន​នៅពេល​មាន​សភាព​រលាក​ត្រង់​បរិវេណ​បំពង់ក​នៃ​សន្ទះ​ខាងក្រោយ​ផ្ទៃ​បំពង់ក​ដែល​តែង​បណ្តាលមកពី​ការឆ្លង​មេរោគ​និង​ពពួក​បាក់តេរី​ផ្សេងៗ​ឬការឆ្លង​នៃ​ពពួក​ផ្សិត សារធាតុពុល​ក្នុង​បរិយាកាសផ្សែង​បារី ជាតិ​អាស៊ីដ ការស្រែកខ្លាំងៗនិង​អាល់​ឡែក​ហ្ស៊ី​ផ្សេងៗ ។​
​អាការ​បន្ទាប់​សន្សំ​បណ្តាលឱ្យ​រលាក​បំពង់ក​មានដូចជា ឈឺក្បាល ឈឺក្រពះ ផ្តាសាយ​តិចតួចនិង ហើម​បំពង់ក ។ ឈឺ​ក​នេះ​អាចជា​ជំងឺ​ធម្មតាតែ​ករណីខ្លះ​វា​បណ្តាលឱ្យ​អ្នក​ពិបាក​ទ្រាំ​ដែល​ចាំបាច់​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ជាបន្ទាន់ ។ បើ​អ្នកមិន​ចង់ទៅ​ជួប​គ្រូពេទ្យអ្នក​អាចសាកល្បង​ព្យាបាល​តាម​វិធី​បែប​ធម្មជាតិ​ដូចខាងក្រោម ៖

M88

១-​ក្រូចឆ្មារ ៖ អ្នក​អាច​ប្រើ​ក្រូចឆ្មារ​ស្រស់លាយ​ជាមួយ​ទឹកឃ្មុំ ១ ស្លាបព្រា​បាយ ដាក់​កូរលាយ​គ្នា​ជាមួយ​ទឹក​ក្តៅ​ឧណ្ហៗ​រួច​ក្រេប​បន្តិច​ម្តងៗ​ឱ្យបាន​ញឹកញាប់​ឬបើ​មិនមាន​ទឹកឃ្មុំ​អ្នក​អាច​ផឹក​ជាមួយ​ទឹក​ក្តៅ​ឧណ្ហៗ​ក៏បាន ។ ក្រៅពីនេះ​អ្នក​ក៏អាច​ចិត​ក្រូចឆ្មារ​ជា​ចំណិត​តូចៗ​រួច​រោយ​អំបិល​បន្តិច​ពីលើ​យកមក​លិទ្ធ​បន្តិចៗ​ក៏បាន ។​

បំបាត់​អាការ​ឈឺបំពង់ក​បែ​បធ​ម្ម​ជាតិ​

២-​ទឹកអំបិល ៖ វិធី​មួយទៀត​ដើម្បី​បំបាត់ការឈឺ​បំពង់កត្រូវ​បៀមទឹក​អំបិលព្រោះ​ក្នុង​ទឹកអំបិល​មានគុណ​សម្បត្តិ​ពិសេស​ជួយ​បំបាត់​ស្លេស្ម៍និងកម្ចាត់​ពពួក​បាក់តេរី​ដែល​តោង​ស្អិត​ជាប់​បំពង់កនិងអាច​កាត់បន្ថយ​បញ្ហា​រលាក​បំពង់​កបាន​ខ្លះ​ដែរ ។ អ្នក​គ្រាន់តែ​យក​អំបិល​ទៅ​លាយ​ជាមួយទឹក​ក្តៅ​ឧណ្ហៗ​កូរ​ឱ្យ​រលាយ​អំបិល​រួច​យកមក​បៀម​ក្នុង​មាត់ តែ​អ្នក​មិនត្រូវ​លេបទឹក​នោះទេ ។ អ្នកត្រូវធ្វើ​ដូច្នេះ​ឱ្យបាន ៤ ដង ក្នុង​មួយថ្ងៃ ។​

