Zlatan ​ជួយ​ PSG ទម្លាក់​ Chelsea ចេញ​ពី​ UEFA Champions League

Zlatan Ibrahimovic ​ខ្សែ​ប្រយុទ្ធ​ឆ្នើម​ក្រុម​ Paris Saint Germain ​បាន​ស៊ុត​១​គ្រាប់ និង​ Assist ១​យប់​មិញ ជួយ​ឲ្យ​ក្រុម​ជើង​ឯក​បារាំង​ ឈ្នះ​ Chelsea ២-១ នៅ​ Stamford Bridge ​ក្នុង​ការ​ប្រកួត​ UEFA Champions League វគ្គ​១៦​ក្រុម​ ជើង​ទី​២។ ដូច្នេះ​សរុប​ទាំង​២​ជើង​ PSG ឈ្នះ​ ៤-២ និង​ឡើង​ទៅ​វគ្គ​៨​ក្រុម​ជា​បន្ត រីឯ​តោ​ខៀវ​ ហាល​អាវ​ត្រឹម​វគ្គ​នេះ។

 

Zlatan ​ជួយ​ PSG ទម្លាក់​ Chelsea ចេញ​ពី​ UEFA Champions League

 

PSG ដែល​​ឈ្នះ​ ២-១ នៅ​ទីក្រុង​ប៉ារីស កាល​ជើង​ទី​១ បាន​នាំ​មុខ​ ១-០ មុន​ទៀត​​ដោយ​ Adrien Rabiot  ស៊ុត​នៅ​នាទី​​១៦ បន្ទាប់​ពី​ Zlatan បញ្ជូន​ឲ្យ ​ប៉ុន្តែ​ត្រូវ​ក្រុម​ម្ចាស់​ផ្ទះ​តាម​ស្មើ ១-១ វិញ ដោយ​ Diego Costa នាទី​២៧។ យ៉ាងណា នៅ​នាទី​៦៧ ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​ស៊ុយអែត (Zlatan) បាន​ស៊ុត​គ្រាប់​ទី​២​​បញ្ចប់​សង្ឃឹម​ Chelsea តែ​ម្ដង ក្រោយ​ពេល​ Angel di Maria បញ្ជូន​ឲ្យ។

 

Chelsea កំពុង​ឈរ​នៅ​លេខ​១០ ក្នុង​តារាង​ Premier League បច្ចុប្បន្ន​ ​ដែល​ជា​ទីតាំង​មួយ អាច​នឹង​គ្មាន​ឱកាស​បាន​លេង​នៅ​ក្របខ័ណ្ឌ​អឺរ៉ុប​ទៀត​ទេ នៅ​រដូវ​កាល​ក្រោយ។ រីឯ​​យប់​មិញ​ Costa និង​ Eden Hazard បាន​រង​របួស​ ត្រូវ​ដូរ​ចេញ ​នឹង​អាច​អវត្តមាន​ប្រកួត​ FA Cup វគ្គ​៨​ក្រុម ប៉ះ​ Everton ​នៅ​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​នេះ​​ថែម​ទៀត។

 

Zlatan ​ជួយ​ PSG ទម្លាក់​ Chelsea ចេញ​ពី​ UEFA Champions League

 

Zlatan ​ជួយ​ PSG ទម្លាក់​ Chelsea ចេញ​ពី​ UEFA Champions League

 

Zlatan ​ជួយ​ PSG ទម្លាក់​ Chelsea ចេញ​ពី​ UEFA Champions League

 

Zlatan ​ជួយ​ PSG ទម្លាក់​ Chelsea ចេញ​ពី​ UEFA Champions League

 

Zlatan ​ជួយ​ PSG ទម្លាក់​ Chelsea ចេញ​ពី​ UEFA Champions League

 

Zlatan ​ជួយ​ PSG ទម្លាក់​ Chelsea ចេញ​ពី​ UEFA Champions League

 

Zlatan ​ជួយ​ PSG ទម្លាក់​ Chelsea ចេញ​ពី​ UEFA Champions League

 

Zlatan ​ជួយ​ PSG ទម្លាក់​ Chelsea ចេញ​ពី​ UEFA Champions League

 

Zlatan ​ជួយ​ PSG ទម្លាក់​ Chelsea ចេញ​ពី​ UEFA Champions League

 

ដោយ​ឡែក​១​គូ​ទៀត​យប់​មិញ​ ក្រុម​ខ្លាំង​​ព័រទុយហ្គាល់​ Benfica ក៏​បាន​ឡើង​ទៅ​វគ្គ​៨​ក្រុម​ដែរ បន្ទាប់​ពី​​​យក​ឈ្នះ​ Zenit St. Petersburg ២-១ និង​សរុប​ទាំង​២​ជើង​ ឈ្នះ​ ៣-១៕

 

​សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

 

 

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ bbc