ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ សារព័ត៌មាន​ដែល​បាន​បង្កើត​ឡើង រស់​ដោយសារ​តែ​ការ​ផ្សាយពាណិជ្ជកម្ម​នានា ។ ទូរទស្សន៍​ក៏​ដូច្នោះ​ដែរ​...​ការ​ចំណាយ និង​ការ​ចេញផ្សាយ អាចរ​ស់បាន ក៏​ដោយសារ​តែ​ការ​លក់​នាទី​...​លក់​ម៉ោង​...​លក់​ពេលវេលា​ដ៏​មាន​តម្លៃ លក់​ទំព័រ​ពិសេស​របស់​ខ្លួន​ដើម្បី​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ដែរ ។​ល​។

បើ​ផ្សាយពាណិជ្ជកម្ម​ហើយ អត់​សង​ប្រាក់​តាម​ការ​កំណត់​មិន​ខុស​ពី​ការ​បោក​ឡើយ​...​ដែល​កម្រ​កើត​មាន​ណាស់ សម្រាប់​ជីវិត​ការ​ផ្សាយ​​របស់​កោះសន្តិភាព​ដែល​ជា «​អ្នកក្រ​សែត​» ។

កោះសន្តិភាព​មានការ​យោគយល់ និង​ព្យាយាម​អត់ធ្មត់ ហួស​កាល​បរិ​ចេ្ឆ​ទ​នៃ​ការ​អត់ធ្មត់​ទៅ​ហើយ​...​អស់​លទ្ធភាព​នឹង​ទារប្រាក់​ទៅ​ហើយ ជាមួយ​ឧកញ៉ា ប៉ែន នួន ទើប​សម្រេចចិត្ត​ថា គាត់​ជា​មនុស្ស​ម្នាក់​ដែល​ខុស​គេ​...​ជា​មនុស្ស​ម្នាក់​ដែល​កោះសន្តិភាព​មិន​ដែល​បាន​ជួប​សោះ​នូវ​ទ​ង្វើ​នេះ ។

ដោយសារ​ឃើញ​កោះសន្តិភាព​ទុក​ទំព័រ​ពិសេស​ជា​ច្រើន​សម្រាប់​អ្នកដឹកនាំ​ក្រុមហ៊ុន និង​មន្ត្រីរាជការ​នានា ជូនពរ​ថ្នាក់ដឹកនាំ​ប្រទេស​នា​ឱកាស​បំណាច់​ឆ្នាំ​សាកល​២០១៥ ឈាន​ចូល​២០១៦ ឧកញ៉ា ប៉ែន នួន ជា​ប្រធាន​ក្រុមហ៊ុន​ក្នុងស្រុក​មួយ​មិនសូវ​មាន​គេ​ស្គាល់ មិនសូវ​ល្បីឈ្មោះ ក៏​បាន​ទំនាក់ទំនង​សុំ​ចុះ​ផ្សាយ​សារ​ជូនពរ​ថ្នាក់ដឹកនាំ​ប្រទេស​ដូច​គេឯង​ដែរ ដោយ​យក​ទំ​ហុំ​មួយ​ភាគ​បួន​(១/៤) នៃ​ទំព័រ​មាន​តម្លៃ​៤០០​ដុល្លារ តាម​ការ​ព្រមព្រៀង​គ្នា ។

ក្រោយ​ពេល​ចេញផ្សាយ​រួច រហូត​មក​ដល់​ម៉ោង​នេះ ​ដែល​លោក​អ្នក​កំពុង​អាន ឧកញ៉ា ប៉ែន នួន មិន​ទាន់​បាន​បង់ប្រាក់​ថ្លៃ​ជួល​ចុះ​ផ្សាយ​នៅឡើយ​ទេ ។

ការ​ណាត់​ពេលវេលា​នៃ​ការ​បង់ប្រាក់​៤០០​ដុល្លារ មាន​កំណត់ពេល​រាប់​មិន​អស់​...​ម្ដង​ថ្ងៃនេះ​...​ម្ដង​៣​ថ្ងៃ​ទៀត​...​ចុង​ក្រោយ​ទូរស័ព្ទ​ចូល​ក៏​លែង​លើក​...​ស្រេច​តែ​មិន​ខ្វល់​... ។

ដោយសារ​តែ​អស់​លទ្ធភាព​នៃ​ការ​ទារប្រាក់ ទើប​លោក​ឧកញ៉ា ថុ​ង អ៊ុយ​ប៉ា​ង ដង្ខៅ​កោះសន្តិភាព​សម្រេច​បញ្ជា​ឱ្យ​ការិយាល័យ​និពន្ធ​ចេញផ្សាយ​សេចក្ដីជូនដំណឹង ព្រោះ​ខ្លាចក្រែង​គាត់​រវល់​មុខរបរ​ពេក ភ្លេច​សង ។

បើ​មាន​សេចក្ដីជូនដំណឹង​ហើយ នៅ​តែ​មិន​សង​ប្រាក់​ទៀត ជូនដំណឹង​កុំ​ឈប់​...​ជូនដំណឹង​ប្រចាំ​ថ្ងៃ​...​ប្រចាំខែ​...​ប្រចាំឆ្នាំ ព្រោះ​ជា​រឿង​ដែល​មិន​ធ្លាប់​កើត​មាន​សម្រាប់​កោះសន្តិភាព ។