បំបាត់​អាការ​ឈឺបំពង់ក​បែ​បធ​ម្ម​ជាតិ​

៣-​ខ្ទឹមស ៖ សារធាតុ​ក្នុង​ខ្ទឹម​សមាន​ផ្ទុក​សារធាតុ​ថ្នាំ​ពិសេស​ម្យ៉ាង​ជួយ​ការពារ​បញ្ហា​ឈឺបំពង់ក ។ អ្នក​ត្រូវ​ហាន់​កំពឹស​ខ្ទឹមស​ជា​ពីរ​ចម្រៀក​រួច​យកទៅ​បៀម​ក្នុង​មាត់​ដោយ​ខាំ​ញេញ​ដើម្បីឱ្យវា​ចេញ​ជាតិ​ហឹរ​បន្តិចព្រោះ​សារធាតុ​អាល់​លី​ស៊ីន (Allicin) ក្នុង​ខ្ទឹមស​អាចជួយ​កម្ចាត់​បាក់​តេ​រី​ដែលបណ្តាលឱ្យ​ឈឺបំពង់ក ។ បើសិនជា​អាច​អ្នក​គួរ ទទួលទាន​ខ្ទឹម​ឆៅ ឬ ខ្ទឹម​ចម្អិន​លាយ​ជាមួយ​ម្ហូបអាហារ​ឱ្យបាន​ញឹកញាប់​ដើម្បី​កាត់បន្ថយ​បញ្ហា​រលាក​បំពង់ក ។

បំបាត់​អាការ​ឈឺបំពង់ក​បែ​បធ​ម្ម​ជាតិ​

៤-​ទឹកឃ្មុំ ៖ ដូច​គេ​បានដឹងហើយថាទឹកឃ្មុំមានគុណ​សម្បត្តិ​ពិសេស​ខាង​កម្ចាត់​ពពួក​មេរោគបាក់តេរី​ផ្សេងៗ និង អាចជួយ​បង្កើនល្បឿន​ព្យាបាល​បាន​ថែម​ទៀតផង ។ លើសពីនេះ​វា​មាន​សារធាតុ Hypertonic Osmotic ជួយ​បំបាត់​ជាតិ​ទឹកដែល​បង្ក​ឱ្យ​កើត​បញ្ហា​ហើម​ជាលិកា​ត្រង់​បំពង់កផងដែរ ។ អ្នក​គ្រាន់តែ​យក​ទឹកឃ្មុំ ១ ស្លាបព្រា​បាយលាយ​ជាមួយ​ទឹក​ក្តៅ និង ផឹក​ឱ្យបាន​ពី ២ ទៅ ៣ ដងក្នុង​មួយថ្ងៃឬក៏​អាច​យកទៅ​លាយ​ជាមួយ​ទឹក​«​តែ​»​ផឹក​ក៏បានវារឹតតែ​ប្រសើរ ។ ការ​ទម្លាប់​ផឹក​មុនពេល ចូល​គេង​នឹង​ជួយ​បន្ថយ​អាការ​ឈឺចាប់​ត្រង់​បំពង់ក និង ធ្វើឱ្យ​អ្នក​សម្រាន្ត​លក់​ស្រួល ។

បំបាត់​អាការ​ឈឺបំពង់ក​បែ​បធ​ម្ម​ជាតិ​

៥-​មើម​រមៀត ៖ ការយក​មើម​រមៀត​មក​ព្យាបាល​ដោយ​កិន​ឱ្យទៅជា​ម្សៅ និង យកទៅ​លាយជាមួយ​ទឹក​ក្តៅ​ឧណ្ហៗ​ផឹក​ដើម្បី​ព្យាបាល​អាការ​ឈឺ បំពង់ក​ពិតជា​ប្រសើរ​ណាស់ ។ អ្នក​អាច​ផឹកទឹក​រមៀត​នេះ​ឱ្យបាន​រាល់​ព្រឹក​ឱ្យបាន​រយៈពេល ៤ ថ្ងៃ នោះ​អ្នកនឹង​ឃើញ​លទ្ធផល ។ ក្រៅពីនេះ​អ្នក​ក៏​អាច​យក​មើម​រមៀត​មក​ទំពា​ទទួលទាន​បន្តិចៗ​ក៏បាន ។ អ្នក​គួរ​ធ្វើ​ដូច្នេះ​ឱ្យបាន​ទៀងទាត់ឬអាច​យក​ម្សៅ​រមៀត​ទៅ​លាយ​ជាមួយ​ទឹកអំបិលនិងទឹកក្តៅ​ឧណ្ហៗ​ផឹក​ឱ្យបាន ២ ដង ក្នុង​មួយថ្ងៃ​ក៏បាន ៕ សុផល

បំបាត់​អាការ​ឈឺបំពង់ក​បែ​បធ​ម្ម​ជាតិ​