ម្ចាស់​ Account​ Facebook​ ឈ្មោះ​ Mon​ Srey​ ចេញ​មុខ​បញ្ជាក់​អះអាង​ថា​ មិន​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ឯកឧត្តម​ កឹ​ម​ សុខា​ ទេ​

​ទីបំផុត​ទៅ​ កញ្ញា​ម្នាក់​ឈ្មោះ​ ឃុន​ ច័ន្ទ​តារា​ទី​ ដែល​ជា​ម្ចាស់​ Account​ Facebook​ ឈ្មោះ​ Mon​ Srey​ បាន​ចេញ​មុខ​បញ្ជាក់​ប្រាប់​អង្គការសិទ្ធិមនុស្ស​ Adhoc​ និង​ផ្តល់​បទ​សម្ភាសន៍​ដល់​វិទ្យុ​អាស៊ី​សេរី​ នា​ថ្ងៃ​ទី​០៩​ ខែមីនា​ ឆ្នាំ​២០១៦​នេះ​ថា​ កញ្ញា​មិន​បាន​បង្ហោះ​សារ​សំឡេង​ និង​ក៏​មិន​មានការ​ទំនាក់ទំនង​ស្នេហា​លួចលាក់​ជាមួយ​ឯកឧត្តម​ កឹ​ម​ សុខា​ ដូច​ការ​លើក​ឡើង​របស់​បណ្តាញសារព័ត៌មាន​សង្គម​ Facebook​ និង​សារព័ត៌មាន​មួយ​ចំនួន​នោះ​ឡើយ​ ។​ លើស​ពី​នេះ​ កញ្ញា​បាន​អះអាង​ឲ្យ​ដឹង​ទៀត​ថា​ សារ​ជា​សំឡេង​ដែល​បាន​បង្ហោះ​នៅ​ក្នុង​ Timeline​ របស់​នាង​ដែល​មាន​ Account​ ឈ្មោះ​ Mon​ Srey​ នា​ថ្ងៃ​ទី​២៩​ ខែកុម្ភៈ​ និង​ថ្ងៃ​ទី​០១​ ខែមីនា​ ឆ្នាំ​២០១៦​ ដែល​បង្ហាញ​ថា​ នាង​មានការ​ទំនាក់ទំនង​ និង​ជ្រុលខ្លួន​ក្នុង​រឿង​សេ្ន​ហា​ជាមួយ​ឯកឧត្តម​ កឹ​ម​ សុខា​ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ គឺ​មិនមែន​ជា​សំឡេង​ពិតប្រាកដ​របស់​នាង​ទេ​ ។​

​កញ្ញា​ ឃុន​ ច័ន្ទ​តារា​ទី​ ដែល​ជា​ម្ចាស់​ Account​ Facebook​ ឈ្មោះ​ Mon​ Srey​ បាន​បញ្ជាក់​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា​ នាង​ពិតជា​មានការ​ភ្ញាក់ផ្អើល​ និង​តក់ស្លុត​នៅ​ពេល​ដែល​មាន​គេ​ប្រើប្រាស់​រូបថត​របស់​នាង​ ហើយ​អាច​បង្ហោះ​នូវ​សារ​ជា​សំឡេង​មិន​ពិត​នៅ​ក្នុង​ Timeline​ របស់​នាង​ រហូត​ធ្វើ​ឲ្យ​នាង​ភ័យ​ខ្លាច​ឈាន​ដល់​ការ​លាក់ខ្លួន​មួយ​រយៈ​ និង​បាត់បង់​ការងារ​នៅ​ក្នុង​ហាង​កាត់សក់​មួយ​កន្លែង​ មាន​យីហោ​ឈ្មោះ​ "​ខ្មែរ​អង្គរ​"​ ឋិត​នៅ​ក្បែរ​វិមាន​ឯករាជ្យ​នោះ​ទៀត​ផង​ ។​

