ចេញ​​សំបក iPhone 7 ខណៈ​ទូរសព្ទ​មិន​ដឹង​ចេញ​ពេល​ណា​

ទោះ​បី​ជា​ iPhone 7 ​ត្រូវ​បានគេ​ដឹង​ថា​​អាច​នឹង​មាន​វត្តមាន​លើ​ទីផ្សារ​នា​ខែ​កញ្ញា​យ៉ាង​ណា​ក្ដី​ ​តែ​នៅ​ពេល​នេះ​​សំបក​របស់​វា​ត្រូវ​បាន​គេ​ឃើញ​មាន​លើ​ទីផ្សារ​បាត់​ទៅ​ហើយ​។​ ​បើ​មើល​តាម​សំបក​នោះ គឺ​ហ៊ាន​​សន្និដ្ឋាន​ថា​ iPhone 7 នៅ​តែ​មាន​រាង​ដូច​នឹង​ iPhone 6S តែ​វា​មាន​កម្រាស់​ស្ដើង​ជាង​ iPhone 6S ១មីលីម៉ែត្រ​។
 

ចេញ​​សំបក iPhone 7 ខណៈ​ទូរសព្ទ​មិន​ដឹង​ចេញ​ពេល​ណា​

 
បើ​យោង​តាម​អ្នក​វិភាគ​ផលិត​ផល​បច្ចេកវិទ្យា​ពិភពលោក​ ​បាន​លើក​ឡើង​ថា​​ក្រុមហ៊ុន​ Apple អាច​នឹង​ផលិត​ iPhone 7 ​ឲ្យ​មាន​កម្រាស់​ស្ដើង​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ ដែល​វា​អាច​ស្ដើង​ដូច​ទៅ​នឹង​ iPod Touch ​។​ ​អ្នក​ជំនាញ​ខាង​លើ​ក៏​បាន​បន្ថែម​ទៀត​ថា​ ​សម្រាប់ iPhone 7 ​ពួក​វា​អាច​នឹង​ត្រូវ​ Apple ​ផលិត​ឡើង​ដោយ​ប្រើប្រាស់​នូវ​សារធាតុ​លោហធាតុ​ម្យ៉ាង​ដែល​ធ្វើ​ឲ្យ​ iPhone ជំនាន់​ថ្មី​នេះ​មាន​តួ​រឹងមាំ​ជាង​ម៉ូដែល​មុនៗ​។​

 
ចេញ​​សំបក iPhone 7 ខណៈ​ទូរសព្ទ​មិន​ដឹង​ចេញ​ពេល​ណា​

 
ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ រូប​រាង​ពិត​ក៏​ដូច​ជា​ម៉ូដែល​របស់​ iPhone ជំនាន់​ថ្មី​ថា​មាន​សភាព​យ៉ាង​ណា​នោះ​​ មក​ដល់​ពេល​នេះ​ពិត​ទាន់​មាន​ការ​សន្និដ្ឋាន​ជាក់លាក់​ ១០០%​នៅឡើយ​ទេ​។​ ដូច​នេះ​មាន​តែ​រង់ចាំ​នូវ​ការ​ដាក់​តាំង​បង្ហាញ​ជា​ផ្លូវ​ការ​ពី​ក្រុមហ៊ុន​ Apple តែ​ប៉ុណ្ណោះ​៕​

 
អានបន្ត ៖  អ្នក​និយម iPhone ពេញ​ចិត្ត​ស្តូក​ពេល​ឃើញ​គំរូ​​កាមេរ៉ា​ភ្លោះ​ថ្មី​ប្លែក​​លើ iPhone 7

 
​ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
​ប្រភព​ ​៖​ dailymail