នាយឧត្តមសេនីយ៍ ទៀ បាញ់ ថ្លែងអំណរគុណ ចំពោះជនរួមជាតិ ដែលមានចំណាប់អារម្មណ៍ និងវិស័យការពារជាតិ

ភ្នំពេញ៖នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ បានថ្លែងអំណរគុណ ដល់ជនរួមជាតិទំាងអស់ ដែលមានចំណាប់អារម្មណ៍ និងវិស័យការពារជាតិ ដោយលោកសង្ឃឹមថា ជនរួមជាតិទំាងអស់ និងមានសាមគ្គីភាព ពុះពារគ្រប់ឧបសគ្គ ដើម្បីកសាងជាតិ។ នេះ បើប្រសាសន៍របស់ នាយឧត្តមសេនីយ៍ សរសេរលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ នេះ។

នាយឧត្តមសេនីយ៍ ទៀ បាញ់ បានបញ្ជាក់ថា "ខ្ញុំសូមថ្លែងអំណរគុណ ចំពោះចំណាប់អារម្មណ៍ របស់បងប្អូនរួមជាតិទាំងអស់ ដែលមានដល់វិស័យការពារជាតិ ខ្ញុំសង្ឃឹមថា បងប្អូនទាំងអស់មានសាមគ្គីភាព ពុះពារគ្រប់ឧបសគ្គ ទាំងកម្លាំងកាយ-ចិត្ត កសាងប្រទេសជាតិយើង ឱ្យរីកចម្រើនឆ្ពោះទៅមុខជានិច្ច"៕

នាយឧត្តមសេនីយ៍ ទៀ បាញ់ ថ្លែងអំណរគុណ ចំពោះជនរួមជាតិ ដែលមានចំណាប់អារម្មណ៍ និងវិស័យការពារជាតិ