ស​មា​ជិ​ក​ក្រុម​S.H.Eនាង​ Selina ប្រ​កាស​លែង​លះ​តាម​ហ្វេស​ប៊ូក

ស​មា​ជិក​ ម្នាក់​នៃ​ក្រុម​តារា​ចម្រៀង​តៃ​វ៉ាន់​ស្រី ​នាង​Selina ​បាន​សម្រេច​ចិត្ត​ លែង​លះ ​ស្វាមី​របស់​នាង ​ដែល​រួម​រស់​ជា​មួយ​គ្នា​អស់​រយះ​ពេល​ ៤​ឆ្នាំ​មក​ហើយ​  មេ​ធាវី​ Richard Chang​ និ​យាយ​ថា​ នាង​បាន​ធ្វើ​ ការ​ប្រ​កាស​ នៅ​តាម​គណ​នីហ្វេស​ប៊ូក​របស់​នាង​កាល​ពី​ថ្ងៃ​ សុក្រ​កន្លង​​ទៅ​ថា​នាង​នឹង​លែង​លះ។
ស​មា​ជិ​ក​ក្រុម​S.H.Eនាង​ Selina ប្រ​កាស​លែង​លះ​តាម​ហ្វេស​ប៊ូក
     តា​រា​ស្រី​រូប​នេះ​បាន​សរសេរ​ នៅ​លើ ​គណនី​ហ្វេស​ប៊ូក​នាង​ថា៖«​អាពាហ៍​ពិពាហ៍ ​កើត​ឡើង​ ដោយ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​រវាង​មនុស្ស​ពី​នាក់ ​ ពួក​យើង​ត្រូវ​តែ​បង្ហាញ​សេច​ក្តី​ពិត​ឱ្យ​គ្នា ​ទៅ​វិញ​ទៅ​មក ​តែ​ពួក​យើង​ធ្វើ​មិន​បាន»។    តារា​ចម្រៀង​ស្រី​តៃវ៉ាន់​ពេញ​និយម​ពី​ យុវវ័យ​ក៏បាន​បន្ថែម​ថា ​យ៉ាង​ហោច​ណាស់​ ក៏នាង ​ក្លា យ​ទៅ​ជា​ប្រពន្ធ​គេ​មួយ​រូប​ដែរ  ​តែ​យ៉ាង​ណា​ក៏​នាង​មិន​បាន​បំពេញ​គ្រប់​លក្ខ​ខណ្ឌ​ក្នុង​នាម​ ជា​ ប្រពន្ធ​ដ៏​ល្អ​ម្នាក់​។ ​នាង​បាន​បន្ត​ថា ​នាង​បាន​ចាប់​ផ្តើម ​ការ​​ងារ​នាង​ បន្ធាប់​​ពី​នាង​បាន​រៀប​ការ​ ដោយ​នាង​មិន​បាន​ខ្វាយ​ខ្វល់​អំពី​គ្រួសារ ​ហើយ​គិត​តែ​ពីការ​ងារ​ច្រើន។      កំពូល​ តារា​ស្រី ​កំពុង​ពេញ​និយម ​នេះ​ក៏​មាន​រឿង​រកាំរ​កូស​ដែល​បន្ទាប់​ពី​នាង​បាន​រៀប​ការ  ដូច​នេះ​ហើយ ​ទើប​ធ្វើ​ឱ្យ​ទំនាក់​ទំនង​ រវាង​នាង​និង​ស្វាមី​មិន​សូវ​មាន​ភាព​ស្និទ្ធ​ស្នាល​នឹង​គ្នា ​ហើយ​ចេះ​តែ​គម្លាត​គ្នា​ឆ្ងាយ​ទៅ​ៗ។ ​តារា​ទាំង​ពីរ​ដូង ​នាង​ Selina ​និង​Richard  ​បាន​សម្រេច​ ចិត្ត​ លែង​លះ​គ្នា ​ព្រោះ​ពួក​គេ​ទាំង​ពីរ ​មិន​ចង់​ ក្លាយជា​ជនចម្លែក​ ហើយ​ធ្វើ​ជា​ស្និទ្ធិ​ស្នាល​ គ្នា ​នោះ​ទេ​ តែ​ពួក​គេ​សុខ​ចិត្ត​សម្រេច​ធ្វើ​ជា​មិត្ត​ភក្តិ​ស្និទ្ធ​ស្នាល ​ជំនួស​វិញ​សម្រាប់​ជីវិត​ពួក​គេ​ទាំង​ ពីរ។​ ចំពោះ​ ស្វាមី​របស់​នាង​ក៏​បាន ​បង្ហោះ​នូវ​សារ​ដែល​ស្រដៀង​នឹង​នាង​ដែរ​ ហើយ​តារា​ទាំង​ ពីរ​ដួង​នេះ​ក៏​បាន​ធ្វើ​ការ​សូម​ទោស​ទៅ​កាន់​អ្នក​គាំទ្រ​របស់​ខ្លួន​ផង​ដែរ៕
ប្រែសម្រួលដោយ៖ កញ្ញា
ប្រភព៖ http://www.jaynestars.com