អ្នក​គាំទ្រ​​ស្រី​២​នាក់វ៉ៃ​​គ្នា​បោច​សក់​​ដើម្បី​ដណ្ដើម​អាវ​របស់ Taeyang

ចរចា​គ្នា​មិន​ត្រូវ អ្នក​គាំទ្រ​ស្រី​២​នាក់​បាន​បោល​ចូល​វាយ​គ្នា​យ៉ាង​សាហាវ​ដើម្បី​ដណ្ដើម​អាវ​របស់​តារា​ចម្រៀង Taeyang។

 

អ្នក​គាំទ្រ​​ស្រី​២​នាក់វ៉ៃ​​គ្នា​បោច​សក់​​ដើម្បី​ដណ្ដើម​អាវ​របស់ Taeyang

 

ផ្អែក​តាម​បណ្ដាញ​ព័ត៌មាន Chosun Ilbo និស្សិត​ស្រី​កូរ៉េ​អាយុ ២១​ឆ្នាំ​ម្នាក់​និង អ្នក​ទេសចរ​ចិន​អាយុ ២៩ឆ្នាំ​​មួយ​រូប​បាន​បោច​សក់ រុញ​និង​ច្រាន​គ្នា​បន្ទាប់​ពី​បាន​ទស្សនា​ការ​ប្រគំ​តន្ត្រី​របស់​ក្រុម​ចម្រៀង Big Bang ចប់។
 

ហេតុការណ៍​ពិស្ដារ​នោះ​គឺ Taeyang តារា​ចម្រៀង​ឯក​របស់ Big Bang បាន​គប់​អាវ​របស់​ខ្លួន​​ទៅ​កាន់​អ្នក​គាំទ្រ​នៅ​ពេល​ការ​ប្រគំ​តន្ត្រី​​របស់​ពួក​គេ​ជិត​​ឈាន​ដល់​ទី​បញ្ចប់​។ Hong(ឈ្មោះ​អ្នក​គាំទ្រ​កូរ៉េ) បាន​ប្រឹង​ឈង​ចាប់​អាវ​នោះ ប៉ុន្តែ Qiu(ឈ្មោះ​អ្នក​គាំទ្រ​ចិន) ឈរ​ជិត​ជាង​ដូច​នេះ​ហើយ​ដណ្ដើម​អាវ​មួយ​នេះ​បាន​សម្រេច។ Hong ក្រោយ​មក​បាន​អស់​សង្ឃឹម​យ៉ាង​ខ្លាំង ហើយ​បាន​ណាត់ Qiu ចេញ​មក​និយាយ​គ្នា​នៅ​ជិត​កីឡាដ្ឋាន Olympic Park និង​សំណូមពរ​ឲ្យ​នារី​ជន​ជាតិ​ចិន​នោះ​ត្រូវ​តែ​ប្រគល់​អាវ​របស់ Taeyang ឲ្យ​ខ្លួន។ យ៉ាងណាមិញ Qiu បាន​អះអាង​ថា​ខ្លួន​មិន​បាន​ទុក​អាវ​នោះ​ទេ ក្រោយ​ពេល​ចរចា​មិន​បាន​សម្រេច អ្នក​ទាំង​២​បាន​បោល​ចូល​វាយ​គ្នា​បោច​សក់​នៅ​លើ​ផ្លូវ​។

 

អ្នក​គាំទ្រ​​ស្រី​២​នាក់វ៉ៃ​​គ្នា​បោច​សក់​​ដើម្បី​ដណ្ដើម​អាវ​របស់ Taeyang

 

ខណៈ​ពេល​នោះ មាន​អ្នក​ដំណើរ​ដើរ​ឆ្លង​កាត់​ម្នាក់​បាន​ប្រទះ​ឃើញ​ហេតុការណ៍​នេះ ក៏​បាន​រាយការណ៍​ទៅ​ប៉ូលិស​ដើម្បី​ទប់​ស្កាត់​ទាន់​ពេល​វេលា។ បើ​ទោះ​បី​ជា​មាន​ការ​ធ្វើ​អន្តរាគមន៍​របស់​សមត្ថកិច្ច​ហើយ​ក៏​ដោយ​តែ​អ្នក​គាំទ្រ​ស្រី​ទាំង​២​​នៅ​តែ​បន្ត​ឈ្លោះ​​ប្រកែក​គ្នា​​រហូត​ដល់​ម៉ោង ២​អធ្រាត្រ​។ ក្រោយ​មក Hong និង Qiu ត្រូវ​សំណូម​ពរ​ឲ្យ​សូមទោស​គ្នា​ដើម្បី​ដោះ​ស្រាយ​បញ្ហា​តាម​សន្តិវិធី៕

 

ចុចអាន៖Yoona នឹង​ចេញ​បទ​ចម្រៀង​ទោល​ជា​លើក​ទី​១​ក្នុង​អាជីព

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖sbs