សៀម​រាប និង​កំពង់​ឆ្នាំង នៅ​តែ​ខ្លាំង ប៉ុន្តែ​ស្វាយ​រៀង ចាញ់​ជា​លើក​ដំបូង

ការ​ប្រកួត​ជម្រុះ​ជា​បឋម​ជើង​ទី​២ នៃ​ព្រឹត្តិការណ៍បាល់​ទាត់​ពាន​រង្វាន់​សម្តេច​ហ៊ុនសែន លើក​ទី​១០ ឆ្នាំ​២០១៦ កាល​ពី​​ថ្ងៃ​ពុធម្សិល​មិញ ​បាន​បង្ហាញ​ពី​​លទ្ធ​ផល​ដែល​មាន​ភាព​ខុស​គ្នា​ពី​ការ​ប្រកួត​ជើង​ទី​១ ខណៈ​ក្រុម​មិន​ធ្លាប់​ចាញ់​ខេត្ត​ស្វាយ​រៀង បែរ​ជា​ទៅ​ចាញ់​ក្រុម​​ខេត្តព្រះ​ព្រៃវែង វិញ​នោះ។

hun-sen-cupគេ​នៅ​ចាំ​បាន​ថា សម្រាប់​ការ​ប្រកួត​ជើង​ទី​១ ខេត្ត​ស្វាយ​រៀង បាន​លត់​ក្រុម​ខេត្ត​ព្រៃ​វែង ៩-៣ ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​បំផុត ប៉ុន្តែ​ការ​ជួប​គ្នា​ជើង​ទី​២​នេះ ខេត្ត​ព្រៃ​វែង បាន​ប្រើ​កីឡដ្ឋាន​ខ្លួន​ឯង ដើម្បី​វាយ​បក​យក​ឈ្នះ​ខេត្ត​ស្វាយ​រៀង ដ៏​គួរ​​កត់​សម្គាល់ តែ​​ក្រុម​ឈរ​នៅ​ពូល​Bជាមួយ​គ្នា​គឺ​យុវជន​បឹង​កេត​​កំពង់​ចាម ​បាន​បន្ត​យក​ឈ្នះ​ក្រុម​ខេត្ត​ត្បូង​ឃ្មុំ ១-០ បន្ថែម​ទៅ​លើ​ការ​ឈ្នះ​២-០ កាល​ជើង​ទី​១។

ផ្ទុយ​ពី​នេះ​ក្រុម​សៀម​រាប​អង្គរ បាន​បន្ត​យក​ឈ្នះ​លើ​​ក្រុម​ខេត្ត​ព្រះ​វិហារ ៤-២ បន្ថែម​ទៅ​លើ​ការ​ឈ្នះ ៨-១ កាល​ពី​ជើង​ទី​១ ដើម្បី​បន្ត​ឈរ​នៅ​លើ​កំពូល​តារាង​នៃ​ពូល​C ដោយ​មាន​​១២​ពិន្ទុ​ពេញ ប៉ុន្តែ​​ក្រុម​អ.ហ​ខេត្តកំពង់​ធំ បាន​ត្រឹម​ស្មើ ២-២ ជាមួយ​ក្រុម​ខេត្ត​ឧត្តរ​មាន​ជ័យ ខណៈ​ជើង​ទី​១​ខេត្ត​កំពង់​ធំ បាន​ឈ្នះ ៣-២។ ចំណែក​ក្រុម​ខេត្តកំពង់​ឆ្នាំង នៅ​តែ​បន្ត​យក​ឈ្នះ​លើ​​ក្រុម​ម្ចាស់​ផ្ទះ​ខេត្ត​បាត់​ដំបង ទាំង​ប្រផិត​ប្រផើយ​ដដែល​គឺ ២-១ ខណៈ​ការ​ប្រកួត​ជើង​ទី​១ ខេត្តកំពង់​ឆ្នាំង​ បាន​ឈ្នះ ៣-២ ហើយ​លទ្ធ​ផល​នេះ​បាន​ធ្វើ​ឲ្យ​ខេត្ត​កំពង់​ឆ្នាំង មាន​ភាគ​រយ​ខ្ពស់​បំផុត ក្នុង​ការ​ទទួល​បាន​លេខ​១​ប្រចាំ​ពូល​D ដែល​មាន​តែ​៣​ក្រុម​ចូល​រួម​នេះ៕

 

តារាង​ចំណាត់​ថ្នាក់​តាម​ពូល​ជម្រុះ​បឋម​ Hun Sen Cup 2016
ពូល​ B
ល​ ក្រុម​ P W D L F A GD Point
១​ ​ខេត្ត​​ស្វាយរៀង ៣​ ០​ ១​ ១៥​ ៩​ ៦​ ៩​​
២​ ខេត្ត​ព្រៃវែង ៤​ ៣​ ០​ ១​ ១៥​ ១៤​ ១​
៣​ យុ.​បឹង​កេត​កំពង់​ចាម​​ ២​ ០​ ២​ ៧​ ​៦ ១​ ៦​
៤​ ​ខេត្ត​ត្បូង​ឃ្មុំ​ ៤​ 0​ ០​ ៤​ ៣​ ១១​ -៨​ ០​
ពូល​ C
១​ ខេត្ត​សៀម​រាប​ ៤​ ៤​ ០​ ០​ ១៣​ ៣​ ១០​ ១២​​​
២​ ​កំពង់​ធំ​ ២​ ១​ ១​ ១០​ ៦​ ៤​ ៧​
៣​ ​ខេត្ត​ឧត្ដរ​មាន​ជ័យ​ ១​ ១​ ២​ ៧​ ៩​ -២​ ៤​
៤​ ​ខេត្ត​ព្រះ​វិហារ​ ៤​ ០​ ០​ ៤​ ៤​ ១៦​ -១២​ ០​
ពូល​ D
១​ ខេត្ត​កំពង់​ឆ្នាំង​ ៣​ ០​ ០​ ៧​ ៤​ ៣​ ៩​
២​ ​ខេត្ត​ប៉ៃលិន ២​ ១​ ០​ ១​ ៤​ ៤​ ០​ ៣​
៣​ ខេត្ត​បាត់​ដំបង​ ៣​ ០​ ០​ ៣​ ៦​ ៦​ -៣​ 0​