Rolls-royce យក​រថយន្ត​ច្នៃ​ពិសេស​ទៅ​តាំង​ពិព័រណ៍​នៅ​ថៃ

Rolls-Royce បាន​ផលិត​រថយន្ត​ពិសេស​មួយ​គ្រឿងយក​ទៅ​តាំង​បង្ហាញ​ក្នុង​ពិព័រណ៍​រថយន្ត​អន្តរជាតិ​ក្រុង​បាង​កកប្រទេស​ថៃ។ រថយន្ត​ម៉ូដែល Ghost តួ​វែង​ស៊េរី KoChaMongkol ​បាន​ផលិត​ឡើង​ដោយ​គិត​ដល់​និមិត្ត​រូបតម្លៃ​វប្បធម៌​ដ៏​សំខាន់​របស់​ជនជាតិ​​ថៃ​គឺ​សត្វ​ដំរី ។

 

Rolls-royce យក​រថយន្ត​ច្នៃ​ពិសេស​ទៅ​តាំង​ពិព័រណ៍​នៅ​ថៃ

 

ក្នុង​ប្រវត្តិសាស្ត្រ សត្វ​ដំរី​មាន​ការ​គោរព​ស្រលាញ់​ពី​ប្រជាជន​ថៃ​និង​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ ទាំង​ផ្នែក​សេដ្ឋកិច្ច សង្គម និង​ការ​ការពារ​ប្រទេស​ជាតិ។ ចំណែក​នៅ​តំបន់​អាស៊ី​វិញ សត្វ​ដំរី ក៏​ជា​និមិត្តរូប​ដ៏សំខាន់​មួយ​ក្នុង​វិស័យ​សាសនា និង​វប្បធម៌​នៃ​ទ្វីប​មួយ​នេះ។

 

រថយន្ត​ប្រណីត​ដែល​មានឈ្មោះថា KoChaMongkol ត្រូវ​បាន​ក្រុមហ៊ុន Rolls-Royce ​ច្នៃ​ជាមួយ​រូប​សត្វ​ដំរីទាំង​នៅ​ផ្ទៃ​ខាង​ក្រៅ និង​ផ្ទៃ​ខាង​ក្នុងនៃ​​រថយន្ត។

 

ក្រុមហ៊ុន Rolls-Royce បាន​ឲ្យ​ដឹង​ថា ក្នុង​ពិព័រណ៍​នៅ​ប្រទេស​ថៃ ក្រុមហ៊ុន​ក៏​នឹង​បង្ហាញ​​រថយន្ត​ម៉ូដែល Dawn ជា​រថយន្ត​បើក​ដំបូល​ជា​សាធារណៈ​លើក​ដំបូង​​ដល់​អ្នកទស្សនា​ ក៏​ដូចជា​​​​ការ​បង្ហាញ​គ្រឿង​បរិក្ខារ​បន្ថែមដែល​ក្នុងនោះមាន​វ៉ាលីស និង​ប្រអប់​ដាក់​ស្រាក្រឡុក (Cocktail hamper) ដែល​មាន​តម្លៃ​រហូត​ដល់ទៅ ៤៦,០០០ ដុល្លារ​អាមេរិក៕

 

ប្រភព៖ thaimediapr