ឆ្នាំ​២០១៥​ គយ​ប្រមូល​ចំណូល​បាន​១.៥៨១​លាន​ដុល្លារ​អា​មេ​រិ​ក​ ស្មើនឹង​១២១%​នៃ​ផែនការ​

​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​ នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ បាន​ឲ្យ​ដឹង​ថា​ នៅ​ឆ្នាំ​២០១៥​កន្លង​ទៅ​ អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​ ប្រមូល​ចំណូល​ពី​កម្រៃ​សេវា​សាធារណៈ​ ដើម្បី​ជា​គុណប្រយោជន៍​ដល់​ថវិកាជាតិ​ បាន​ចំនួន​១.៥៨១​លាន​ដុល្លារ​អា​មេ​រិ​ក​ ស្មើនឹង​១២១%​នៃ​ផែនការ​កំណត់​ និង​បើ​ប្រៀបធៀប​ទៅ​នឹង​ចំណូល​ប្រមូល​បាន​នា​ឆ្នាំ​២០១៤​ គឺ​មានការ​កើនឡើង​ចំនួន​១៧,៤%​ ។​ ដោយឡែក​ សម្រាប់​រយៈពេល​០២​ខែ​នៃ​ដើមឆ្នាំ​២០១៦​នេះ​ គយ​ប្រមូល​ចំណូល​បាន​ ២៩៣​លាន​ដុល្លារ​អា​មេ​រិ​ក​ ដែល​មានការ​កើនឡើង​ចំនួន​២៥%​ បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​នា​ឆ្នាំ​២០១៥​ ។​

​ពន្ធ​អាករ​លើ​ទំនិញ​គ្រប់​ប្រភេទ​ ជា​ពិសេស​លើ​ទំនិញ​ចម្រុះ​ ដូច​ជា​ផលិតផល​តេ​ល​សិលា​ (​ប្រេងឥន្ធនៈ​ និង​ឧស្ម័ន​)​ សម្ភារៈ​សំណង់​ និង​យានយន្ត​…​គឺជា​មុខសញ្ញា​នៃ​ការ​ប្រមូល​ចំណូល​ពន្ធគយ​យ៉ាង​សំខាន់​របស់​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​ ។​

​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​បច្ចុប្បន្ន​ ដឹកនាំ​ដោយ​ឯកឧត្តម​ បណ្ឌិត​ គុណ​ ញឹ​ម​ ជា​អគ្គនាយក​ ដែល​អតីត​ជា​អគ្គនាយករង​ ជំនួស​ឯកឧត្តម​បណ្ឌិត​ ប៉ែន​ ស៊ី​ម៉​ន​ ដែល​បាន​ចូល​និវត្តន៍​ (​តែងតាំង​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៩១៤/១១៧២​ ចុះ​ថ្ងៃ​ទី​២៩​ ខែកញ្ញា​ ឆ្នាំ​២០១៤)​ ។​

​មន្ត្រី​ជំនាញ​សេដ្ឋកិច្ច​ម្នាក់​បាន​លើក​ឡើង​ថា​ ការ​នាំ​ទំនិញ​ចូល​ច្រើន​ និង​ការ​បំបាត់​អំពើ​គេចពន្ធ​ ព្រមទាំង​ការ​លុប​បំបាត់​អំពើ​ពុក​រលួយ​ គឺ​នឹង​ធ្វើ​ឲ្យ​ការ​ប្រមូល​ចំណូល​ពន្ធគយ​កាន់តែ​មាន​ប្រសិទ្ធភាព​កើនឡើង​ទ្វេ​ដង​ ៕​

ឆ្នាំ​២០១៥​ គយ​ប្រមូល​ចំណូល​បាន​១.៥៨១​លាន​ដុល្លារ​អា​មេ​រិ​ក​ ស្មើនឹង​១២១%​នៃ​ផែនការ​ ឆ្នាំ​២០១៥​ គយ​ប្រមូល​ចំណូល​បាន​១.៥៨១​លាន​ដុល្លារ​អា​មេ​រិ​ក​ ស្មើនឹង​១២១%​នៃ​ផែនការ​

Related