ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជ​ធានី​​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​១០ មីនា ២០១៦​ នេះ ​ក្រសួង​រៀប​ចំ​​ដែន​ដី​ នគរូបនីយកម្ម និង​សំណង់ ​មាន​រៀប​ចំ​បើក​វគ្គ​បណ្តុះ​បណ្តាល​ថ្នាក់​ពិសេស​មធ្យម​សុរិយោដី​ជំនាន់​ទី៧ និង​ថ្នាក់​ពិសេស​​មធ្យម​រៀបចំ​ដែន​ដី​ជំនាន់ទី២ ​ដែល​ពិធី​នេះ​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព លោក អុឹម ឈុនលឹម ទេស​រដ្ឋ​មន្ត្រី​ រដ្ឋ​មន្ត្រី​ក្រសួង​រៀប​ចំ​​ដែន​ដី​ នគរូប​នីយកម្ម និង​សំណង់ ​និង​​មាន​ការ​ចូលរួម​ពី​ប្រធាន​មន្ទីរ​-ស្ថាប័ន​ពាក់​ព័ន្ធ​ ព្រម​ទាំង​និស្សិត សរុប​​ប្រមាណជិត​៣០០​នាក់ ដែល​បាន​រៀប​ចំ​ឡើង​នៅ​ទី​ស្តីការ​​ក្រសួង​រៀប​ចំ​​ដែន​ដី​ នគរូបនីយកម្ម និង​សំណង់ ។​

​ក្នុង​ឱកាស​នេះ​ដែរ ក៏​មាន​ការ​ចែក​សញ្ញាបត្រ​ដល់​កម្មសិក្សា​​ការី​ថ្នាក់​ពិសេសមធ្យម​សុរិយោដី​​ជំនាន់​ទី​៤-៥និង​ទី​៦ ផង​ដែរ ៕