កូរ៉េខាងជើង​​ បាញ់​​​មីស៊ីល​​​​​​២គ្រាប់​ទៀត​ចូល​សមុទ្រ​ព្រឹក​នេះ​

​ប្រទេស​កូរ៉េ​ខាង​ជើង​​​​​ បាន​បាញ់​​មីស៊ីល​​​​​បាល់ឡេស្ទីក​​ចម្ងាយ​​ខ្លី​ ​ចំនួន​២​គ្រាប់​ទៀត​​ចូល​ទៅ​ក្នុង​សមុទ្រ​​ ​​នៃ​​ទីក្រុង​​ឆ្នេរ​ Wonsan ភាគ​​ខាង​កើត​​ប្រទេស ​នៅ​ព្រឹក​ព្រលឹម​​​​ម៉ោង ៥៖២០នាទី ថ្ងៃ​ព្រហស្បតិ៍​​នេះ​​ ​​​ដែល​បាញ់​​ចេញ​ពី​ដីគោក​ចម្ងាយ ៥០០គីឡូម៉ែត្រ។ ​នេះ​បើ​តាម​​ការ​​ឲ្យ​ដឹង​របស់​​យោធា​កូរ៉េខាងត្បូង។

 

កូរ៉េខាងជើង​​ បាញ់​​​មីស៊ីល​​​​​​២គ្រាប់​ទៀត​ចូល​សមុទ្រ​ព្រឹក​នេះ​

​​​​​​

កូរ៉េខាងជើង​​​ត្រូវ​បាន​គេ​ដឹង​ថា មាន​​កន្លែង​ស្តុក​​​​គ្រាប់​មីស៊ីល​រយៈ​​​ចម្ងាយ​ខ្លី​ដ៏​ធំ ហើយ​កំពុង​​វិវឌ្ឍ​​មីស៊ីល​​​​ចម្ងាយ​ឆ្ងាយ​ និង​ឆ្លង​​ទ្វីប​​ជា​ច្រើន​គ្រាប់​ទៀត។

 

​​​​​ការ​បាញ់​មីស៊ីលលើក​​នេះ​​​​​​ ​ស្រប​ពេល​កើត​មាន​​​ភាព​តាន​តឹង​កាន់​តែ​ខ្លាំង​​​​​​នៅ​លើ​ឧបទ្វីប​​កូរ៉េ ​ក្រោយ​​​​កូរ៉េ​​​ខាង​ជើង​​​ទើប​​សាក​គ្រាប់​​នុយក្លេអ៊ែរ​​លើ​ទី៤ ​កាល​​ពី​ខែ​​មករា និង​​​​​រ៉ុកកែត​​​ឆ្លង​ទ្វីប​​​​​​កាល​ពី​ខែ​មុន ​ដែល​ធ្វើ​ឲ្យ​​​ក្រុម​ប្រឹក្សា​​សន្តិសុខ​​អង្គការ​សហប្រជាជាតិ​ និង​​អាមេរិក​​បន្ថែម​​​ទណ្ឌកម្ម​ធ្ងន់​ធ្ងរ បន្ថែម​ទៀត​​លើ​កូរ៉េខាងជើង។

 

កាល​ពី​សប្ដាហ៍​មុន ​​កូរ៉េ​ខាង​ជើង​​បាន​បាញ់​​រ៉ុកកែត​​ចំនួន​​ ៦​គ្រាប់​​​ទៀត​ចូល​សមុទ្រ​ ​​ដោយ​ប្រើ​ប្រព័ន្ធ​​បាញ់​​រ៉ុកកែត​​ច្រើន​​ក្នុង​ពេល​តែមួយ ​ដោយ​បាញ់​ចេញ​ពី​ទីក្រុង Wonsan ក្រោយ​​អង្គការ​សហប្រជាជាតិ​ ​ប្រកាស​ទណ្ឌកម្ម​បន្ថែម។ ​​​បុរស​ខ្លាំង​​កូរ៉េខាងជើង ​គីម​ ជុង​អ៊ុន ​ក៏​ទើប​​តែ​បញ្ជា​​​ផង​ដែរ​ ឲ្យ​យោធា​​ខ្លួន ​ត្រៀម​រៀប​ចំ​វាយ​ប្រហារ​​ជាមុន​គ្រប់​ពេល ​​​​​​ចំពោះ​​សត្រូវ​​នានា។

 

​ថ្ងៃ​ពុធ​ម្សិលមិញ​ ​មេដឹកនាំ​វ័យ​ក្មេង​ខាង​លើ ​​​បាន​ប្រាប់​ថា​​ប្រទេស​​ខ្លួន​​​បាន​ផលិត​​​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​​ច្រើន​គ្រាប់ សម្រាប់​បំពាក់​​លើ​​មីស៊ីល​​ឆ្លង​ទ្វីប​​ផង​​ដែរ៕

 

កូរ៉េខាងជើង​​ បាញ់​​​មីស៊ីល​​​​​​២គ្រាប់​ទៀត​ចូល​សមុទ្រ​ព្រឹក​នេះ​

 កូរ៉េខាងជើង​​ បាញ់​​​មីស៊ីល​​​​​​២គ្រាប់​ទៀត​ចូល​សមុទ្រ​ព្រឹក​នេះ​គីម ជុង​អ៊ុន និង​ក្បាល​គ្រាប់​ ថត​ថ្ងៃ​ពុធ​ម្សិលមិញ

 

ចុចអាន៖ ​អង្គការ​សហប្រជាជាតិ ​​​ព្រម​ដាក់​ទណ្ឌកម្ម​​ធ្ងន់ធ្ងរ​បំផុត​លើ​កូរ៉េ​ខាង​ជើង​ ២០​ឆ្នាំ

ចុចអាន៖ ​​ធនាគារ​ចិន​​ សម្រេច​ផ្អឹប​​គណនី​ធនាគារ​​ពលរដ្ឋ​កូរ៉េ​ខាង​ជើង​​ទាំង​អស់​

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Reuters