ជា​ប្រុស​សង្ហា​ កូន​អ្នក​មាន​ ជឿ​ថា​ចិត្ត​ស្មោះ​អត់?

ជឿ​បាន​អត់​​ មនុស្ស​ប្រុស​​ម្នាក់ ទាំង​សង្ហា​ ទាំង​មាន​ ឋានៈ​ជា​ប្រធាន​ក្រុមហ៊ុន​  ថា​មិន​មែន​ជា​ព្រាន​នារី? ភាគ​ច្រើន​មិន​ឯកភាព​ទេ​ ជា​ពិសេស​មនុស្ស​ស្រី​។ ដោយ​ឡែក​ នីឡា ស្រី​តូច​​ទើប​បញ្ចប់​ការសិក្សា​ត្រូវ​មក​ធ្វើ​ការ​ប៉ះ​នឹង​ លោក​នាយក​ កិត្យា​ ទាំង​មាន ​ទាំង​សង្ហា​ តែ​ពេល​ខ្លះ​ក៏​ផ្ដាច់​ការ​ដែរ។
 
…ទ្វារ​បន្ទប់ធ្វើការ​របើក​ឡើង លេច​ចេញ​បុរស​ម្នាក់​ដែល​មាន​រស​និយម​ខ្ពស់ ​ពេញ​មួយ​តួ​ខ្លួន​តុបតែង​ដោយ​​ម៉ាក​ល្បី មិន​ថា​សំលៀកបំពាក់ ​នាឡិកា ស្បែកជើង ​និង​​ក្លិន​ទឹកអប់។
 
«​ខ្ញុំ​មាន​ការ​ត្រូវ​ទៅ​ក្រៅ​ជួប​ភ្ញៀវ នាង​ទៅ​យក​ឯកសារ​ពី​ពិសិដ្ឋ ហើយ​ចេញ​ទៅ​ចាំ​ខ្ញុំ​នៅ​មុខ​ក្រុមហ៊ុន​ទៅ ខ្ញុំ​ទៅ​យក​ឡាន!»​
 
លោក​ប្រធាន ឫទ្ធី​ កិត្យា​និយាយ​មក​កាន់​ខ្ញុំ ទោះ​ឃើញ​ហើយ​ថា​ មុខ​ខ្ញុំ រូបរាង​ខ្ញុំ​ពេល​នេះ​អស់​កម្លាំង​ស្ទើរ​ដើរ​លែង​រួច​។
 
ស្អី​គេ​អ៊ីចេះ​? ​ថ្ងៃ​ដំបូង​ ប្រើ​ម៉ា​អស់​សាច់​យ៉ាង​ហ្នឹង​ផង​​? តើ​ខ្ញុំ​ទ្រាំ​បាន​ប៉ុណ្ណា​ទៀត​ទៅ? ហើយ​ថ្ងៃ​នេះ​ក៏​មាន​បញ្ហា​ច្រើន​ដែល​បង្ក​ឡើង​ដោយ​ស្នាដៃ​ខ្ញុំ​ដែរ គួរ​តែ​សុំ​ឈប់ មុន​ត្រូវ​គេ​បណ្ដេញ ឬ​ក៏​ទ្រាំ​ធ្វើ​មុខ​ក្រាស់?
 
កំពុង​តែ​គិត ស្រាប់​តែ​ឮ​សំឡេង​ស៊ីផ្លេ​ឡាន​មក​ផ្ដាច់​ការ​ស្រមើ​ស្រមៃ​របស់​ខ្ញុំ​ ងាក​ទៅ​ក៏​ឃើញ​លោក​ប្រធាន​ចុះ​ពី​លើ​ឡាន​ពាក់​វ៉ែនតា​ខ្មៅ។ អូយ​សង្ហា​មែន រវល់​តែ​ហត់​ និង​ពិបាក​ចិត្ត​រឿង​ការងារ ភ្លេច​ទៅ​ថា​មាន​ចៅហ្វាយ​សង្ហា​បែប​នេះ​ដែរ?
 
ជា​ប្រុស​សង្ហា​ កូន​អ្នក​មាន​ ជឿ​ថា​ចិត្ត​ស្មោះ​អត់?
 
