ភ្ញាក់ផ្អើល! កូនជ្រូកមួយក្បាល កើតមកតែបែរជាមាន មុខដូចសត្វស្វាទៅវិញ (មានវីដេអូ)

គុយបា៖ កាលពីពេលថ្មីៗកន្លងទៅនេះ​ មានកូនជ្រូកមួយក្បាល កើតមកបែរជាមានមុខមាត់ ដូចទៅនឹងសត្វស្វាទៅវិញ ដែលបង្កឲ្យមានភាពភ្ញាក់ផ្អើល។

បើតាមសេចក្តីរាយការណ៍ឲ្យដឹងដែរថា កូនជ្រូកមួយក្បាល បានកើតនៅក្នុងទីក្រុង Cieogo de Avila  ប្រទេសគុយបា។ ចំពោះទ្រង់ទ្រាយមុខរបស់វា រួមទាំងថ្គាម ឬចង្កា និងថ្ងាសខាងលើនោះ ដូចសត្វស្វាតែម្តង ខណៈដែលដៃជើង និងខ្លួនវាវិញ ដូចទៅនឹងសត្វជ្រូក។ ដោយសារតែរូបរាងវាដូច្នេះហើយ ទើបគេហៅវាថា “Monkey Pig” ឬជ្រូកកាត់ស្វា។ ប៉ុន្តែពិតជាគួរឲ្យសោកស្តាយណាស់ ដែលវាបានងាប់ទៅវិញ បន្ទាប់ពីកើតបានបួនថ្ងៃប៉ុណ្ណោះ។  

យ៉ាងណាមិញ កូនជ្រូកមួយក្បាលនេះ បានទាក់ទាញអ្នកស្រុកយ៉ាងច្រើនមកទស្សនា និងថតផ្តិតយករូបភាពយ៉ាងច្រើនកុះករផងដែរ៕

ចង់ដឹងយ៉ាងណាទស្សនាវីដេអូខាងក្រោមទាំងគ្នា៖ 

ភ្ញាក់ផ្អើល! កូនជ្រូកមួយក្បាល កើតមកតែបែរជាមាន មុខដូចសត្វស្វាទៅវិញ (មានវីដេអូ)
ភ្ញាក់ផ្អើល! កូនជ្រូកមួយក្បាល កើតមកតែបែរជាមាន មុខដូចសត្វស្វាទៅវិញ (មានវីដេអូ)

ប្រភព៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត