ស្លាប់ ៥នាក់ និងរបួស ៤នាក់ ដោយសារគ្រោះថ្នាក់ ចរាចរណ៍ថ្ងៃទី៩មីនា ម្សិលមិញ

ភ្នំពេញ៖ ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស កើតឡើងចំនួន ៥លើក ក្នុងនោះយប់ ២លើក បណ្តាលឲ្យមនុស្សស្លាប់ ៥នាក់ (ប្រុស) រងរបួសធ្ងន់ ៣នាក់ (ប្រុស) និងរបួសស្រាល ១នាក់ (ស្រី)។
យោងតាមនាយកដ្ឋាន នគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាក់សាធារណៈ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ បានឲ្យដឹងថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ ទាំង ៥លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន ៥គ្រឿង រួមមាន ម៉ូតូចំនួន ៤គ្រឿង រថយន្តធុនតូច ចំនួន ១គ្រឿង និងអ្នកថ្មើរជើង ៣នាក់។
មូលហេតុដែលបណ្តាល ឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន ៥លើក (ស្លាប់ ៥នាក់)។ ក្នុងនោះអ្នក មិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ៤នាក់ (យប់ ១នាក់) ។ គ្រោះថ្នាក់លើដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន ៣លើក និងផ្លូវខេត្ត/ក្រុង ចំនួន ២លើក ។ យានយន្តបង្កហេតុ រួមមាន ម៉ូតូ ២លើក រថយន្តធុនតូច ២លើក និងរថយន្តធុនធំ ១លើក ។
ខេត្ត រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ច្រើន រួមមាន ខេត្តកំពង់ស្ពឺ ១លើក ស្លាប់ ២នាក់, ខេត្តបាត់ដំបង ២លើក ស្លាប់ ១នាក់ របួស ៣នាក់, ខេត្តកណ្តាល ១លើក ស្លាប់ ១នាក់ របួស ២នាក់ និងខេត្តកោះកុង ១លើក ស្លាប់ ១នាក់ របួស ១នាក់ ។ លទ្ធផលត្រួតពិនិត្យ អនុវត្តច្បាប់ចរាចរណ៍ ផ្លូវគោកឃើញថា យានយន្តដែលល្មើស សរុបទូទាំងប្រទេសមាន ចំនួន ៥៨២៧គ្រឿង ក្នុងនោះបានធ្វើ ការអប់រំចំនួន ៣១៤៤គ្រឿង ពិន័យសរុប ២៦៨៣គ្រឿង និងអប់រំអ្នកមិន ពាក់មួកសុវត្ថិភាព ១៧០២នាក់ ៕

ស្លាប់ ៥នាក់ និងរបួស ៤នាក់ ដោយសារគ្រោះថ្នាក់ ចរាចរណ៍ថ្ងៃទី៩មីនា ម្សិលមិញ