ថន ស្រីណៃ ប៉ះ​ឈុត​ស្នេហ៍​ស្រី​ដូច​គ្នា

រឿង​ថ្មី​របស់​ផលិតកម្ម​ I Love Film មាន​ចំណង​ជើង​ថា “បង​ស្រលាញ់​អូន​ស្បៀន” ថន ស្រីណៃ បាន​គ្រង​តំណែង​ជា​តួឯក និង​បាន​ប្រទះ​ឈុត​ស្នេហ៍​ស្រី​ដូច​គ្នា​ជា​លើក​ដំបូង។

 

ថន ស្រីណៃ ប៉ះ​ឈុត​ស្នេហ៍​ស្រី​ដូច​គ្នា

 

រឿង​នេះ និយាយ​ពី​ខ្សែ​ជីវិត​របស់​ក្មេង​ស្រី​ម្នាក់​ដែល​ស្រលាញ់​មនុស្ស​ស្រី​ដូច​គ្នា ហើយ​នាង គឺ​ម្នាក់​នៅ​ក្នុង​នោះ។ ស្រីណៃ បាន​ប្រាប់​ថា៖ “​ដោយ​សារ​នៅ​តូច​ៗ​ក្មេង​ស្រី​ម្នាក់​ហ្នឹង​ឃើញ​ម្ដាយ​ឪពុក​តែង​តែ​ឈ្លោះ​ប្រកែក​គ្នា​រៀង​រាល់​ថ្ងៃ​ហើយ​ពុក​តែង​តែ​បង្ក​រឿង​រ៉ាវ​ផ្សេង​ទើប​ធ្វើ​ឲ្យ​នាង​ខ្លាច​រអា​ជា​មួយ​មនុស្ស​ប្រុស”។

 

កញ្ញា​ បន្ត​ថា​ នៅ​ក្នុង​រឿង​ហ្នឹង​នាង​ដើរ​តួ​មាន​ឈ្មោះ​ថា “សៀវមី” ដែល​មាន​អត្តចរិត​ដូច​មនុស្ស​ប្រុស​ហើយ​តាម​ស្រលាញ់​មនុស្ស​ស្រី​ដូច​គ្នា តួ​ស្រី​ដែល​ខ្ញុំ​តាម​ស្រលាញ់​នោះ​គឺ​កញ្ញា យួប៊ីន ហើយ​ កញ្ញា ចាន់ដារ៉ា​ ឬ​ ស្រី​លាភ​ គឺ​គាត់​តាម​ស្រលាញ់​ខ្ញុំ​ដែរ និយាយ​រួម​ទៅ​គឺ​ស្នេហា​ត្រីកោណ​បង”។

 

“បង​ស្រលាញ់​អូន​ស្បៀន”មាន​ការ​ចូល​រួម​សម្ដែង​ពី កញ្ញា ថន ស្រីណៃ កញ្ញា រ៉ូ ចាន់ដារ៉ា កញ្ញា ស៊ីន យួប៊ីន និង​ លោក Checky ជា​ដើម​។ រឿង​នេះ គ្រោង​នឹង​ចាក់​បញ្ចាំង​​ក្នុង​ពេល​​ឆាប់ៗ​នេះ​​ហើយ។

 

ថន ស្រីណៃ ប៉ះ​ឈុត​ស្នេហ៍​ស្រី​ដូច​គ្នា

 

ថន​ ស្រីណៃ ចាប់​ផ្ដើម​ចូល​សម្ដែង​​ក្នុង​ខ្សែ​ភាពយន្ត​ចាប់​តាំង​ពី​ឆ្នាំ​ ២០១៤​ មក​ម្ល៉េះ​ហើយ​មក​ទល់​សព្វ​ថ្ងៃ ស្រីណៃ ថត​បាន​ចំនួន​បួន​រឿង​ហើយ​ ហើយ​​រឿង​ដែល​ធ្វើ​ទស្សនិកជន​ស្គាល់​ច្រើន​ជាង​គេ​នោះ​គឺ​​រឿង​ “សង្គ្រាម​បង​ប្អូន” ដែល​បាន​​សហការ​ជាមួយ ហ្វីលីពីន៕

 

អត្ថបទ៖ SAMEDY​​​​​