មេធាវី សុក សំអឿន​៖ «​បើ​ចង់​រៀន​ច្បាប់​ពូកែ ត្រូវ​ស្រឡាញ់​យុត្តិធម៌​!»

​កន្លងមក​វិធីសាស្ត្រ​ដើម្បី​សិក្សា​មុខវិជ្ជា​ច្បាប់​ឲ្យ​ពូកែ ត្រូវ​អ្នកជំនាញ​ផ្នែក​ច្បាប់​ភាគច្រើន ប្រាប់​គន្លឹះ​សិក្សា​ផ្សេងៗ ដូចជា​ការ​ឲ្យ​សិស្ស​ឧស្សាហ៍​ស្រាវជ្រាវ អាន​សៀវភៅ​ច្បាប់​ឲ្យ​បាន​ច្រើន និង​យកចិត្តទុកដាក់​ស្តាប់​គ្រូបង្រៀន​ជាដើម​។ ក៏ប៉ុន្តែ​អ្នកច្បាប់​ដ៏​ល្បី​នៅ​កម្ពុជា​លោក សុក សំអឿន ដែល​បាន​ចាប់​អា​ជី​ជា​មេធាវី​រាប់​ឆ្នាំ​មកហើយ​នោះ ប្រាប់​គន្លឹះ​តែមួយ​ប៉ុណ្ណោះ ដើម្បី​ឲ្យ​សិស្ស​រៀន​ច្បាប់​ពូកែ គឺ​ការស្រឡាញ់​យុត្តិធម៌​។​

​លោក​លើកឡើងថា  បើ​នរណា​ចង់​រៀន​ច្បាប់​ពូកែ ត្រូវ​ប្រកាន់​គោលការណ៍​ស្រឡាញ់​យុត្តិធម៌ ពីព្រោះ​លោក​យល់ថា បើ​អ្នកសិក្សា​ច្បាប់​ស្រឡាញ់​យុត្តិធម៌​ហើយ ពេល​អាន​ច្បាប់  ពួកគេ​នឹង​គិត​មើល​ភ្លាម​ថា ច្បាប់​នេះ​មាន​យុត្តិធម៌​ឬ​អត់ គោរព​សិទ្ធិមនុស្ស​ឬ​អត់​។ អ្នកច្បាប់​រូបនេះ ពន្យល់​ដូច្នេះ​ថា​៖ «​បើ​យើង​អត់​ស្រឡាញ់​យុត្តិធម៌ យើង​អត់​គិត រៀប​ច្បាប់​អត់​បែក​ទេ ។ ច្បាប់​មនុស្ស​ជា​អ្នកបង្កើត​។ មនុស្ស​ជួន​ការធ្វើ​ច្បាប់​ខុស ធ្វើ​ច្បាប់​បំពាន​សិទ្ធិ​គេ ធ្វើ​ច្បាប់​ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន ។ ដូច្នេះ​ទាល់តែ​យើង​អ្នករៀន​ច្បាប់​ស្រឡាញ់​យុត្តិធម៌ ទើប​រៀន​ច្បាប់​ពូកែ​»​។

​សូម​ស្តាប់​ប្រសាសន៍​លោក សុក សំអឿន ខាងក្រោម​៖


អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​ភូមិពាម​៖​អ្នកឆ្លង​មេរោគ​អេដស៍​សួរ​រកមូល​ហេតុ​ចម្លង​ ​ឯក្រសួង​នៅ​តែ​មិន​ទាន់​រក​ឃើញ​