រថភ្លើង​ បុក​រថយន្ត​ ដឹក​ស៊ីម៉ង់ត៍ នៅ​ស្រុក​កំពង់ត្រាច របួសធ្ងន់​២​នាក់​

ខេត្តកំពត ៖ រឿងហេតុ​នឹកស្មាន​មិន​ដល់​ បាន​កើតឡើង​ទៀត​ហើយ គឺ​រថភ្លើង​បាន​បុក​រថយន្ត​ភ្លៅ​៥​ ដឹក​ស៊ីម៉ង់ត៍​បណ្ដាល​ឲ្យ​ក្រឡាប់​ផ្ងា​ ជើង​ឡើង​លើ និង​រង​របួសធ្ងន់​២​នាក់ ។ ហេតុការណ៍​នេះ​កើតឡើង ​កាលពី​វេលា​ម៉ោង​៤ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​០៩ ខែមីនា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​ដំណាក់​កន្ទួត ឃុំ​ដំណាក់​កន្ទួត​ខាងត្បូង ស្រុក​កំពង់ត្រាច ខេត្តកំពត ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ហេតុការណ៍​រថភ្លើង​បុក​រថយន្ត​ដឹក​ស៊ីម៉ង់ត៍​នេះ​បណ្ដាល​មនុស្ស​២​ នាក់​រង​របួសធ្ងន់ តែ​គេ​នៅ​មិនដឹង​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ។

ប្រភព​បន្ត​ទៀត​ថា បន្ទាប់​ពី​រថភ្លើង​បាន​ដឹក​ធ្យូងថ្ម​មក​ដាក់​នៅ​រោងចក្រ​ស៊ីម៉ង់ត៍​រួច​ហើយ ​ក៏​ត្រឡប់​ទៅ​កំពង់សោម​វិញ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ស្រាប់តែ​មក​ដល់​កន្លែង​កើតហេតុ​ក៏​បុក​រថយន្ត​ដឹក​ស៊ីម៉ង់ត៍​បណ្ដាល​ឲ្យ​ ក្រឡាប់​ផ្កា​ជើង​តែ​ម្តង ចំណែក​អ្នកបើកបរ និង​ព្រូ រង​របួសធ្ងន់​ទាំង​២​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​ភ្លាម​នៅ​មន្ទីរពេទ្យ ៕

រថភ្លើង​ បុក​រថយន្ត​ ដឹក​ស៊ីម៉ង់ត៍ នៅ​ស្រុក​កំពង់ត្រាច របួសធ្ងន់​២​នាក់​
រថភ្លើង​ បុក​រថយន្ត​ ដឹក​ស៊ីម៉ង់ត៍ នៅ​ស្រុក​កំពង់ត្រាច របួសធ្ងន់​២​នាក់​
រថភ្លើង​ បុក​រថយន្ត​ ដឹក​ស៊ីម៉ង់ត៍ នៅ​ស្រុក​កំពង់ត្រាច របួសធ្ងន់​២​នាក់​

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត