(Video Highlights) Benfica បាន​ផ្តួល Zenit ដើម្បី​ទៅ​​វគ្គ​៨​ក្រុម​នៃ Champions League

ខ្សែ​បម្រើ Nicolas Gaitan និង Talisca បាន​ស៊ុតបាល់​បញ្ចូល​ទី​នៅ​ជិត​បញ្ចប់​​​ការ​ប្រកួត ខណៈ​ដែលក្រុម Benfica បាន​ធ្វើការ​វាយ​បក​ដេញ​តាមពីក្រោយ​ដើម្បីផ្តួលក្រុម Zenit Saint Petersburg ២-១ ក្នុង​ប្រទេស​រុស្ស៊ី កាល​ពី​ថ្ងៃ​ពុធ និង​​ដើម្បី​ឈាន​ទៅ​ប្រកួត​វគ្គ​៨​​ក្រុម​ចុងក្រោយនៃក្រប​ខ័ណ្ឌ Champions League ជាមួយ​នឹង​ជ័យ​ជម្នះ​ទាំង​ពីរ​​ជើង ៣-១​។

benfica-vs-zenitក្រោយ​ពី​ដេញ​តាម​ពីក្រោយ ១-០ ពីការ​ប្រកួត​ជើង​ទីមួយកាល​​ពី​​ខែ​មុន ក្រុម Zenit បាន​តាម​ស្មើ​គ្រាប់​បាល់​នោះវិញ នៅពេល​ដែល​ខ្សែ​ប្រយុទ្ធ Hulk បាន​រកគ្រាប់​បាល់​បើក​ឆាកនៅនាទី ទី​៦៩ ហើយ​​ក្នុង​ពេល​ការ​ឈាន​ទៅកាន់​កា​ប្រកួត​នៅនាទី​បន្ថែម​១៥​នាទី​​ពីរ​ដង ហាក់​ស្ថិតយ៉ាង​ប្រកៀក​ កីឡាករ Gaitan បានផ្តល់​ការខក​ចិត្តនៅ​​កីឡដ្ឋាន Petrovsky តាម​រយៈ​ការ​​រក​គ្រាប់​បាល់​មួយ​គ្រាប់​ផ្សេង​ទៀតក្នុង​ពេល​សល់​រយៈ​ពេល​៥​នាទីចុងក្រោយ​។

កីឡាករ​បម្រុង Talisca បាន​បញ្ចប់​ការ​ទទួល​ជ័យ​ជម្នះ​នោះ​ជា​មួយ​នឹង​ការ​រក​គ្រាប់​បាល់​បំ​ប៉ោង​សំណាញ់​ទីនៅ​នាទី​ចុងក្រោយនៃ​ការ​ប្រកួត​នោះ ខណៈ​ដែល​ក្រុមកំពុងនាំ​មុខនៅ​លើ​តារាង​លីក​ព័រ​ទុយ​​ហ្គាល់ Benfica បាន​ឈាន​ទៅ​ប្រកួត​វគ្គ​៨​ក្រុម​ចុងក្រោយ​នៃ​ក្រប​ខ័ណ្ឌ Champions League ជា​លើក​ទី​មួយ​បើ​គិត​ចាប់​តាំង​ពី​ឆ្នាំ​២០១២ ដែល​នៅពេលនោះ​ពួកគេ​បាន​​ទម្លាក់​ក្រុម Zenit ក្នុង​វគ្គ​​ផង​ដែរ​។ Benfica បាន​ធ្វើ​ដំណើរ​ទៅកាន់​​រុស្ស៊ី ជា​មួយ​នឹងការ​នាំ​មុខក្នុង​ការ​ប្រកួត​នេះ ក្រោយ​ពី​​មាន​គ្រាប់​បាល់ប​ញ្ចូល​ទី​​នៅ​ជិត​​បញ្ចប់​ការ​ប្រកួត​របស់​ Jonas ក្នុង​ការ​ប្រកួត​ជើង​ទីមួយកាល​ពី​ខែមុន ប៉ុន្តែ Zenit នឹង​មានការ​សោក​ស្តាយ​ដោយ​ការ​​ខ្ជះ​ខ្ជាយ​ឱកាស​ជាច្រើន​ក្នុង​តង់​ទី២​នៅ​កីឡ​ដ្ឋាន Petrovsky ខណៈ​ដែលក្តី​​សុបិន​របស់​​ពួក​គេនៃ​ការ​ឈាន​ទៅ​ប្រកួត Champions League វគ្គ​៨​ក្រុម​ចុង​ក្រោយ​ជា​លើក​ទីមួយ​​បានប​ញ្ចប់​ទាំង​ការ​ខក​ចិត្តនៅ​ទីក្រុង Saint Petersburg​៕

សូមទស្សនាវិដេអូខាងក្រោម៖

ប្រភព​ព័ត៌​មាន៖ Channel News Asia