បក្សប្រឆាំង​អូស្ត្រាលី ថា​គម្រោង​ជនភៀសខ្លួន​នៅ​កម្ពុជា​ជា​«​រឿង​កំប្លែង​»

អ្នកនាំពាក្យបក្សប្រឆាំងអូស្ត្រាលីលោក Richard Marles​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​រវាង​រដ្ឋាភិបាល​កម្ពុជា និង​អូស្ត្រាលី​ក្នុងការ​ផ្តល់​ទីលំនៅ​ដល់​ជនភៀសខ្លួន​ពី​ប្រទេស​កោះ​ណូ​រូ បាន​ក្លាយជា​បញ្ហា​ចម្រូងចម្រាស​រវាង​ក្រុម​បក្សប្រឆាំង និង​រដ្ឋាភិបាល អូស្ត្រាលី បន្ទាប់ពី​ជនភៀសខ្លួន​បីនាក់ បាន​សុំ​វិល​ត្រលប់​ទៅកាន់​ប្រទេស​ដើម​វិញ​។ ក្រុម​បក្សប្រឆាំង បានចាត់ទុក​កិច្ចព្រមព្រៀង​នោះ ថា​ជា «​រឿង​កំប្លែង​» ខណៈ​ភាគី​រដ្ឋាភិបាល​ការពារ​ថា​ជា​ដំណើរ​ការល្អ​។​

​រដ្ឋមន្ត្រី​អន្តោប្រវេសន៍​អូស្ត្រាលី លោក Peter Dutton បាន​គោលនយោបាយ​នៃ​កិច្ចព្រមព្រៀង​កិច្ច​សហ ប្រតិបត្តិការ​នៃ​ការបញ្ជូន​ជនភៀសខ្លួន​ពី​កោះ​ណូ​រូ​បង្ហាញ​នូវ​លទ្ធផល​ដ៏​ល្អប្រសើរ​។ ការអះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​អ្នកនាំពាក្យ​បក្សប្រឆាំង​លោក Richard Marles បាន​ហៅ​ស្ថានភាព​នោះ​ថា​ជា «​រឿង​បែប​កំប្លែង​ដ៏​ថ្លៃ​មួយ​»​។​

​បើតាម​សារព័ត៌មាន The Australian នៅ​ឆ្នាំ​២០១៤ រដ្ឋាភិបាល​អូស្ត្រាលី និង​រដ្ឋាភិបាល​កម្ពុជា បាន​ចុះ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ក្នុងការ​ផ្តល់​ទីលំនៅ​សម្រាប់​ជនភៀសខ្លួន​ពី​កោះ​ណូ​រូ​នៅ​ទឹកដី​កម្ពុជា​ក្រោម​ជំនួយ​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​អូស្ត្រាលី​ប្រមាណ ៤០​លាន​ដុល្លារ​អាមេរិក​។ តាមរយៈ​កិច្ចព្រមព្រៀង​នេះ មាន​ជនភៀសខ្លួន​៥​នាក់ បាន​មកដល់​ទឹកដី​កម្ពុជា​ហើយ​។

​យ៉ាងណាក៏ដោយ ជនភៀសខ្លួន​៣​នាក់ បាន​ត្រលប់​ទៅ​ប្រទេស​ដើម​របស់​ពួកគេ​វិញ​ដែលមាន​ម្នាក់​ត្រលប់​ទៅ​មី​យ៉ាន់​ម៉ា​កាលពី​ខែតុលា​ឆ្នាំ​២០១៥ និង​ពីរ​នាក់​ផ្សេងទៀត បាន​សុំ​ត្រលប់​ទៅកាន់​អ៊ីរ៉ង់​វិញ​។ ការចាកចេញ​នេះ ត្រូវបាន​ជនភៀសខ្លួន​ទាំងនោះ អះអាងថា​មិនអាច​សម្របសម្រួល​នឹង​បរិយាកាស​បានល្អ​។​

​ជុំវិញ​បញ្ហា​នេះ លោក Richard Marles អ្នកនាំពាក្យ​បក្សប្រឆាំង​ផ្នែក​អន្តោប្រវេសន៍ បាន​រិះគន់​តាមរយៈ​សារព័ត៌មាន Sky News ថា ការចំណាយ​រហូតដល់​៥៥​លាន​ដុ​លា្ល​រ (​ដុល្លា​អូ​ស្រា្ត​លី​) ដែលជា​ការ ចំណាយ​របស់​សាធារណៈ​ដើម្បី​ផ្តល់​ទីលំនៅ​ថ្មី​សម្រាប់តែ​មនុស្ស​ប៉ុន្មាន​នាក់​នៅ​កម្ពុជា​គឺជា​រឿង​ដែល គួរ​ឲ្យ​ចង់​សើច​។ លោក ថា វា​គឺជា «​កំប្លែង​ដ៏​ថ្លៃ​មួយ​» ហើយ គម្រោង​នោះ គឺជា​បរាជ័យ​ដ៏​ធ្ងន់ធ្ងរ​មួយ របស់​រដ្ឋាភិបាល​។

​យ៉ាងណាមិញ​ប្រតិកម្ម​នឹង​ការចោទប្រកាន់​នេះ រដ្ឋមន្ត្រី​អន្តោប្រវេសន៍​អូស្ត្រាលី លោក Peter Dutton បានបញ្ជាក់​តាមរយៈ​សារព័ត៌មាន The Australian ថា គម្រោង​នៃ​ការផ្តល់​សិ​ទិ្ធ​ជ្រកកោន​នៅ​កម្ពុជា បាន​ជួយ​ការពារ​នូវ​ការស្លាប់​តាម​ដែនសមុទ្រ ហើយ​បានចេញ​ជា​លទ្ធផល​ដ៏​ល្អប្រសើរ​មួយ​។ លោក Peter Dutton ក៏បាន​បន្ថែម​ដែរ​ថា ដូចដែល​បានឃើញ​ច្បាស់​ហើយ​ថា ប្រសិនបើ​មាន​ជន​ជនភៀសខ្លួន​ណាមួយ​ធ្វើដំណើរ​តាមរយៈ​ទូក​ទៅកាន់​អូស្ត្រាលី នោះគេ នឹងមិន​បានផ្តល់​សិទ្ធិ​ឲ្យ​តាំង​លំនៅ​នៅ​ទីនោះ​នោះទេ​៕

អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​ភូមិពាម​៖​អ្នកឆ្លង​មេរោគ​អេដស៍​សួរ​រកមូល​ហេតុ​ចម្លង​ ​ឯក្រសួង​នៅ​តែ​មិន​ទាន់​រក​ឃើញ​