លោក​ឧកញ៉ា ថុ​ង អ៊ុយ​ប៉ា​ង ប្រាប់​ការិយាល័យ​ទីផ្សារ និង​ការិយាល័យ​និពន្ធ​ថា «​ខ្ញុំ​ស្មាន​មិន​ដល់​ថា ឧកញ៉ា ប៉ែន នួន កញ្ជប់​ដល់​ម្លឹ​ង​សោះ​...​ប្រាក់​៤០០​ដុល្លារ​សោះ អត់​មាន​សង​... បើ​លេង​ជាមួយ​កោះសន្តិភាព​ម្លឹ​ង​ទៅ​ហើយ​...​ទម្រាំ​ជាមួយ​ដៃគូ​គាត់​ច្រើន​នាក់​ទៀត តើ​បែកផ្សែង​បែប​ណា​ទៅ​ហ្ន ?​! បើ​គាត់​ក្រ​ពេក អត់​ប្រាក់​សង​ឱ្យ​គាត់​ប្រាប់​តាម​សម្រួល​មក​ចុះ យើង​ធ្វើ​អំណោយទាន​ជូន​គាត់​...​ទោះ​មិន​បាន​បុណ្យ ក៏​ហី​ទៅ​... »

លោក​ឧកញ៉ា​កោះសន្តិភាព​ប្រាប់​ថា «​បើ​មាន​អតិថិជន​ណា ដែល​មាន​បញ្ហា​ជាមួយ​ឧកញ៉ា ប៉ែន នួន ក្នុង​មុខរបរ​គួរ​ប្រាប់​កោះ​សន្​តិភាព​​ឱ្យ​ជួញ​ចេញផ្សាយ​ផង សន្យា​មិន​យក​កម្រៃ​ឡើយ ដើម្បី​ជួយ​តម្រង់ផ្លូវ​គាត់​ឱ្យ​ចេះ​មាន​ភាព​ប្រាកដនិយម កុំឱ្យ​ពូកែ​ភូត​កុហក​...​កុំឱ្យ​ពូកែ​ក្បត់​សេចក្ដី​ទុកចិត្ត​» ។

តាម​ប្រពៃណី​កាសែត​កោះសន្តិភាព មិន​ដែល​ទាស់​ជាមួយ​អតិថិជន​ណាមួយ​ឡើយ ចាត់​ទុក​អតិថិជន​ជា​ស្ដេច ។ ការ​ផ្សាយពាណិជ្ជ​កម្ម​នីមួយ​ៗ​សុទ្ធតែ​មាន​កិច្ចសន្យា​សង ។ ប៉ុន្តែ​ចំពោះ​ការ​ផ្សាយ​សារ​ជូនពរ ពុំ​បាច់​មាន​កិច្ចសន្យា​ទេ ក្រោយ​ពេល​ចេញផ្សាយ​២-៣​ថ្ងៃ ត្រូវ​តែ​ទូទាត់​ប្រាក់​ជា​ដាច់ខាត ។

ប៉ុន្តែ​ជាមួយ​ឧកញ៉ា ប៉ែន នួន ជា​អតិថិជន​ទី​១ ដែល​កោះសន្តិភាព​មិន​ដែល​ស្គាល់​...​មិន​ដែល​ភ្លក់​...​មិន​ដែល​បាន​ទំនាក់ទំនង​...​លុះ​បាន​មក​ចុះ​ផ្សាយ​ម្ដង ដែល​គាត់​ជា​អ្នក​ទំនាក់ទំនង​ចុះ​ផ្សាយ​...​ស្រាប់តែ​ចោលលុយ​តែ​ម្ដង​...​ហេ ! ហេ !

កោះសន្តិភាព​មិន​ដែល​រត់ការ​សុំ​ឱ្យ​គាត់​ចុះ​ផ្សាយ​ទេ​...​មិន​ដែល​ទេ​...​មិន​ដែល​ទៅ​សុំ​ឱ្យ​គាត់​ចុះ​ផ្សាយ​ទេ ! គាត់​ទេ​ដែល​ទាក់ទង​ទិញ​ទំព័រ​ចុះ​ផ្សាយ​..​បាន​ចុះ​ផ្សាយ​ម្ដង​គួរ​ត្រូវ​តែ​រាង ! បើ​គាត់​ក្រ​មិន​ថា​ទេ ប៉ុន្តែ​គាត់​ជា​ឧកញ៉ា​...​ជា​ថៅកែ​ក្រុមហ៊ុន​មួយ​...​ដែល​កោះ​សន្តិ​ភាព​មិន​ទាន់​បាន​ចាប់អារម្មណ៍​ជ្រៅ​ផង​ទេ  តើ​ក្រុមហ៊ុន​របស់​គាត់​បម្រើ​សេវាកម្ម​អ្វីខ្លះ ? ល្អ​ដែរ​ទេ​... មាន​បញ្ហា​ដែរ​ទេ គឺ​នៅ​មិន​ទាន់​បាន​គិតដល់​នៅឡើយ ។ បើ​តាមដាន​ទៀត មិនដឹង​យ៉ាងណា យ៉ាង​ណី​ទេ បើ​គ្រាន់តែ​ប្រាក់​ជូនពរ​ថ្នាក់ដឹកនាំ​ប្រទេស​តែ​មួយ​ផ្ទាំង​សោះ ម៉ាង​ម្លឹ​ង​ទៅ​ហើយ​នោះ ។

ឱ ! ឧកញ៉ា ប៉ែន នួន អើយ​...​ប៉ែន នួន ដ៏​អស្ចារ្យ​រ៉ុយ​ៗ...​បាន​ជួប​ម្ដង​...​រាង !! ៕