សម្ដេច ហ៊ុន សែន ប្ដេជ្ញា​លុបបំបាត់​ពាក្យ​ប្រមាថ​គុណភាព​អប់រំ​នៅ​កម្ពុជា​

​ពី​ពិធី​ចែក​សញ្ញាបត្រ​ដល់​គ្រូ​បញ្ចប់​ការសិក្សា​គរុកោសល្យ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ នៅ​ព្រឹក​នេះ​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្ដេជ្ញា​ថា លោក​នឹង​លុបបំបាត់​ពាក្យ​មើលងាយ​និង​ការប្រមាថ​លើ​គុណភាព​អប់រំ​នេះ តាមរយៈ​ការ​កំណែទម្រង់​វិស័យ​អប់រំ​របស់​រដ្ឋាភិបាល​។

​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួលស្គាល់ថា គុណភាព​អប់រំ​នៅ​កម្ពុជា​នាពេលនេះ នៅមានកម្រិត ដែល​ត្រូវបាន​មេដឹកនាំ​នយោបាយ និង​មជ្ឈដ្ឋាន​មួយចំនួន យក​ប្រព័ន្ធ​អប់រំ​នេះ​មក​វាយប្រហារ​រដ្ឋាភិបាល​លោក​។ ប្រមុខ​រដ្ឋាភិបាល ប្ដេជ្ញា​ថា លោក​នឹង​កំណែទម្រង់​គុណភាព​អប់​នៅ​កម្ពុជា ឲ្យ​មាន​ភាពប្រសើ​ឡើង​ចៀស​ផុតពី​ការមើល​ងាយ និង​ការវាយប្រហារ ដែល​ធ្វើ​លោក​មានការ​ឈឺចាប់​និង​ពាក្យ​ប្រមាថ​ទាំងនេះ​។​

​បើទោះជា​មិន​និយាយ​ចំឈ្មោះ​ឯកឧត្តម សម រង្ស៊ី ក៏ដោយ តែ​សម្ដេច ហ៊ុន សែន បាន​តប​នឹង​សម្ដី​រិះគន់​ខ្លួន​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​សង្ឃឹមថា​អ្វីដែល​ជាការ​មាក់ងាយ ការប្រមាថ ថា​សញ្ញាបត្រ​នៅ​កម្ពុជា​គ្មាន​តម្លៃ គឺ​នឹងត្រូវ​លុបបំបាត់​តាមរយៈ​ការ​នៃ​ខិតខំ​ពង្រឹងគុណភាព​របស់​យើង​។​ព្រោះ​យើង​ទទួល​ការប្រមាថ​យ៉ាង​ធ្ងន់​ពី​សំណាក់​អ្នកនយោបាយ​ខ្លះ​ថា សញ្ញាបត្រ​នៅ​ប្រទេស​កម្ពុជា​គ្មាន ដូចនេះ​យើង​ត្រូវ​ខំ​ប្រែក្លាយ​ការឈឺចាប់​របស់​យើង ដែល​គេ​ប្រមាថ​នេះ​ឲ្យ​ក្លាយជា​សកម្មភាព​ជាក់ស្ដែង​»​។​
សម្ដេច ហ៊ុន សែន ប្ដេជ្ញា​លុបបំបាត់​ពាក្យ​ប្រមាថ​គុណភាព​អប់រំ​នៅ​កម្ពុជា​

