វិធីបង្កើនមេជីវិតឈ្មោល និងជម្រុញឲ្យបុរសមានសមត្ថភាពយកកូន

តើអ្នកបានត្រៀមខ្លួននឹងចាប់ផ្តើមចង់មានកូនហើយមែនទេ ប៉ុន្តែព្រួយបារម្ភខ្លាចមេជីវិតមានតិចពេក? ការផលិតមេជីវិតមិនបានគ្រប់គ្រាន់ និងគុណភាពជាមូលហេតុសំខាន់បំផុតសម្រាប់បុរសមិនអាចមានកូនបាន ព្រោះវាកាត់បន្ថយឱកាសនៃមេជីវិតបង្កកំណើតជាមួយស៊ុតឲ្យបានជាគភ៌។
 
វិធីបង្កើនមេជីវិតឈ្មោល និងជម្រុញឲ្យបុរសមានសមត្ថភាពយកកូន
ទឹកកាមងាយនឹងធ្វើឲ្យមានកូនបំផុត នៅពេលវាមានផ្ទុកមេជីវិត ១៥លានក្បាល ក្នុង ១មល។ ហេតុផលមួយចំនួនដែលធ្វើឲ្យមេជីវិតត្រូវថយចុះ៖ ពងស្វាសរបស់អ្នកក្តៅពេក, អ្នកជួបនឹងភាពតានតឹងខ្លាំងពេក ឬអ្នកមានជំងឺឆ្លងតាមរយៈការរួមភេទដែលប៉ះពាល់ដល់ការផលិតទឹកកាម។ សំណាងល្អ មានវិធីសាស្ត្រជាច្រើនដែលអ្នកអាចជម្រុញដល់កំណើននៃមេជីវិត។

១. ផ្លាស់ប្តូរទម្លាប់របស់អ្នក
ចៀសវាងកុំឲ្យពងស្វាសរបស់អ្នកក្តៅខ្លាំងពេក
នៅពេលពងស្វាសក្តៅខ្លាំង ពួកវាមិនអាចផលិតទឹកកាមបានច្រើនទេ។ ពួកវាត្រូវការភាពត្រជាក់បន្តិចច្រើនជាងសរីរាង្គខាងក្នុង។ ចៀសវាងការស្លៀកខោតឹងពេក, ខោខាប៊ូយ និងស្លៀកខោរលុងពេក គួរស្លៀកខោក្នុងដែលសាច់ក្រណាត់ធ្វើពីកប្បាស។ អ្នកក៏អាចគេងដោយមិនចាំបាច់ស្លៀកខោក្នុង ដូច្នេះពងស្វាសរបស់អ្នកអាចរក្សាភាពត្រជាក់។ អ្នកគួរចៀសវាងការងូតទឹកក្តៅ និងសូណា។

ម៉ាស្សាខ្លួនប្រាណអ្នកជាមួយនឹងប្រេងរុក្ខជាតិហិល
ការម៉ាស្សាអាចជួយពង្រឹងដល់លំហូរឈាម និងចរាចរណ៏ឈាមពេញទាំងខ្លួន និងបង្កើនចរាចរឈាមមានន័យថា ទឹកកាមនឹងកាន់តែមានសុខភាពល្អប្រសើរឡើង។ ការធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ក៏ជារឿងមួយសំខាន់ដែរ។
កាត់បន្ថយកម្រិតតានតឹង
ភាពតានតឹងអាចកាត់បន្ថយមុខងារផ្លូវភេទ, បណ្តាលឲ្យកាត់បន្ថយការផលិតទឹកកាម។ ព្យាយាមប្រើវិធីសម្រាកចិត្តពេញមួយថ្ងៃ ដើម្បីធ្វើឲ្យខ្លួនអ្នកមានអារម្មណ៏ស្ងប់ ហើយត្រូវប្រាកដថា អ្នកបានគេងគ្រប់គ្រាន់ជារៀងរាល់យប់។

