ការ​ប្រកួត U19 ​កម្ពុជា​ និង​ក្រុម​មក​ពី​អង់គ្លេស ត្រូវ​រំសាយ​ចោល​វិញ​ហើយ​​

តាម​គម្រោង​ក្រុម​​បាល់ទាត់​ជម្រើស​ជាតិ​​កម្ពុជា​ ក្រោម​អាយុ​ ១៩​ឆ្នាំ នឹង​ត្រូវ​ប្រកួត​មិត្តភាព​យក​បទ​ពិសោធន៍​ ជាមួយ​ក្រុម U-19 ​របស់​សាលា Brooke House Team ​មក​ពី​ប្រទេស​អង់គ្លេស នៅ​ពហុកីឡដ្ឋាន​ជាតិ​ នា​ថ្ងៃ​ទី ​២៦ ​ខែ​ មី​នា​ ឆ្នាំ ​២០១៦​ ខាង​មុខ​នេះ ប៉ុន្តែ​ដោយសារ​តែ​ខាង​អង់គ្លេស​មាន​បញ្ហា​បន្តិចបន្តួច​ទើប​ត្រូវ​រំសាយ​ចោល​វិញ។

 

ការ​ប្រកួត U19 ​កម្ពុជា​ និង​ក្រុម​មក​ពី​អង់គ្លេស ត្រូវ​រំសាយ​ចោល​វិញ​ហើយ​​

 

លោក សុក វាសនា ​គ្រូ​បង្វឹក​របស់​ក្រុម​យុវជន​ស្វាយរៀង​ និង​ជា​អ្នក​ទាក់ទង​ផ្ទាល់​ជាមួយ​សាលា Brooke House ​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា ​មូលហេតុ​ដែល​ធ្វើ​ឱ្យ​កម្មវិធី​នេះ​ត្រូវ​រំសាយ​វិញ ​គឺ​ដោយសារ​តែ​ខាង​ក្រុម​អង់គ្លេស ​ខ្វះ​កីឡាករ​ច្រើន ដែល​មិន​អាច​ធ្វើ​ដំណើរ​មក​កម្ពុជា​បាន។ មួយ​វិញ​ទៀត​ពេល​នេះ​ជា​ពេល​សម្រាក​វិស្សមកាល​របស់​សិស្ស​ក្នុង​សាលា​ដែល​ជា​កីឡាករ​ត្រូវ​ធ្វើ​ដំណើរ​មក​ផង ដូច្នេះ​ពួកគេ​ត្រូវ​ការ​ពេល​សម្រាក​ផ្ទាល់​ខ្លួន ទើប​បណ្ដាល​ឱ្យ​ខ្វះ​កីឡាករ​មិន​អាច​ប្រកួត​បាន។

 

ការ​ប្រកួត U19 ​កម្ពុជា​ និង​ក្រុម​មក​ពី​អង់គ្លេស ត្រូវ​រំសាយ​ចោល​វិញ​ហើយ​​

 

បច្ចុប្បន្ន​នេះ ​ក្រុម​យុវជន​វ័យ ​១៩ ​ឆ្នាំ ​របស់​កម្ពុជា​កំពុង​តែ​ហ្វឹកហាត់​រាល់​ថ្ងៃ​ដើម្បី​ត្រៀម​ខ្លួន​ទៅ​ប្រកួត​ក្នុង​ពាន​រង្វាន់ 2016 Goodwill Mekong Games ​នា​ចន្លោះ​ថ្ងៃ​ទី ២០ ​ដល់​ថ្ងៃ​ទី ២៦ ខែ​មីនា ឆ្នាំ ​២០១៦ ​នៅ​ប្រទេស​ថៃ ដែល​មាន​ ៦ ​ប្រទេស​ចូល​រួម គឺ​កម្ពុជា ​ឡាវ ​ថៃ​ វៀតណាម ចិន​ និង​មីយ៉ាន់ម៉ា៕

 

អត្ថបទ៖ មុន្នី រម្យ