ឆាស្ពៃក្តោបប្រេងខ្យង

ឆាស្ពៃក្តោបប្រេងខ្យង គឺជា​មុខ​ម្ហូប​មួយ​ដែល​ងាយ​ស្រួល​ក្នុងការ​​ធ្វើ ហើយក៏​​ចំណាយ​ពេល​តិច​ ថែម​ទាំង​មាន​រស់​ជាតិ​ឆ្ងាញ់​​ទៀត​ផង តោះ​ងាយៗ​អនុវត្ត​ជាមួយ "មង្គលការ"ទាំង​អស់​ដូច​ខាងក្រោម៖​

 

ឆាស្ពៃក្តោបប្រេងខ្យង 

+ គ្រឿងផ្សំ៖
- ស្ពៃក្តោប ៥០០ក្រាម ពុះ​ ៤-៥ចំណិតយកបណ្តូលចេញ
- ប្រេងខ្យង ១-២ស្លាបព្រាបាយ
- ស្ករស ១ស្លាបព្រាបាយ
- ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ
- ប្រេងឆា ៣ស្លាបព្រាបាយ

- ម្ទេស ដាក់ ឬមិន​ដាក់​តាម​ចំណូល​ចិត្ត​

 

+ វិធីធ្វើ៖
១. ​ដំបូង​ដាក់​ប្រេងឆា​ចូល​ក្នុង​ខ្ទះទុក​ឲ្យ​ក្តៅ​ បន្ទាប់​មក​ដាក់​​ប្រេងខ្យង, ទឹកស៊ីអ៊ីវ និងស្ករស រួច​ឆា​ចូល​គ្នា​។

២. យក​ស្ពៃ​ក្តោប​ដាក់​ចូល​ បន្ទាប់​មក​ទៀត​ឆា​ត្រ​ឡប់​ចុះ​ឡើង​ឲ្យ​បន្លែ​រាងស្រ​ពាប់​តាម​ចំណង់​ចំណូល​ចិត្ត​ជាការ​ស្រេច៕

 

ដោយ៖ សុខឡៃ

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ឆាស្ពៃក្តោបប្រេងខ្យង