បញ្ឈប់ការជក់បារី និងទទួលទានជាតិស្រវឹងលើសកំណត់
ទម្លាប់មិនល្អទាំងនេះអាចបណ្តាលឲ្យទឹកកាមថយចុះ, ធ្វើឲ្យចលនារបស់វាកាន់តែយឺតឡើងៗ និងធ្វើឲ្យការផលិតទឹកកាមលែងកើតឡើង។
ការសម្រេចទឹកកាមញឹកញាប់
ការសម្រេចទឹកកាមញឹកញាប់អាចធ្វើឲ្យទឹកកាមអន់ថយចុះ។ កាត់បន្ថយការសម្រេចទឹកកាមញឹកញាប់ ដើម្បីបង្កើនការផលិតទឹកកាម។
២. ផ្លាស់ប្តូររបបអាហាររបស់អ្នក
ការទទួលទានអាហារដែលមានជាតិខ្លាញ់ទាប និងមានកម្រិតប្រូតេអ៊ីនខ្ពស់, បន្លែ និងគ្រាប់ធញ្ញជាតិ។ ត្រូវប្រាកដថា អ្នកបានរួមបញ្ចូលទាំងត្រី, សាច់, ស៊ុត, ផ្លែឈើ និងបន្លែទៅក្នុងអាហាររបស់អ្នក។ ហើយអ្នកក៏គួរទទួលទានសណ្តែកដី, គ្រាប់វាល់ណាត់, គ្រាប់ស្វាយចន្ទី, គ្រាប់ផ្កាឈូករ័ត្ន និងគ្រាប់ល្ពៅ។ ទាំងអស់នេះអាចជួយបង្កើនដល់ការផលិតទឹកកាម។

៣. អាហារដែលជម្រុញដល់ការផលិតទឹកកាមបានលឿនបំផុត
១. ខ្ទឹមស
ខ្ទឹមសជាជម្រើសដ៏ប្រសើរបំផុតជួយដល់ការផលិតទឹកកាម។ វាជាឱសថសម្រើបតណ្ហា និងបង្កើនការផលិតទឹកកាម។ វាមានផ្ទុកនូវសមាសធាតុម្យ៉ាងហៅថា អាលីស៊ីន ដែលជម្រុញដល់ទឹកកាម ហើយក៏ជួយពង្រឹងដល់ចរាចរណ៏ឈាមផងដែរ។ លើសពីនេះទៀត វត្តមានសារធាតុខនិជសេលីល្យូមនៅក្នុងខ្ទឹមសអាចជួយពង្រឹងដល់ចលនាបំលាស់ទីរបស់ទឹកកាមផងដែរ។
គ្រាន់តែហាន់ ឬបុកខ្ទឹមស ១ឬ ២ក្លែបដាក់ទៅក្នុងអាហារប្រចាំថ្ងៃ អាចជួយបង្កើនដល់ការផលិតទឹកកាម។
២. សូកូឡាខ្មៅ
សូកូឡាខ្មៅមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលប្រយុទ្ធប្រឆាំងនឹងធាតុវិទ្យុសកម្ម។ ធាតុវិទ្យុសកម្មត្រូវបានគេចាត់ទុកថា ជាកត្តាចម្បងធ្វើឲ្យបុរសមិនអាចមានកូន។
ទទួលទានសូកូឡាខ្មៅ ២-៣ ដុំតូចៗក្នុង ១ថ្ងៃដើម្បីសុខភាពទឹកកាម។
៣. គ្រាប់វាល់ណាត់ (Walnuts)
គ្រាប់វាល់ណាត់ជាប្រភពធម្មជាតិនៃអាស៊ីតខ្លាញ់អូមេហ្គា-៣, អាស៊ីតខ្លាញ់មិនបង្កជាបេះដូង, ជាតម្រូវការរបស់មេជីវិតបុរស ដើម្បីលូតលាស់ និងដំណើរការឲ្យបានត្រឹមត្រូវ។
ក្រៅពីវាមានសមត្ថភាពជួយពង្រឹងដល់មេជីវិតបុរសហើយ, គ្រាប់វាល់ណាត់នេះមានកម្រិតកូឡេស្តេរ៉ុលទាប ជួយជម្រុញដល់មុខងារខួរក្បាលផងដែរ។
ទទួលទានគ្រាប់វាល់ណាត់ ៨គ្រាប់ក្នុង ១ថ្ងៃដើម្បីជម្រុញដល់មេជីវិតឲ្យធ្វើការបានល្អ៕
ដោយ៖ ដារ៉ា
ប្រភព៖ បរទេស

* សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

* សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!