លោក Klopp ត្រៀម​រួច​រាល់​នៅពេល Liverpool ប៉ះ Man United រាត្រីនេះ​

លោក Jurgen Klopp អ្នក​ចាត់ការ​ទូទៅ​របស់ក្រុម Liverpool បាន​បញ្ជាក់​ថា ការ​ប្រកួតក្រប​ខ័ណ្ឌ Europa League របស់​ក្រុម​លោក​ជា​មួយនឹងក្រុម Manchester United នៅ​រាត្រីនេះ​មាន​ចំណង​ជើង​​ថា «មាតា​នៃ​ការ​ប្រកួត​កីឡា​បាល់​ទាត់​»​។

liverpoolក្រុម​ទាំងពីរ គឺ​ជា​ក្រុម​ដែលមាន​ការ​ប្រជែង​គ្នា​យ៉ាងខ្លាំងក្លា​ដ៏យូរ​អង្វែង​ជាង​គេ​បំផុត​ក្នុងកីឡា​បាល់​ទាត់​ពិភពលោក ប៉ុន្តែ ពួកគេ​​មិន​ធ្លាប់​ជួបគ្នាក្នុង​ការ​ប្រកួត​ក្រប​ខ័ណ្ឌ​អឺ​រ៉ុបឡើយកាលពីមុន​។ វា​មានន័យ​ថ ការ​ប្រកួត​វគ្គ​១៦​ក្រុម​​ចុ​ងក្រោយ ជើង​ទីមួយ​នៅ​រាត្រីនេះ​នា​កីឡ​ដ្ឋាន Anfield នឹងក្លាយ​ជា​​ការ​ជួប​គ្នា​ជា​លើក​ទីមួយ ហើយ​លោក Klopp ចាត់​ទុក​ថា ជា​ការ​ប្រកួត​មួយ​ក្នុង​ចំណោម​ការ​ប្រកួត​ដ៏​ធំ​បំផុត​ក្នុងពិភព​លោក​។ គ្រូ​បង្វឹក​រូប​នេះ​បាន​ឲ្យ​ដឹង​ថា៖ «ការ​ប្រកួត​បែប​នេះ​គឺ​ជា​មាតា​នៃ​រាល់​ការ​ប្រកួត​កីឡា​បាល់​ទាត់​ទាំង​អស់​។ នោះ​​ជា​អ្វី​ដែល​​អ្នក​ចង់​បាន នៅ​ពេល​ដែល​អ្នកនៅ​ក្មេង​។ ការ​ប្រកួត​ទាំងនោះមាន​ភាព​ងាយ​ស្រួល ហើយ​ជា​ការ​ប្រកួត​ដ៏​ធំ​។ អ្នក​មិន​ចាំ​បាច់​គិត​ពី​ការ​ផ្តោតអារម្មណ៍​ឡើយ ពី​ព្រោះ​អ្នក​បាន​ផ្តោត​អារម្មណ៍​​រួច​ជា​ស្រេច​»។ ​

ការ​ឈ្នះ​ពាន Europa League ហាក់​ក្លាយ​ជា​ឱកាស​ដ៏​ល្អ​បំផុត​​សម្រាប់​ក្រុម​ទាំង​ពីរ​ក្នុង​ការ​​ប្រជែង​​ក្នុង​ក្រប​ខ័ណ្ឌ Champions League នៅ​រដូវ​កាល​ក្រោយ ខណៈ​ដែល​ក្រុម Man United និង Liverpool សុទ្ធ​សឹង​កំពុង​តែ​​ឈរ​ក្រៅ​ចំណាត់​ថ្នាក់​កំពូល​ទាំង​បួន​នៅ​​អង់​គ្លេស​។ បិសាច​ក្រហម បាន​ឈ្នះ​​ការ​ជួប​គ្នា​ក្នុង​​ក្រប​ខ័ណ្ឌ Premier League ទាំង​ពីរ​លើក​នៅ​រដូវ​​កាល​នេះ ក្រោយ​ពី​បាន​កត់​ត្រា​ជ័យ​ជម្នះ ៣-១ នៅ​កីឡ​ដ្ឋាន Old Trafford កាល​ពី​ខែ​កញ្ញា មុន​នឹង​ឈ្នះ ១-០ នៅ​កីឡ​ដ្ឋាន Anfield ក្នុង​ការ​ប្រកួត​ជើង​ទី​២​។ ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​ណា ការ​រង​បរា​ជ័យ ១-០ នៅ​លើ​ទឹក​ដី​ក្រុម West Brom កាល​​ពី​ថ្ងៃ​​អាទិត្យ បាន​បញ្ចប់​ការ​ឈ្នះ​ជាប់​ៗ​​គ្នា​របស់​ពួក​គេ​ត្រឹម​៤​ប្រកួត​ក្នុង​រាល់​យុទ្ធ​នា​ការ​ទាំង​អស់​សម្រាប់​ក្រុម​របស់​លោក Louis van Gaal ហើយ​ខ្សែ​បម្រើ Michael Carrick បាន​និយាយ​ថា ពួក​គេ​មិន​អាច​ខ្វះ​នូវ​ការ​ផ្តោត​អារម្មណ៍​នៅ​មុន​ការ​ប្រកួត​ជា​មួយ​នឹង Liverpool បាន​ឡើយ​។ ការ​ប្រកួតនេះ​នឹង​ចាប់ផ្តើម​នៅម៉ោង​៣:០៥​ទៀបភ្លឺ​៕

ការ​ជួប​​គ្នា​បីលើក​ចុងក្រោយ​រវាង​ក្រុម​ទាំងពីរ

17.01.16 Liverpool 0-1 Manchester United
12.09.15 Manchester United 3-1 Liverpool
22.03.15 Liverpool 1-2 Manchester United