៦ យ៉ាង ដើម្បី​ដាស់​អារម្មណ៍​ផ្លូវភេទ​របស់​បុរស​

៦ យ៉ាង ដើម្បី​ដាស់​អារម្មណ៍​ផ្លូវភេទ​របស់​បុរស​

​ស្ត្រី​ដែល​ស្លៀក​សម្លៀកបំពាក់ ខាងក្នុង​យ៉ាង​សិច​ស៊ី ប្រហែលជា​រឿង​ដំបូង​គេ​ហើយ ដើម្បី​អាច​ជួយ​ដាស់​អារម្មណ៍​ផ្លូវភេទ របស់​មនុស្ស​ប្រុស​បាន​។ ប៉ុន្តែ វា​ត្រូវការ​រឿង​ច្រើន​ជាង​នេះ​ទៅទៀត ដើម្បី​ជួយ​ឲ្យ​ខាង​បុរស មាន​ភាព​ស្រេកឃ្លាន​កាន់តែខ្លាំង​។

ពណ៌​ក្រហម​
ការពាក់​អាវទ្រនាប់ និង​ខោ​ទ្រនាប់​យ៉ាង​សិច​ស៊ី ដោយ​មាន​រំលេច​ជា​ពណ៌​ក្រហម និង​ស្បែកជើង​ពណ៌​ក្រហម​ទៀត​នោះ ពិតជា​គ្រប់គ្រាន់​ណាស់​ហើយ សម្រាប់​ប្រាប់​ខាង​ប្រុស​ថា អ្នក​កំពុងតែ​ចាប់អារម្មណ៍ ចំពោះ​សមរភូមិ​ក្តៅ​សាច់​យប់​នេះ​។

បង្កើន​ភាព​ក្តៅ​សាច់ ដោយ​ការនិយាយ​គ្នា​
រឿង​នេះ​ចង់​និយាយថា អ្នក​មិនគួរណា​ធ្វើ​អ្វីៗ ដោយ​កម្រោល​នោះទេ ប៉ុន្តែ អ្នក​អាច​ប្រើ​វិធី​ខ្សិបដាក់​ត្រចៀក ឬ​ទូរស័ព្ទ​ប្រាប់​ខាង​ប្រុស ដោយនិយាយ​ពាក្យ​ទាក់ទង នឹង​ការ​រួមភេទ ដើម្បី​ដាស​អារម្មណ៍​។

គេង​សម្រាត​ខ្លួន នៅលើ​គ្រែ​ឲ្យ​ហើយ​
ធម្មតា កាលណា​មនុស្ស​ប្រុស មើលឃើញ​ដៃគូ​របស់​ខ្លួន កំពុងតែ​គេង​លើ​គ្រែ​ចាំ​ហើយ​នោះ វា​ពិតជា​ដាស់​អារម្មណ៍​គេ​បាន ១០០ ភាគរយ​ជាក់​ជាមិនខាន​។

ចាប់ផ្តើម​ដោយ​ការ​ថើប​
វា​គឺជា​ពេលវេលា​មួយ ដែល​ត្រូវការ​លិឍ​ត្រចៀក​ខាង​ប្រុស​ហើយ ទោះបីជា​គេ​កំពុងតែ​លង់លក់ ក្នុងការ​គេង​ថ្ងៃ​ហើយ​ក៏​ដោយ​។ អ្នក​ក៏​អាច​ជញ្ជក់​ស្លឹកត្រចៀក​គាត់​ថ្នមៗ ដើម្បី​ដាស​អារម្មណ៍​បានដែរ​។

ប៉ះ​ទៅ​លើ​ចំណុច​ពិសេស​របស់​គាត់​
តើ​នរណា​ថា​មនុស្ស​ប្រុស មិន​ចូល​ចិត្តការ​ថ្នាក់ថ្នម​ទៅ​? ចូរ​យកដៃ​អ្នក​បបោសអង្អែល​លើ​ខ្នង របស់គាត់ ភ្លៅ និង​កញ្ចឹកក​ទៅ​។ ពេលនោះ គាត់​អាច​នឹង​មាន​អារម្មណ៍ កាន់តែ​ខ្លាំង​ផង​មើលទៅ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី10  មីនា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។