ស្រីមុំ ប្រាប់វិទ្យុអាស៊ីសេរីថា ខ្សែអាត់សំឡេងសន្ទនាជាមួយលោក កឹម សុខា គឺមិនពិត

កញ្ញា ស្រីមុំ ដែល​ត្រូវបាន​ចោទប្រកាន់​ថា​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​លោក កឹម សុខា ប្រធាន​ស្តីទីគណបក្ស​សង្គ្រោះជាតិ​នោះ ស្រាប់តែ​បាន​ចេញ​មុខ​ផ្តល់បទសម្ភាសន៍​ដល់​វិទ្យុអាស៊ីសេរី​នៅថ្ងៃទី​៩​មីនានេះ។

យោងតាម​ខ្លឹម​សារ​សម្ភាសន៍ ស្រី​មុំ​ បាន​សម្រេច​ចិត្ត​មករកជំនួយ​ពី​អង្គការ​ការពារ​សិទ្ធិមនុស្ស​អាដហុក ដើម្បី​ការពារ​សុវត្ថិភាពរបស់នាង ហើយនៅក្នុងបទសម្ភាសន៍រយៈពេលជាង​១៤​នាទី ស្រីមុំ​ ដែលអះអាងថា​បានស្គាល់​លោក កឹម សុខា ក្នុង​នាម​ជាភ្ញៀវនៅហាងកាត់សក់ បាន​បដិសេធថា នាង​មិនមែនជា​ស្រីកំណាន់​របស់លោក កឹម សុខា នោះឡើយ។ ហើយថា​ខ្សែអាត់សំឡេង​សន្ទនា​ដែលគេ​ផ្សាយ​ដល់វគ្គទី​២០ហើយនោះ គឺ​មិនមែនរឿងមិនពិតឡើយ។ 

នៅក្នុងបទសម្ផាសន៍​ជាមួយវិទ្យុអាស៊ីសេរីដដែល ស្រីមុំ ដែលមាន​ឈ្មោះពិត​ថា ឃុំ ចាន់តារាទី បានអះអាងថា គណនី​ហ្វេសប៊ុក​ដែល​បានបង្ហោះ​អត្ថបទ និងខ្សែអាត់សំឡេងនោះ ពិតជា​គណនី​របស់​កញ្ញា​មែន ប៉ុន្តែ​កញ្ញា​មិនបាន​សរសេរ និង​បង្ហោះ​សំឡេង​សន្ទនា​ទាំងនោះទេ។ កញ្ញា​និយាយថា គេ​បាន​លួច​ចូល​គណនី​របស់​កញ្ញា៕


អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​ភូមិពាម​៖​អ្នកឆ្លង​មេរោគ​អេដស៍​សួរ​រកមូល​ហេតុ​ចម្លង​ ​ឯក្រសួង​នៅ​តែ​មិន​ទាន់​រក​ឃើញ​