FC Crown គ្រង​ជើង​ឯក​មណ្ឌល​បាត់ដំបង​ មិន​មែ​​នធនាគារ​ស្រូវ​​ទេ

FC Crown​ ដែល​ជើង​​ឯក​រង​​នៃ​​មណ្ឌល​បាត់ដំបង​​កាល​ឆ្នាំ​​មុន​ ​បាន​ក្លាយ​ជា​​ជើង​​ឯក​ឆ្នាំ​នេះ​​ក្នុង​វគ្គ​ជម្រុះ​ Tiger Street Football Festival 2016 ​ដោយ​បំបាក់​ក្រុម​ B.M.S Club ក្នុង​លទ្ធផល​ ៦-១​ នា​វគ្គ​ផ្ដាច់ព្រ័ត្រ​​ល្ងាច​នេះ។ មុន​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ FC Crown​ បាន​រុញ​​ឲ្យ​ ​ម្ចាស់​ជើង​ឯក​ចាស់ ធនាគារ​ស្រូវ​ ​​​ទៅ​ទទួល​​ចំណាត់​ថ្នាក់​លេខ​៣​វិញ ​ពេល​ឈ្នះ Fox Zone (B) ដោយ​​លទ្ធផល​ ៤-៣។

 

FC Crown គ្រង​ជើង​ឯក​មណ្ឌល​បាត់ដំបង​ មិន​មែ​​នធនាគារ​ស្រូវ​​ទេ

 

ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ FC Crown បាន​ទម្លាក់​ ធនាគារ​ស្រូវ​ដោយ​លទ្ធផល​ ​ប្រផុត​ប្រផើយ​ ២-១។ ​​ធនាគារ​ស្រូវ​ជា​អ្នក​បើក​ការ​នាំ​មុខ​មុន​នៅ​តង់​ទី១ តែ​​ការ​ស៊ុត​បាល់​ភ្លាត់​ចូល​ទី​ខ្លួន​ឯង​ និង​ ​កំហុស​​អ្នក​ចាំ​​ទី​មួយ​គ្រាប់​​នៅ​ចុង​ម៉ោង​មុន​បញ្ចប់​ការ​ប្រកួត​បាន​​ផ្ដល់​ផល​ចំណេញ​ ដែល ​ធ្វើ​ឲ្យ​ FC ​Crown អាច​ដណ្ដើម​បាន​ជ័យជម្នះ​ខាង​លើ។ ​

 

ដូច្នេះ​​ក្រុម​ទាំង​​​៥​ ប្រចាំ​ខេត្ត​ បាត់ដំបង​គឺ ​ FC Crown​, B.M.S Club,​ ធនាគារ​ស្រូវ​ Fox Zone (B) និង Tiger Night។ ​ក្រុម​​ទាំង​ ៥​ នឹង​ធ្វើ​ដំណើរ​ទៅ​ប្រកួត​ជុំ​ផ្ដាច់ព្រ័ត្រ​នៅ​ភ្នំពេញ​ថ្ងៃ​ទី​ ១៣​ មីនា​ ខាង​មុខ។ ​

 

FC Crown គ្រង​ជើង​ឯក​មណ្ឌល​បាត់ដំបង​ មិន​មែ​​នធនាគារ​ស្រូវ​​ទេ
 

សរុប​មក​​​​គិត​ត្រឹម​ពេល​នេះ​ Tiger Street Football Festival 2016 ​បាន​​ ២២​ ក្រុម​ហើយ​ ពោល​ មណ្ឌល​បាត់ដំបង​ ៥​ ក្រុម, មណ្ឌល​កំពង់​ចាម​ ៥​ ក្រុម, មណ្ឌល​សៀមរាប​ ៧ ក្រុម និង​ ​ខេត្ត​ព្រះសីហនុ​​ ៥ ក្រុម។ ​ ​​វគ្គ​ជម្រុះ​​ស្វែង​រក​១០​ក្រុម​នៅ​រាជធានី​ភ្នំពេញ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​ ១១-១២ មីនា មុន​ឈាន​ដល់​ជុំ​ផ្ដាច់ព្រ័ត្រ​នៅ​ថ្ងៃ​ទី​ ១៣ មីនា​ ដែល​មាន​ ៣២ ក្រុម​ចូល​រួម។

​ 

អត្ថបទ៖ ទាក់​ទង​ Tiger Street Football Festival 2016 សូម​ចុច​ត្រង់​នេះ…

 

ការ​ប្រគល់​ប្រាក់​រង្វាន់
 

FC Crown គ្រង​ជើង​ឯក​មណ្ឌល​បាត់ដំបង​ មិន​មែ​​នធនាគារ​ស្រូវ​​ទេ
ចំណាត់​ថ្នាក់​លេខ​៤​ប្រគល់​ដោយ​លោក​ រស់ ណារី ប្រធាន​តំបន់​ផ្នែក​លក់​​​នៃ​​ក្រុម​ហ៊ុន​ស្រាបៀរ​ថៃហ្គ័រ​ ប្រចាំ​ខេត្ត​បាត់​ដំបង ​ដែល​មាន​ប្រាក់​រង្វាន់​ ២០០ ដុល្លារ

 

FC Crown គ្រង​ជើង​ឯក​មណ្ឌល​បាត់ដំបង​ មិន​មែ​​នធនាគារ​ស្រូវ​​ទេ
ចំណាត់​ថ្នាក់​លេខ​ ៣ ប្រគល់​ដោយ​លោក​ រស់ ណារី ប្រធាន​តំបន់​ផ្នែក​លក់​​​នៃ​​ក្រុម​ហ៊ុន​ស្រាបៀរ​ថៃហ្គ័រ​ ប្រចាំ​ខេត្ត​បាត់​ដំបង ​ដែល​មាន​ប្រាក់​រង្វាន់​ ៥០០​ ដុល្លារ

 

FC Crown គ្រង​ជើង​ឯក​មណ្ឌល​បាត់ដំបង​ មិន​មែ​​នធនាគារ​ស្រូវ​​ទេ
ចំណាត់​ថ្នាក់​លេខ​២​ប្រគល់​ដោយ​លោក យី សុងគី ​អនុប្រធាន​​មន្ទីរ​អប់រំ​ យុវជន​ និង កីឡា​ខេត្ត​​បាត់​ដំបង​ ​និង តំណាង​សហភាព​សហព័ន្ធ​យុវជន​ខេត្ត​បាត់ដំបង​​ ដែល​មាន​ប្រាក់​រង្វាន់​ ១០០០ ដុល្លារ

 

FC Crown គ្រង​ជើង​ឯក​មណ្ឌល​បាត់ដំបង​ មិន​មែ​​នធនាគារ​ស្រូវ​​ទេ
ចំណាត់​ថ្នាក់​លេខ​ ១ ប្រគល់​ដោយ​ ​លោក​ស្រី សេនឌ្រៀន ដឺការ៉ា ​ប្រធាន​ផ្នែក​ទីផ្សារ​​​ក្រុមហ៊ុន​ស្រាបៀរ ថៃហ្គ័រ ដែល​មាន​ប្រាក់​រង្វាន់​ ១៥០០ ដុល្លារ

 

FC Crown គ្រង​ជើង​ឯក​មណ្ឌល​បាត់ដំបង​ មិន​មែ​​នធនាគារ​ស្រូវ​​ទេ

 

 

 

អត្ថបទ៖ ស្រណោះ