​តាម​រយៈ​កិច្ច​សម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ី​សេរី​ កញ្ញា​ ឃុន​ ច័ន្ទ​តារា​ទី​ ពិតជា​ធ្លាប់​បានឃើញ​ឯកឧត្តម​ កឹ​ម​ សុខា​ មក​កាត់សក់​ និង​លាបថ្នាំ​សក់​នៅ​ហាង​កាត់សក់​យីហោ​ "​ខ្មែរ​អង្គរ​"​ ពីព្រោះ​ឯកឧត្តម​ជា​អតិថិជន​របស់​ហាង​កាត់សក់​មួយ​នេះ​ ប៉ុន្តែ​កញ្ញា​មិនមែន​ជា​មនុស្ស​ជំនិត​ ឬ​ជា​ស្រី​កំណាន់​មាន​ស្នេហា​លួចលាក់​អ្វី​ជាមួយ​ឯកឧត្តម​ កឹ​ម​ សុខា​ ឡើយ​ ។​

​ដូច​ការ​ផ្សព្វផ្សាយ​របស់​គេហទំព័រ​សារព័ត៌មាន​ដើម​ត្នោត​ កាលពី​ថ្ងៃ​ទី​០៧​ ខែមីនា​ ឆ្នាំ​២០១៦​កន្លង​ទៅ​ថ្មីៗ​ គឺ​កញ្ញា​ ឃុន​ ច័ន្ទ​តារា​ទី​ បាន​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ឲ្យ​ដឹង​ថា​ សមត្ថកិច្ច​នគរបាល​ក្រសួងមហាផ្ទៃ​នឹង​ធ្វើការ​កោះ​អញ្ជើញ​នាង​ឲ្យ​ទៅ​បំភ្លឺ​ពាក់ព័ន្ធ​នឹង​សារ​ជា​សំឡេង​ក្នុង​ Timeline​ របស់​នាង​ដែល​អះអាង​ថា​ ជា​ស្រី​កំណាន់​ទាក់ទង​ស្នេហា​ជាមួយ​ឯកឧត្តម​ កឹ​ម​ សុខា​ នៅ​វេលា​ម៉ោង​០៧​ព្រឹក​ នា​ថ្ងៃ​ទី​១១​ ខែមីនា​ ឆ្នាំ​២០១៦​ខាង​មុខ​ ។​

​ដូច្នេះ​ ប្រសិនបើ​ការ​បញ្ជាក់​អះអាង​របស់​កញ្ញា​ ឃុន​ ច័ន្ទ​តារា​ទី​ ជា​ការ​ពិត​នោះ​ គឺ​មាន​ន័យ​ថា​ មាន​ជនខិលខូច​លួច​ចូល​ប្រើប្រាស់​ Account​ Facebook​ របស់​នាង​ឈ្មោះ​ Mon​ Srey​ បង្ហោះ​សារ​ជា​សំឡេង​មិន​ពិត​ថា​ ខ្លួន​ជា​ស្រី​កំណាន់​ទាក់ទង​ស្នេហា​លួចលាក់​ជាមួយ​ឯកឧត្តម​ កឹ​ម​ សុខា​ ដើម្បី​បង្ខូច​កិត្តិយស​របស់​នាង​ទាំងស្រុង​ ហើយ​ក៏​ក្នុង​ន័យ​បំផ្លាញ​កិត្តិយស​របស់​ឯកឧត្តម​ កឹ​ម​ សុខា​ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ (​បច្ចុប្បន្ន​ជា​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​)​ និង​ជា​អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម​ផង​ដែរ​ ៕​

ម្ចាស់​ Account​ Facebook​ ឈ្មោះ​ Mon​ Srey​ ចេញ​មុខ​បញ្ជាក់​អះអាង​ថា​ មិន​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ឯកឧត្តម​ កឹ​ម​ សុខា​ ទេ​ម្ចាស់​ Account​ Facebook​ ឈ្មោះ​ Mon​ Srey​ ចេញ​មុខ​បញ្ជាក់​អះអាង​ថា​ មិន​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ឯកឧត្តម​ កឹ​ម​ សុខា​ ទេ​ម្ចាស់​ Account​ Facebook​ ឈ្មោះ​ Mon​ Srey​ ចេញ​មុខ​បញ្ជាក់​អះអាង​ថា​ មិន​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ឯកឧត្តម​ កឹ​ម​ សុខា​ ទេ​ម្ចាស់​ Account​ Facebook​ ឈ្មោះ​ Mon​ Srey​ ចេញ​មុខ​បញ្ជាក់​អះអាង​ថា​ មិន​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ឯកឧត្តម​ កឹ​ម​ សុខា​ ទេ​

Related