អ្នកគាំទ្រ​ Chelsea ផ្ទុះ​កំហឹង​​នឹង​​ Hazard រឿង​ដូរ​អាវ​ជាមួយ​ Di Maria

​Eden Hazard ​ខ្សែ​បម្រើ​ក្រុម​តោ​ខៀវ​ Chelsea ​បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​របស់​ខ្លួន​ផ្ទុះ​កំហឹង​យ៉ាង​ខ្លាំង​ ​ក្នុង​ការ​ប្រកួត​ UEFA Champions League ទល់​នឹង​ PSG ​យប់​មិញ បន្ទាប់​ពី​កីឡាករ​ជម្រើស​ជាតិ​បែលហ្សិក​រូប​នេះ ​ប្ដូរ​អាវ​គ្នា​​​នៅ​លើ​ទីលាន​ពេល​ចប់​តង់​ទី​១ ជាមួយ​​ Angel di Maria។

 

អ្នកគាំទ្រ​ Chelsea ផ្ទុះ​កំហឹង​​នឹង​​ Hazard រឿង​ដូរ​អាវ​ជាមួយ​ Di Maria

 

អ្នកគាំទ្រ​ Chelsea ផ្ទុះ​កំហឹង​​នឹង​​ Hazard រឿង​ដូរ​អាវ​ជាមួយ​ Di Maria

 

ជា​យប់​ដ៏​អាក្រក់​មួយ​​សម្រាប់​ក្លឹប​ដែល​មាន​មូលដ្ឋាន​​នៅ​កីឡដ្ឋាន​ Stamford Bridge ​បន្ទាប់​ពី​ធ្លាក់​ចេញ​ពី UEFA Champions League ក្រោយ​ចាញ់​ PSG ទាំង​២​ជើង​ ៤-២ ប៉ុន្តែ​អ្នកគាំទ្រ​ក៏​កាន់​តែ​ផ្ទុះ​កំហឹង​ទៀត​ ពេល​ឃើញ​ទម្រង់​លេង ​និង​កាយ​វិការ​របស់​ Hazard។

 

កីឡាករ​វ័យ​២៥​ឆ្នាំ​រូប​នេះ បាន​ដូរ​ចេញ​នៅ​នាទី​៧៧ ​ពេល​ Chelsea កំពុង​ចាញ់ ២-១ ដោយសារ​មាន​បញ្ហា​របួស​ត្រគាក ខណៈ​ដែល​ពេល​ដើរ​ចេញ អ្នកគាំទ្រ​​តោ​ខៀវ​ជា​ច្រើន បាន​ស្រែក​ចំអក​ឲ្យ។

 

អ្នកគាំទ្រ​ Chelsea ផ្ទុះ​កំហឹង​​នឹង​​ Hazard រឿង​ដូរ​អាវ​ជាមួយ​ Di Maria

 

ទំនាក់​ទំនង​រវាង​ Hazard និង​អ្នកគាំទ្រ​ Chelsea កាន់​តែ​ឃ្លាត​ឆ្ងាយ​ពី​គ្នា​ហើយ ហើយ​កីឡាករ​រូប​នេះ អាច​នឹង​ចាក​ចេញ​នៅ​រដូវ​ក្ដៅ​ខាង​មុខ ​​ស្រប​ពេល​ក្លឹប​ធំៗ​ផ្សេង​ទៀត​ដូច​ជា Real Madrid និង​ PSG កំពុង​តែ​ចាប់​អារម្មណ៍​ខ្លាំង។

 

Hazard ​ធ្លាប់​លើក​ឡើង​​ថា​​ គោល​ដៅ​របស់​គេ​គឺ​ចង់​លើក​ពាន​ UEFA Champions League ​និង​ចាប់​អារម្មណ៍​ផង​ដែរ ពេល​ឮ​ថា​ PSG ចង់​ទិញ​រូប​គេ។ កីឡាករ​រូប​នេះ និយាយ​ថា៖ “វា​ជា​រឿង​ពិបាក​មួយ ដែល​ត្រូវ​និយាយ​បដិសេធ​ទៅ​ក្រុម​ PSG ឬ​ក្រុម​ដែល​​មាន​សមត្ថភាព​អាច​ឈ្នះ​ Champions League។ សម្រាប់​ខ្ញុំ ​ឈ្នះ​ Champions League ជា​គោលដៅ​ធំ​របស់​ខ្ញុំ”៕

 

-ចុចអាន៖ Real ត្រៀម​លក់​​​ចេញកីឡាករ​២​នាក់ យក​លុយ​ទិញ​ Hazard

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ independent