ស្រីស្នេហ៍ របស់លោក កឹម សុខា ឈ្មោះ ស្រីមុំ ចេញមុខ កុហកសាធារណមិត តាមកិច្ចសម្ភាសន៍ ជាមួយវិទ្យុ អាស៊ីសេរី

ភ្នំពេញ៖ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦នេះ ម្ចាស់ផេក រឿងពិត CNRP ពិតជាសម្តែងការហួសចិត្ត និងសោកស្តាយយ៉ាងខ្លាំង បន្ទាប់ពីបានឮសំឡេង ស្រីកំណាន់របស់លោក កឹម សុខា  ឈ្មោះ ស្រីមុំ ដែលរងគ្រោះ ដោយអំពើបោកប្រាស់របស់លោក កឹម សុខា នៅបន្តបោកប្រាស់បងប្អូនប្រជាពលរដ្ឋក្នុងនិងក្រៅប្រទេសទៀតថា ខ្លួនមិនធ្លាប់មានទំនាក់ទំនងស្នេហាជាមួយលោក កឹម សុខា ទេ។

ម្ចាស់ផេក ខាងលើ បានសរសេរ នៅក្នុងបណ្តាញសង្គមថា «ពូបានស្តាប់ឮការសាកសួររបស់លោក ជុន ចាន់បុត្រ អ្នកឆ្លើយឆ្លងវិទ្យុអាស៊ីសេរីជាមួយក្មួយស្រី នាយប់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៦ ដើម្បីចង់បញ្ជាក់ថា តើខ្សែអាត់សំឡេងឆ្លើយឆ្លងគ្នានោះ ជាសំឡេងក្មួយស្រី និយាយជាមួយលោក កឹម សុខា ពិតប្រាកដមែនដែរឬទេ។ ប៉ុន្តែ ក្មួយស្រីមិនមានភាពក្លាហាននិយាយការពិតបន្តិចសោះឡើយ ផ្ទុយទៅវិញក្មួយស្រីបានប្រកែកម្តងហើយម្តងទៀត បើទោះជាលោក ជុន ចាន់បុត្រ ក៏បានទទួលស្គាល់ថា ខ្សែអាត់សំឡេងនោះមានសំឡេងស្រដៀងទៅនឹងសំឡេងរបស់ក្មួយស្រីក៏ដោយ។»
ផេក រឿងពិត CNRP បានសរសេរបន្តទៀតថា «ម៉្យាងវិញទៀត ក្មួយស្រីក៏បានភូតកុហកទៀតថា ក្រោយពេលដែលរឿងនេះបានបែកធ្លាយ គឺក្មួយមិនដែលបានទាក់ទងតាមទូរស័ព្ទជាមួយលោក កឹម សុខាម្តងណាឡើយ ប៉ុន្តែ ផ្ទុយទៅវិញ នៅយប់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦ ក្រោយពេលដែលរឿងអាស្រូវរវាងក្មួយស្រីនឹងលោក កឹម សុខា ត្រូវបានបង្ហោះនៅក្នុងគណនីហ្វេសប៊ុករបស់ក្មួយស្រីរួចមក ក្មួយក៏បាននិយាយឆ្លើយឆ្លងយ៉ាងវែងអន្លាយជាមួយលោក កឹម សុខា ផងដែរ ដែលនៅក្នុងការឆ្លើយឆ្លងគ្នានោះ លោក កឹម សុខា ក៏បាននិយាយប្រាប់ក្មួយថា « បើអាមុំឯងមិនប្រាប់គេ ធ្វើម៉េចគេដឹងរឿងពិតរបស់យើង សូម្បីតែរឿងពិតដែលយើងនិយាយគ្នាតែពីរនាក់សោះ ក៏គេដឹងដែរ ហើយថែមទាំងយកសំឡេងខ្ញុំ ( កឹម សុខា) ទៅបង្ហោះផ្សព្វផ្សាយថែមទៀត» ។ ម៉្យាងវិញទៀត នៅយប់នោះលោក កឹម សុខាក៏បានណែនាំឲ្យក្មួយស្រីឆ្លើយប្រាប់ថា បើមានគេសួរ សូមប្រាប់គេថា យើងទាំងពីរនាក់គ្រាន់តែរាប់អានគ្នាធម្មតាបានហើយ។»
ផេក រឿងពិត CNRP បានសរសេរ បន្ថែមថា «ដើម្បីជាភ័ស្តុតាងជាក់ស្តែងទី១ បញ្ជាក់ថា ក្មួយស្រីកំពុងភូតកុហកសាធារណមតិ ពូសូមដកស្រង់ខ្លះៗ បង្ហោះ នូវសំឡេងប្រកែករបស់ក្មួយស្រីដែលសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី និងសំឡេងទាំងស្រុងដែលក្មួយស្រីឆ្លើយឆ្លងគ្នាតាមទូរស័ព្ទជាមួយលោក កឹម សុខា នៅយប់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦ ក្រោយពេលដែលរឿងអាស្រូវរបស់លោក កឹម សុខា ត្រូវបានក្មួយស្រីបង្ហោះនៅក្នុងគណនីហ្វេសប៊ុករបស់ក្មួយ ឈ្មោះ Mon Srey ដូចតទៅ៖»

