កំហុស​បច្ចេកទេស​ជណ្តើ​រយោង ធ្វើឱ្យ​ក្បាល​កម្មករសំណង់​ម្នាក់​ត្រូវ​កៀប​បែកខ្ទេច​

6 Videos

​ បុរស​ជា​កម្មករសំណង់​ម្នា​ក់បាន​ស្លាប់បាត់​បង់ជីវិត​យ៉ាង​អាណោចអាធ័ម​ នៅពេលដែល​ជិះ​កន្ត្រក​យោង​ដឹក​សម្ភារៈ​សំណង់​ទៅដល់​ជាន់​ទី ៣ ក៏​កៀបក្បាល​ជាប់​នឹង​ដែក​អម​កន្ត្រក​យោង​នោះ បណ្តាល​បែកក្បាល​ធ្លាយ​ខួរ​ស្លាប់បាត់​ភ្លាម​តែម្តង ។ ហេតុការណ៍​ដ៏​គួរឱ្យ​រន្ធត់​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង ១២ និង ៣០ នាទី​ថ្ងៃត្រង់ ថ្ងៃទី ៧ ខែមីនា ឆ្នាំ​២០១៦ នៅក្នុង​ការដ្ឋាន​សំណង់​សណ្ឋាគារ Aquarius ដី​ឡូ​តិ៍​លេខ ៥ ផ្លូវ​លេខ ២៤០ ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ។​

​តាម​ប្រភពព័ត៌មាន​ពី​ មន្ត្រីនគរបាល​ម្នាក់ បាន​ប្រាប់​ឱ្យដឹងថា បុរសរងគ្រោះ​មានឈ្មោះ អៀម ឡុ​ម អាយុ ២១​ឆ្នាំ មុខរបរ​ជា​កម្មករ​សំណង់ មាន​ទីលំនៅ​ក្នុងភូមិ​ទំលាប់ ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ខេត្តកណ្តាល រងគ្រោះ​បែកក្បាល​ធ្លាយ​ខួរ​ស្លាប់បាត់​បង់ជីវិត​ភ្លាមៗ​នៅលើ​កន្ត្រក​យោង​ សម្ភារៈ​សំណង់​នៃ​ការដ្ឋាន​ខាងលើ ។

M88

កំហុស​បច្ចេកទេស​ជណ្តើ​រយោង ធ្វើឱ្យ​ក្បាល​កម្មករសំណង់​ម្នាក់​ត្រូវ​កៀប​បែកខ្ទេច​

​មុនពេល​កើតហេតុ បុរស​ជា​កម្មករ​រងគ្រោះ​បាន​ជិះ​កន្ត្រក​យោង​ពី​ជា​ន់ទី ៨ ចុះមក​កាន់​ជាន់​ផ្ទាល់​ដី ដើម្បី​លើក​ស៊ីម៉ងត៍ និង សម្ភារៈ​មួយចំនួនទៀត រួមទាំង​ទឹកបរិសុទ្ធ​ទុក​ផឹក​ផងដែរ​យកទៅ​ជាន់​លើ ។ តាម​ប្រភព​ដដែល​បាន​បន្ត​ឱ្យដឹងទៀតថា ក្រោយ​ពេលដែល​លើក​ស៊ីម៉ងត៍ និង ទិញ​ទឹកបរិសុទ្ធ​រួចហើយ បុរសរងគ្រោះ​រួមទាំង​អ្នក​រួម​ការងារ​ជាមួយគ្នា​ពីរ​នាក់​ទៀត បាននាំគ្នា​ឡើង​ជិះ​កន្ត្រក​យោង​នោះ​ឡើង​ទៅលើ​វិញ ដោយ​ជនរងគ្រោះ​អង្គុយ​នៅ​កែង​កន្ត្រក និង បុរស​ម្នាក់ទៀត​ជា​អ្នក​អង្គុយ​ចុច​បញ្ជា​ម៉ូ​ទ័​រ​ពីក្រោម ។ លុះ​ទៅដល់​ជាន់​ទី ៣ នៃ​អគារ​ការដ្ឋាន​សំណង់​សណ្ឋាគារ​នោះ ក៏​ស្រាប់តែ​ឭ​សំឡេង​ក្រឹប ពេលនោះ​ពួក​អ្នកធ្វើការ​ជាមួយគ្នា​ទាំងពីរ​នាក់​នោះ ក៏បាន​ឃើញ​ក្បាល​របស់​ជនរងគ្រោះ​គៀប​ជាប់​ជណ្តើរយោង​បែកធ្លាយ​ខួរ​មក​ក្រៅ​ គួរឱ្យ​រន្ធត់​តែម្តង ។ ពេលដែល​ឃើញ​បែប​នោះ​ភ្លាម បុរស​ទាំងពីរ​នាក់​ក៏បាន​ស្រែកប្រាប់​អ្នកបញ្ជា​កន្ត្រក​យោង​ឱ្យ​ឈប់ តែ​ជា​អកុសល បុរសរងគ្រោះ​បាន​ស្លាប់បាត់​បង់ជីវិត​ទៅហើយ ដោយសារតែ​ក្បាល​របស់គាត់​កៀប​នៅ​ចន្លោះ​ជណ្តើរយោង និង ដែក​ដែល​បាន​បណ្តុះ​ចេញពី​តួ​អគារ​ដើម្បី​ទប់​ជណ្តើរយោង បណ្តាលឱ្យ​បែកក្បាល​ធ្លាយ​ខួរ​ស្លាប់បាត់​បង់ជីវិត​ភ្លាម​ដូច្នេះ​ទៅ ។​

កំហុស​បច្ចេកទេស​ជណ្តើ​រយោង ធ្វើឱ្យ​ក្បាល​កម្មករសំណង់​ម្នាក់​ត្រូវ​កៀប​បែកខ្ទេច​

​ ក្រោយពេល​កើតហេតុ មេ​ការដ្ឋាន​សំណង់​សណ្ឋាគារ​កើតហេតុ​ខាងលើ ក៏បាន​រាយការណ៍​ទៅប្រាប់​កម្លាំង​អាជ្ញាធរ​មូលដ្ឋាន​ឱ្យ​ចុះមក​ធ្វើការ​ ត្រួតពិនិត្យ​ផងដែរ ។​

​បានទទួល​ដំណឹង​នេះ​ភ្លាម កម្លាំង​មាន​សម្ថ​កិច្ច​មូលដ្ឋាន​ក៏បាន​ចុះ​មកដល់​កន្លែងកើតហេតុ និង ធ្វើ​កោសល​វិ​ច្ច័​យ​ទៅលើ​សាកសព​បាន​ឃើញថា ជនរងគ្រោះ​ពិតជា​ស្លាប់បាត់​បង់ជីវិត​ដោយ​គៀប​ក្បាល​ទៅនឹង​ជណ្តើរយោង​ សម្ភារៈ​សមណង់​នោះ​ពិតប្រាកដ​មែន ទើប​ប្រគល់​សាកសព​របស់​ជនរងគ្រោះ​ទៅឱ្យ​ក្រុមគ្រួសារ​បញ្ជូន​ទៅកាន់​ ស្រុកកំណើត​ដើម្បី​ធ្វើបុណ្យ​ទៅតាម​ប្រពៃណី ៕

                                                                      ភី ផល