​ប្រមុខ​រដ្ឋាភិបាល ទទួលស្គាល់ថា អ្នក​ដែល​សិក្សា​នៅក្រៅ​ប្រទេស ពួកគេ​សុទ្ធតែ​អាច​និយាយ​ភាសា​អន្តរជាតិ​បានល្អ​ជាង​អ្នកសិក្សា​នៅក្នុង​ស្រុក ប៉ុន្ដែ​មិន​ប្រាកដថា ពួកគេ​អាចអនុវត្ត​ការងារ​ពូកែ​ជាង​អ្នកសិក្សា​នៅក្នុង​ស្រុក​ឡើយ​។​សម្ដេច ហ៊ុន សែន ប្រកាសថា ចាប់ពីពេលនេះ​រដ្ឋាភិបាល​របស់លោក​នឹង​ពង្រឹងគុណភាព​អប់រំ ចាប់ពី​ថ្នាក់បឋមសិក្សា រហូតដល់​ថ្នាក់​ឧ​ត្ត​មសិ​ក្សា ដោយ​លោក​ក៏​អំពាវ​ឲ្យ​សិស្ស និស្សិត​ទាំងអស់​ពង្រឹង​ការសិក្សា​របស់ខ្លួន​ចាប់ពី​ថ្នាក់ក្រោម​ដែរ​។​
សម្ដេច ហ៊ុន សែន ប្ដេជ្ញា​លុបបំបាត់​ពាក្យ​ប្រមាថ​គុណភាព​អប់រំ​នៅ​កម្ពុជា​

​សូមបញ្ជាក់ថា នៅ​ទូទាំងប្រទេស​កម្ពុជា សិស្ស​ដែល​ប្រឡង​ជាប់​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ ២០១៥ នេះ មាន​ចំនួន ៥៥,៨៨ ភាគរយ គឺ​ស្មើនឹង ៤៦៥៦០ នាក់ ក្នុងចំណោម​សិស្ស​ប្រឡង​ទាំងអស់ ៨៣៣២៥ នាក់​។ សិស្ស​ប្រឡង​ជាប់​និទ្ទេស A  មាន​ចំនួន ១០៨ នាក់ និទ្ទេស B មាន​ចំនួន ១០៨៥ នាក់​និង​និទ្ទេស C មាន​ចំនួន ៣២៩២ នាក់ និទ្ទេស D ៦០៩៣ នាក់ និង​និទ្ទេស E មាន​ចំនួន ៣៥ ៩៨២ នាក់​។ ចំណែក​កាលពី​ដំណើរការ​រឹតបន្តឹង​ការប្រឡង​លើក​ទី​១ ក្នុង​ឆ្នាំ ២០១៤ បេក្ខជន​ជាប់​បាក់​ឌុប​ទូទាំងប្រទេស​ក្នុងការ​ប្រឡង​ទាំង​ពីរលើក មាន​ចំនួន​ជាង ៣​ម៉ឺន​នាក់​ក្នុងចំណោម​បេក្ខជន​ប្រឡង​សរុប​ជាង ៧​ម៉ឺន​នាក់ ក្នុងនោះ បេក្ខជន​ជាប់​និទ្ទេស​មាន A ចំនួន ១១ នាក់​។ តាមរយៈ​ការ​កំណែទម្រង់​វិស័យ​អប់រំ ដោយ​រឹតបន្ដឹង​ការប្រឡង​២​ឆ្នាំ​ជាប់​គ្នា​នេះ រដ្ឋាភិបាល​ក៏​អាច​ស្ដារ​មុខមាត់​ខ្លួន​បាន​ច្រើន​ដែរ ដោយ​ទទួលបាន​ការគាំទ្រ​និង​លើកទឹកចិត្ត​ពី​សំណាក់​អង្គការ​សង្គមជាតិ និង​អន្តរជាតិ និង​អ្នកនយោបាយ​ផងដែរ​៕
សម្ដេច ហ៊ុន សែន ប្ដេជ្ញា​លុបបំបាត់​ពាក្យ​ប្រមាថ​គុណភាព​អប់រំ​នៅ​កម្ពុជា​

សម្ដេច ហ៊ុន សែន ប្ដេជ្ញា​លុបបំបាត់​ពាក្យ​ប្រមាថ​គុណភាព​អប់រំ​នៅ​កម្ពុជា​

អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​ភូមិពាម​៖​អ្នកឆ្លង​មេរោគ​អេដស៍​សួរ​រកមូល​ហេតុ​ចម្លង​ ​ឯក្រសួង​នៅ​តែ​មិន​ទាន់​រក​ឃើញ​