ព្រឹកនេះ សម្ដេចតេជោ អញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាត លើកទី៣៧ របស់ក្រសួងសុខាភិបាល

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦នេះ នឹងអញ្ជើញជាអធិបតីភាព ដ៏ខ្ពង់ខ្ពស់ក្នុងពិធី បិទសន្និបាតប្រចាំឆ្នាំ លើកទី៣៧ ដើម្បីបូកសរុប លទ្ធផលការងារប្រចាំឆ្នាំ២០១៥ និងលើកទិសដៅសម្រាប់ ឆ្នាំ២០១៦ របស់ក្រសួងសុខាភិបាល ដែលចាប់ផ្ដើមនៅម៉ោង ៨៖៣០នាទី នាសណ្ឋាគាសូហ្វីតែល៕

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ៖

-កោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល ដែលបានបំពេញបេសកកម្មក្នុងរយៈកាលកន្លងទៅ។ កម្ពុជា សម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ ទាំងម៉ាក្រូសេដ្ឋកិច្ចនិងមីក្រូសេដ្ឋកិច្ច ទន្ទឹមនេះ សុខភាពរបស់ប្រជាពលរដ្ឋ ត្រូវបានគាំពារ និងលើកកម្ពស់ផងដែរ ប្រកបដោយសមធម៌ ហើយការកើនឡើងសេដ្ឋកិច្ចនិងសង្គម ក៏ត្រូវបានចែកជូនដល់ពលរដ្ឋប្រកបដោយសមធម៌ផងដែរ។ 

-ការផ្ទុះឡើងនៃជំងឺមិនឆ្លង ដូចជាជំងឺបេះដូង ទឹកនោមផ្អែម លើសឈាម ក៏បានក្លាយជាបញ្ហាគំរាមកំហែងមួយដល់សុខមាលភាពប្រជាពលរដ្ឋមកម្ពុជា ផងដែរ ដែលចាំបាច់ត្រូវការប្រែនិងសម្រួលស្ថាប័ននិងដើម្បីឆ្លើយតបទៅបញ្ហាទាំងនេះ។

-ការផ្តល់សេវាសុខាភិបាល គឺជាភារកិច្ចស្នូលរបស់បុគ្គលិកសុខាភិបាល។ ប្រជាពលរដ្ឋទាំងអស់ មិនថាមានទ្រព្យ រឺគ្មាននោះទេ ចាំបាច់ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ ត្រូវគិតដល់ការព្យាបាលមុនៗនិងគិតអំពីការចំណាយ ព្រោះប្រជាពលរដ្ឋគ្រប់រូប ត្រូវទទួលបានសេវាសុខភាពសាធារណៈ។

-គ្រូពេទ្យបានលះបង់ពេលវេលាសម្រាប់គ្រួសារដើម្បីអ្នកជំងឺហើយ ប៉ុន្តែក៏ត្រូវយកចិត្តទុកដាក់លើបញ្ហាពិនិត្យព្យាបាលអ្នកជំងឺ ប្រកបដោយសីលធម៌និងវិជ្ជាជីវៈគ្រូពេទ្យ និងសូមកុំមើលស្រាលស្ថានការណ៍ឲ្យសោះ។ សូមកុំត្រី១ស្អុយត្រី១កន្ត្រក។

-សូមពិនិត្យមើលគ្រូពេទ្យឯកទេស និងវេជ្ជបណ្ឌិតឯកទេស ព្រោះយើងត្រូវការពួកគាត់ណាស់។ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងមុខងារសាធារណៈ មើលកិច្ចការនេះ។ ឥឡូវខ្ញុំ សូមប្រកាសឲ្យចូលទាំងអស់គ្រូពេទ្យនិងវេជ្ជបណ្ឌិតឯកទេស មានប៉ុន្មានយកទាំងអស់ អត់ប៉ុន្មានទេ ពីព្រោះគាត់មានចំណេះដឹងខ្ពស់ជាងពេទ្យឯទៀត។

 

ព្រឹកនេះ សម្ដេចតេជោ អញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាត លើកទី៣៧ របស់ក្រសួងសុខាភិបាល

ព្រឹកនេះ សម្ដេចតេជោ អញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាត លើកទី៣៧ របស់ក្រសួងសុខាភិបាល

ព្រឹកនេះ សម្ដេចតេជោ អញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាត លើកទី៣៧ របស់ក្រសួងសុខាភិបាល