សូមស្តាប់ខ្សែរអាត់សម្លេង ស្តីពីការសាកសួររបស់លោក ជុន ចាន់បុត្រ អ្នកឆ្លើយឆ្លងវិទ្យុអាស៊ីសេរីជាមួយក្មួយស្រី នៅខាងក្រោមនេះ៖

ស្រីស្នេហ៍លួចលាក់របស់លោក កឹម សុខា ឈ្មោះ ស្រីមុំ បានចេញមុខមកភូតកុហកសាធារណមតិ តាមរយៈកិច្ចសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី!ពូជាម្ចាស់ផេក រឿងពិត CNRP មានការសោកស្តាយ និងហួសចិត្តយ៉ាងខ្លាំង បន្ទាប់ពីបានឮសំឡេងក្មួយស្រីមុំដែលរងគ្រោះដោយអំពើបោកប្រាស់របស់លោក កឹម សុខាហើយ តែក្មួយស្រី នៅបន្តបោកប្រាស់បងប្អូនប្រជាពលរដ្ឋក្នុងនិងក្រៅប្រទេសទៀតថា ក្មួយស្រីមិនធ្លាប់មានទំនាក់ទំនងស្នេហាជាមួយលោក កឹម សុខាទេ។ពូបានស្តាប់ឮការសាកសួររបស់លោក ជុន ចាន់បុត្រ អ្នកឆ្លើយឆ្លងវិទ្យុអាស៊ីសេរីជាមួយក្មួយស្រី នាយប់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៦ ដើម្បីចង់បញ្ជាក់ថា តើខ្សែអាត់សំឡេងឆ្លើយឆ្លងគ្នានោះ ជាសំឡេងក្មួយស្រី និយាយជាមួយលោក កឹម សុខា ពិតប្រាកដមែនដែរឬទេ។ ប៉ុន្តែ ក្មួយស្រីមិនមានភាពក្លាហាននិយាយការពិតបន្តិចសោះឡើយ ផ្ទុយទៅវិញក្មួយស្រីបានប្រកែកម្តងហើយម្តងទៀត បើទោះជាលោក ជុន ចាន់បុត្រ ក៏បានទទួលស្គាល់ថា ខ្សែអាត់សំឡេងនោះមានសំឡេងស្រដៀងទៅនឹងសំឡេងរបស់ក្មួយស្រីក៏ដោយ។ម៉្យាងវិញទៀត ក្មួយស្រីក៏បានភូតកុហកទៀតថា ក្រោយពេលដែលរឿងនេះបានបែកធ្លាយ គឺក្មួយមិនដែលបានទាក់ទងតាមទូរស័ព្ទជាមួយលោក កឹម សុខាម្តងណាឡើយ ប៉ុន្តែ ផ្ទុយទៅវិញ នៅយប់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦ ក្រោយពេលដែលរឿងអាស្រូវរវាងក្មួយស្រីនឹងលោក កឹម សុខា ត្រូវបានបង្ហោះនៅក្នុងគណនីហ្វេសប៊ុករបស់ក្មួយស្រីរួចមក ក្មួយក៏បាននិយាយឆ្លើយឆ្លងយ៉ាងវែងអន្លាយជាមួយលោក កឹម សុខា ផងដែរ ដែលនៅក្នុងការឆ្លើយឆ្លងគ្នានោះ លោក កឹម សុខា ក៏បាននិយាយប្រាប់ក្មួយថា « បើអាមុំឯងមិនប្រាប់គេ ធ្វើម៉េចគេដឹងរឿងពិតរបស់យើង សូម្បីតែរឿងពិតដែលយើងនិយាយគ្នាតែពីរនាក់សោះ ក៏គេដឹងដែរ ហើយថែមទាំងយកសំឡេងខ្ញុំ ( កឹម សុខា) ទៅបង្ហោះផ្សព្វផ្សាយថែមទៀត» ។ ម៉្យាងវិញទៀត នៅយប់នោះលោក កឹម សុខាក៏បានណែនាំឲ្យក្មួយស្រីឆ្លើយប្រាប់ថា បើមានគេសួរ សូមប្រាប់គេថា យើងទាំងពីរនាក់គ្រាន់តែរាប់អានគ្នាធម្មតាបានហើយ។ ដើម្បីជាភ័ស្តុតាងជាក់ស្តែងទី១ បញ្ជាក់ថា ក្មួយស្រីកំពុងភូតកុហកសាធារណមតិ ពូសូមដកស្រង់ខ្លះៗ បង្ហោះ នូវសំឡេងប្រកែករបស់ក្មួយស្រីដែលសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី និងសំឡេងទាំងស្រុងដែលក្មួយស្រីឆ្លើយឆ្លងគ្នាតាមទូរស័ព្ទជាមួយលោក កឹម សុខា នៅយប់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦ ក្រោយពេលដែលរឿងអាស្រូវរបស់លោក កឹម សុខា ត្រូវបានក្មួយស្រីបង្ហោះនៅក្នុងគណនីហ្វេសប៊ុករបស់ក្មួយ ឈ្មោះ Mon Srey ដូចតទៅ៖

Posted by រឿងពិត CNRP on Wednesday, March 9, 2016