រៀម ច័ន្ទ​ថា​វី ប្រុស​អូស្ត្រាលី​បោក​ម្តង​រាងរហូត​

6 Videos

​កន្លងមកនេះ​តារា​សម្តែង​រាង​តូច​ច្រឡឹង​កញ្ញា រៀម ច័ន្ទ​ថា​វី ធ្លាប់​ជួប​ស្នេហ៍​ជាមួយ​បុរស​អាណិកជន​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី​ម្តង​រួចមកហើយ ដោយ​កញ្ញា​បាន​និយាយថា ចំណង​ស្នេហ៍​នេះ​នាង​មាន​ជំនឿ​ចិត្ត នៅ​ថ្ងៃ​ខាងមុខ​នឹង​ក្លាយជា​ប្តី​ប្រពន្ធ ដោយ​ឆ្លងកាត់​ពិធី​រៀបការ​ត្រឹមត្រូវ រហូត​ធ្វើឱ្យ​នាង​សម្រេចចិត្ត​រួមរស់​ជាមួយ​បុរស​ម្នាក់​នោះ ក្រោម​ដំបូលផ្ទះ​តែមួយ​មុនពេល​រៀបការ​ថែមទៀត​ផង ។ ប៉ុន្តែ​ទីបំផុត​ចំណង​ស្នេហ៍​មួយ​នេះ គឺ​បានត្រឹមតែ​បន្សល់ទុក​ភាពឈឺចាប់​មកលើ​រូបនាង​រហូតមកដល់​សព្វថ្ងៃ មិនទាន់​បានជា​របួស​បេះដូង​នៅឡើយ​ទេ​។​

រៀម ច័ន្ទ​ថា​វី ប្រុស​អូស្ត្រាលី​បោក​ម្តង​រាងរហូត​

M88

​តារា​សម្តែង​វ័យ ២៦ ឆ្នាំ​រូបនេះ បាន​ដំណាល​ប្រាប់​ពី​ចំណងស្នេហា​បែកបាក់​របស់​នាង​ថា ដំបូង​ឡើយ​នាង និង បុរស​ម្នាក់​នោះ គឺ​ស្រឡាញ់គ្នា​ស្មោះ​ស្ម៍​គ្រ ដោយ​គាត់​មិន​ប្រកាន់​ថា នាង​ជា​អ្នកសិល្បៈ​ឡើយ ចំណុច​ល្អ​ត្រង់​នេះហើយ ដែល​ធ្វើឱ្យ​នាង​ជឿទុកចិត្ត ។ ប៉ុន្តែ​នៅពេល​រួមរស់​ជាមួយគ្នា​មួយរយៈ គាត់​មាន​អារម្មណ៍​ជិនណាយ​នាង រក​លេស​ប្រចណ្ឌ​មិន​ឈប់ ដែល​ធ្វើឱ្យ​ពួកយើង​ឈ្លោះប្រកែក​គ្នា​មិនដែល​ស្វាង រហូត​ដំណាក់កាល​ចុងក្រោយ​នាង​ក៏​សម្រេចចិត្ត​បែក​គ្នា​តែម្តងទៅ ។​

រៀម ច័ន្ទ​ថា​វី ប្រុស​អូស្ត្រាលី​បោក​ម្តង​រាងរហូត​

​ល្បិច​ស្នេហ៍​ប្រុស​ព្រាន​ផ្អែមល្ហែម​តែ​ពីដំបូង​នេះ ពិតជា​ធ្វើឱ្យ​នាង​មានការ​ឈឺចាប់​គ្មាន​ថ្ងៃ​បំភ្លេច​បានឡើយ ព្រោះ​នៅពេល​អ្នកយកព័ត៌មាន​របស់​យើង​សួរនាំ​ពី​ចំណង​ស្នេហ៍​ថ្មី​អាច​នឹង​កើតឡើង​នៅពេលណា​នោះ​? កញ្ញា​បាន​ប្រាប់ថា ចាប់តាំងពី​នាង​បរាជ័យ​ស្នេហ៍​លើកទីមួយ​មក រហូតមកដល់​ពេលនេះ នាង​មិនទាន់​បាត់​ការឈឺចាប់​នៅឡើយ ។ ព្រោះ​ពេល​មាន​បុរស​ណា​ម្នាក់​ព្យាយាម​សុំ​ស្រឡាញ់​នាង​ក្រោយៗ​មកទៀត នាង​តែងតែមាន​អារម្មណ៍​នឹកឃើញ​ការឈឺ​ចាប់ពី​ពេលមុន​ជានិច្ច ដូច្នេះហើយ​ធ្វើឱ្យ​នាង​បដិសេធ​ជាមួយ​បុរស​ក្រោយ​តែ​រហូត ហើយ​នាង​ក៏​មិនទាន់​ដឹង​ច្បាស់​ក្នុង​ចិត្ត​ថា ដល់​ពេលណា ទើប​នាង​បំភ្លេច​ការឈឺចាប់​នោះទេ​ ៕ ​ប្រមាញ់ តារា

រៀម ច័ន្ទ​ថា​វី ប្រុស​អូស្ត្រាលី​បោក​ម្តង​រាងរហូត​រៀម ច័ន្ទ​ថា​វី ប្រុស​អូស្ត្រាលី​បោក​ម្តង​រាងរហូត​