«​នាង​នៅ​ឈរ​យូរ​ទៀត​ទេ?» ឮ​បែប​នេះ ខ្ញុំ​ក៏​ប្រញាប់​រត់​ចេញ​ទៅ ប៉ុន្តែ​មិន​ដឹង​ថា ស៊យ​ស្អី ក៏​រអិល​ជើង​ដួល​ ធ្វើ​ឱ្យ​ឯកសារ​ដែល​កាន់​នៅ​នឹង​ដៃ​ជ្រុះ​អស់​ មិន​ដឹង​ប៉ើង​សំពត់​ឬ​អត់​ទេ​នៀក!!
 
«នេះ​នាង​រត់​មិន​មើល​ផ្លាក​សញ្ញា​ខ្លះ​ទេ​អី​? គេ​ដាក់​ថា​​”ប្រយ័ត្ន​រអិល” ទោះ​មិន​បាន​មើល ក៏​គួរ​តែ​ឃើញ​ដែរ​ថា ឥដ្ឋ​ទើប​តែ​ជូត​ហើយ!!» គេ​និយាយ​បណ្ដើរ ដៃ​លូក​ចុះ​មក​រើស​ឯកសារ​បណ្ដើរ មិន​មែន​លូក​មក​គ្រាហ៍​ខ្ញុំ​ឡើង​ទេ។
 
គេ​ក៏​ដើរ​ចេញ​ទៅ​ ទាំង​មិន​មើល​មុខ​ខ្ញុំ តែ​មាន​ក្រដាស​ជូត​មាត់​ទុក​ឱ្យ​ជាមួយ​ឯកសារ​ដែល​គេ​រើស​មក​ ចាត់​ទុក​ថា មាន​ទឹក​ចិត្ត​គ្រាន់​បើ​ រួច​ខ្ញុំ​ក៏​ប្រញាប់​ដើរ​តាម​ក្រោយ។
 
«លោក​ប្រធាន​ឯ​ណា​ភ្ញៀវ?» ខ្ញុំ​ប្រញាប់​សួរ​នាំ​ ពេល​អង្គុយ​ចុះ។​
«គេ​ទៅ​វិញ​ហើយ!» និយាយ​រួច គេ​ក៏​ងាក​ទៅ​កុម្ម៉ង់​អាហារ​ជាមួយ​អ្នក​រត់​តុ​ធ្វើ​ហី។​
«អ៊ីចឹង​! ម៉េច​យើង​មិន​ត្រលប់​ទៅ​វិញ​ទៅ? ព្រោះ​ដល់​ម៉ោង​សម្រាក​ថ្ងៃ​ត្រង់​ហើយ!» ខ្ញុំ​ធ្វើ​មុខ​ស្លឺ​សួរ​គេ​បន្ត​។
«ចុះ​នាង​មិន​ឃើញ​ខ្ញុំ​ទើប​តែ​កុម្ម៉ង់​ម្ហូប​គេ​ហើយ​ទេ​ឬ?»
ចុង​ក្រោយ ខ្ញុំ​ក៏​បាន​តែ​ស្ងាត់​មាត់ ញ៉ាំ​បាយ​ជាមួយ​គេ​ក្នុង​ហាង​ល្បី​តែ​២​នាក់​…

 

ចង់​ដឹង​បន្ទាប់​ពី​ញ៉ាំ​បាយ​តែ​ពីរ​នាក់​ជាមួយ​នឹង​លោក​ប្រធាន​ កំពូល​សង្ហា​រួច​ តើ​តួ​ស្រី​នឹង​ធ្វើ​យ៉ាង​ណា​ទៀត? តើ​មនុស្ស​ប្រុស​កូន​អ្នក​មាន​ ហើយ​សង្ហារ​​ដូច​កិត្យា​ចឹង​ អាច​លង់​ស្នេហ៍​នឹង​កញ្ញា​ជំនួយ​ការ​សស្លើតសស្លក់​នេះ​អត់? ​ចង់​ដឹង​ចាំ​អាន​រឿង​ «មាន​គ្រោះ​ជួប​ស្នេហ៍» នៅថ្ងៃ​សុក្រ​ស្អែក​នេះ​ទាំង​អស់​គ្នា…

 

ចុច Like Page ប្រលោមលោក Sabay ដើម្បី​ទទួល​បាន​រឿង​ថ្មីៗ

 

អត្ថបទ៖ ណេង ណេង