លោក ប្រា​យុទ្ធ បង្កើត​App ដើម្បី​ជំរុញ​ពលរដ្ឋ​ឲ្យ​ប្រឹងរៀន​អង់គ្លេស​

​លោកនាយក​រដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ច័ន្ទ អូ​ចា បានបង្ហាញ « Echo English » ដែលជា​កម្មវិធី​មួយ​បង្កើតឡើង​សម្រាប់​ប្រជាជន​ថៃ​ដើម្បី​រៀន និង​អនុវត្ត​ភាសា​អង់គ្លេស​របស់​ពួកគេ​ជាមួយនឹង​ជនជាតិដើម ។ ការដាក់​ដំណើរការ​កម្មវិធី​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​បង្កើន​សមត្ថភាព​ភាសា​អង់គ្លេស​ប្រជាជន​ថៃ​ដើម្បី​ប្រកួតប្រជែង​ក្នុង​ដំណើរការ​សមាហរណកម្ម​អាស៊ាន​។

​លោក​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ច័ន្ទ​អូ​ចា បាន​បញ្ជាក់ថា​ក្រសួង​អប់រំ​ថៃ​គឺជា​អ្នកទទួលខុសត្រូវ​ក្នុងការ បង្កើត​កម្មវិធី​រៀន​ភាសា​អង់គ្លេស​ជា​លើកដំបូង​នេះ ដែល​លោក សង្ឃឹមថានឹង​ជួយ​បង្កើន​សមត្ថភាព ភាសា​អង់គ្លេស​ប្រជាជន​ថៃ​ក្នុងការ​ប្រកួតប្រជែង​នៅក្នុង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​។ នេះ​បើ​យោងតាម​សារព័ត៌មាន​បាងកក​ប៉ុស្តិ៍​។​

​លោក ប្រា​យុទ្ធ បាន​សម្តែង​ការព្រួយបារម្ភ​ថា ប្រជាជន​ថៃ នឹង​ប្រឈម​នឹង​ការប្រកួតប្រជែង​កាន់​ខ្លាំង នៅក្នុង​ទីផ្សារការងារ​នៅក្នុង​ការ​ដំណើរការ​សមាហរណកម្ម​ក្នុង​តំបន់​។ លោក ក៏បាន​សង្កត់ធ្ងន់​ដែរ​ថា ការបង្កើត​កម្មវិធី​រៀន​ភាសា​អង់គ្លេស​នេះ ដោយសារ លោក ចង់​ឲ្យ​ប្រជាជន​អនុវត្ត​ភាសា​អង់គ្លេស ហើយ លោក ផ្តាំ​ថា កុំ​មានការ​ភ័យខ្លាច​ពួក​ម្ចាស់​ភាសា ព្រោះ​ពួកគេ​រួចរាល់​ក្នុងការ​យោគយល់​ពី​ការប្រើប្រាស់​ភាសា​អង់គ្លេស​របស់​ប្រជាជន​ថៃ​ហើយ​។​

​ក្រៅពី​ការដាក់​ដំណើរការ​កម្មវិធី​រៀន​ភាសា​អង់គ្លេស​តាមរយៈ App លោក ប្រា​យុទ្ធ ក៏បាន​ណែនាំ​ឲ្យ ប្រជាជន​ថៃ​មើល​ភាពយន្ត​ជា​ភាសា​អង់គ្លេស អាន​សៀវភៅ​ជា​ភាសា​អង់គ្លេស និង​ទម្លាប់​និយាយ​ភាសា​អង់គ្លេស​រហូតដល់​ពួកគេ​ទម្លាប់​នឹង​ការប្រើប្រាស់​ភាសា​អង់​គេ្ល​ស​ដើម្បី​បង្កើន​ចំណេះដឹង​ភាសា​អង់គ្លេស​ផងដែរ​។

​លោក ប្រា​យុទ្ធ ក៏បាន​ទទួលស្គាល់ថា​ការប្រើប្រាស់​ភាសា​អង់គ្លេស​របស់លោក​មិនល្អ​នោះទេ​តែ​លោក  ថា លោក​បាន​ព្យាយាម​និយាយ​វា ជាពិសេស លោក និយាយ​អង់គ្លេស​បាន​បន្តិចបន្តួច​ជាមួយនឹង​ភរិយា​របស់លោក​ច​ដែលជា​អ្នក​បង្រៀន​លោក និង​ជា​គ្រូបង្រៀន​ភាសា​អង់គ្លេស​ផងដែរ​នោះ​។  លោក ថា ពេលធ្វើ​ដំណើរ​ក្រៅប្រទេស លោក​ត្រូវតែមាន​អ្នកបកប្រែ ដ្បិត​ភាសា​ត្រូវតែ​ប្រើប្រាស់​ឲ្យ​បាន​ត្រឹម ត្រូវ​៕
អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​ភូមិពាម​៖​អ្នកឆ្លង​មេរោគ​អេដស៍​សួរ​រកមូល​ហេតុ​ចម្លង​ ​ឯក្រសួង​នៅ​តែ​មិន​ទាន់​រក​ឃើញ​