រឿងក្នុងចិត្តមួយចំនួន ដែលបុរសៗចង់ឲ្យមនុស្សស្រីដឹង

ដូចដែលមនុស្សស្រីប្រាថ្នាចង់ឲ្យបុរសបានស្គាល់ពួកនាងកាន់តែច្រើន ដើម្បីកាន់តែយល់ច្បាស់ពីពួកនាង តែពេលនេះសូម្បីតែបុរសអាថ៌កំបាំងបំផុតក៏ប្រាថ្នាចង់ឲ្យមនុស្សស្រីយល់ពីចិត្តពួកគេឲ្យបានច្រើនដែរ។
 
រឿងក្នុងចិត្តមួយចំនួន ដែលបុរសៗចង់ឲ្យមនុស្សស្រីដឹង
ដោយសារបុរស និងស្ត្រីមានលក្ខណៈចម្លែកខុសៗគ្នា ជួនកាលវាអាចធ្វើឲ្យមានការយល់ច្រលំពីគ្នា។ បុរសៗតែងតែឆ្ងល់ថា ហេតុអ្វីបានជាមនុស្សស្រីចំណាយពេលតែងខ្លួនយូរ ហើយមនុស្សស្រីវិញឆ្ងល់ថា ហេតុអ្វីបានជាបុរសៗមិនយល់ពីអារម្មណ៏របស់ពួកនាង។
ជាការពិតណាស់ មនុស្សស្រីជាច្រើនមិនបានដឹងទេថា បុរសៗចូលចិត្តឲ្យពួកនាងបបួលពួកគាត់ដើរលេង។ បុរសៗចូលចិត្តឲ្យមនុស្សស្រីបង្ហាញអារម្មណ៏របស់ពួកនាងនៅកន្លែងរ៉ូមែនទិច។
ហេតុនេះហើយ ចំណុចខាងក្រោមជាការបង្ហាញពីរឿងរ៉ាវមួយចំនួនដែលបុរសៗចង់ឲ្យមនុស្សស្រីបានដឹង៖
បុរសពិតជាអាចយំបានមែន
បុរសៗព្យាយាមលាក់បាំងអារម្មណ៏របស់ពួកគេនៅតាមទីសាធារណៈ ប៉ុន្តែពួកគេពិតជាអាចយំនៅកន្លែងទីស្ងាត់តែម្នាក់ឯង ឬនៅចំពោះមុខមិត្តស្និតស្នាលរបស់ពួកគេ។
ពួកគេក៏អាចឈឺចាប់ខ្លាំងដែរ
មនុស្សស្រីជាច្រើនគិតថា បុរសៗមិនសូវជាមានអារម្មណ៏ ដូច្នេះពួកគេមិនអាចចេះឈឺចាប់ឡើយ។ គិតបែបនេះខុសហើយ បុរសៗពិតជាអាចឈឺចាប់ ហើយមានអារម្មណ៏ច្រើនជាងមនុស្សស្រីទៅទៀត ថែមទាំងជាមូលហេតុធ្វើឲ្យពួគគេត្រូវប្រើពេលវេលាយូរបន្ទាប់ពីខូចចិត្ត។

ពួកគេចូលចិត្តមើលរឿងសិច
បុរសៗ ៩៨% ចូលចិត្តការមើលរឿងសិច។ ជាការពិតណាស់ ពួកគេមិនខ្វល់ថាពួកគេឋិតក្នុងវ័យណាឡើយ ពេលខ្លះដើម្បីធ្វើឲ្យអារម្មណ៏ស្រស់ស្រាយឡើង ពួកគេមើលរឿងសិច។
បុរសចូលចិត្តឲ្យមនុស្សស្រីមានទំនួលខុសត្រូវ
បុរសៗចូលចិត្តឲ្យមនុស្សស្រីគ្រប់គ្រង និងទំនួលខុសត្រូវ តែចំពោះតែរឿងលើគ្រែតែប៉ុណ្ណោះ។ បុរសចង់ឲ្យនាងធ្វើតាមចំណង់តណ្ហារបស់នាង។
បុរសស្អប់ការចែករំលែកអាហារ
នៅពេលអ្នកញ៉ាំអាហារជាមួយគាត់ គាត់នឹងមិនសប្បាយចិត្ត ប្រសិនបើអ្នកចាប់អាហាររបស់គាត់។ បុរសស្អប់ការចែករំលែកអាហារណាស់ លុះត្រាតែអ្នកជាមនុស្សស្និតស្នាលនឹងគាត់បំផុត។
បុរសស្អប់ និងមិនចង់លឺពីបុរសៗដទៃ
សរសើរបុរសផ្សេងៗនៅចំពោះមុខគាត់ គាត់នឹងចាប់ផ្តើមខឹង។ បុរសៗមិនចង់លឺពីការពិតរបស់បុរសដទៃ បើទោះបីជាបុរសទាំងនោះអាចទាក់ទាញចំណាប់អារម្មណ៏របស់អ្នកក៏ដោយ។
បុសៗស្អប់ការមករំខាន
ក្នុងពេលគាត់កំពុងលេងហ្គេម ឬអានសៀវភៅ ឬកំពុងតែលេងជាមួយមិត្តភក្តិ, គាត់ស្អប់អ្នកណាមករំខានដល់គាត់។

ស្រីស្អាតមកគំរាមកំហែងដល់គាត់
ប្រសិនបើអ្នកជាស្រីស្អាតបំផុត ហើយមកគំរាមកំហែងដល់គាត់។ ប្រសិនបើអ្នកក៏ជាមនុស្សស្រីចិត្តអាក្រក់ថែមទៀតនោះ គាត់នឹងព្យាយាមនៅឲ្យឆ្ងាយពីអ្នក។
ពួកគេខ្លាចការចាប់ផ្តើមសកម្មភាពបង្កាត់ភ្លើងស្នេហាមុន
បុរសមានអារម្មណ៏អៀនខ្មាស់ខ្លាំងនៅពេលចាប់ផ្តើមធ្វើសកម្មភាពបង្កាត់ភ្លើងស្នេហ៏មុន។ សូម្បីតែបុរសសាច់ដុំធំក៏មានភាពតក់ស្លុត ហើយញ័រដែរ។
បុរសៗចូលចិត្តអាហារ
ធ្វើអាហារដែលគាត់ចូលចិត្ត, បញ្ចុកគាត់ នោះគាត់នឹងចាប់ផ្តើមស្រឡាញ់អ្នក។ នេះជារឿងមួយដែលបុរសៗស្រឡាញ់មនុស្សស្រីដែលធ្វើអាហាររួច ហើយបញ្ចុកគាត់៕
ដោយ៖ ដារ៉ា
ប្រភព៖ boldsky

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • រឿងក្នុងចិត្តមួយចំនួន ដែលបុរសៗចង់ឲ្យមនុស្សស្រីដឹង