តួ​ឯក​ប្រុស “សង្គ្រាម​បង​ប្អូន” ខាត់ វ៉ៃហាំង ទិញ​ខុនដូ​ AXIS តម្លៃ​រាប់​ម៉ឺន​ដុល្លារ​

ថ្មី​ៗ​នេះ​តារា​សម្ដែង​ប្រុស​កំពុង​ពេញ​និយម ខាត់ វ៉ៃហាំង តួឯក​ប្រុស​ក្នុង​រឿង “សង្គ្រាម​បងប្អូន” ទើប​បាន​ចរចា និង​ទិញ​ខុនដូ​ដ៏​ទំនើប​មួយ​កន្លែង​នៅ​ខណ្ឌ​សែនសុខ។

តួ​ឯក​ប្រុស “សង្គ្រាម​បង​ប្អូន” ខាត់ វ៉ៃហាំង ទិញ​ខុនដូ​ AXIS តម្លៃ​រាប់​ម៉ឺន​ដុល្លារ​

បើ​និយាយ​ពី AXIS RESIDENCES គឺ​ជា​ខុនដូ​ដ៏​ថ្មី​សន្លាង​បាន​សាង​សង់​ឡើង​នៅ​លើ​ផ្ទៃ​ដី​២​ហិកតា​ប្រកប​ដោយ​ការ​ច្នៃ​តាម Lifestyle និយម​នៃ​ប្រទេស​សិង្ហបុរី។ រាល់​គម្រោង​សំណង់​ប្លង់​ទាំងអស់ AXIS ត្រូវ​បាន​ធ្វើ​ស្ថាបនា​ដោយ​វិស្វករ​សិង្ហបុរី ដែល​មាន​បទពិសោធន៍​ ព្រម​ទាំង​ជំនាញ​ខ្ពស់​ខាង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ខុនដូ។ នេះ​តាម​ការ​បញ្ជាក់​របស់ វ៉ៃហាំង។

AXIS សាងសង់​ឡើង​នៅ​ក្នុង​ទី​តាំង​មាន​អំណោយផល​ខ្ពស់​ដល់​ការ​រស់​នៅ​កម្រិត​ស្តង់ដារ​អន្តរជាតិ​នៅ​លើ​ផ្លូវ​ឧកញ៉ា ដួង ងៀប ៣ ខណ្ឌ​សែនសុខ ដែល​ជុំវិញ​សម្បូរ​ទៅ​ដោយ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ទំនើប​ៗ សាលារៀន​លំដាប់​ថ្នាក់​អន្តរជាតិ សាកលវិទ្យាល័យ មន្ទីរពេទ្យ ក្លឹប​ហាត់​ប្រាណ​លំដាប់​ខ្ពស់។ ជា​ពិសេស ​អ្នក​ចំណាយ​ពេល​ត្រឹម​តែ ៥​​ នាទី​ នឹង​ទៅ​ដល់​ព្រលាន​យន្តហោះ​អន្តរជាតិ។

តួ​ឯក​ប្រុស “សង្គ្រាម​បង​ប្អូន” ខាត់ វ៉ៃហាំង ទិញ​ខុនដូ​ AXIS តម្លៃ​រាប់​ម៉ឺន​ដុល្លារ​

មិន​តែ​ប៉ុណ្ណោះ AXIS RESIDENCES មាន​ការ​បំពាក់​បរិក្ខារ​ប្រើប្រាស់​ម៉ាក​ល្បី​ៗ និង​មាន​កន្លែង​លេង​កីឡា​ ដូចជា​ អាង​ហែលទឹក​មាន​ប្រវែង​រហូត​ដល់​៥០​ម៉ែត្រ​ កន្លែង​ក្មេង​លេង​ តារាង​បាល់​បោះ តារាង​វាយ​តែន្និស​ កន្លែង​គេង​ហាល​ថ្ងៃ​ប្រកប​ដោយ​ផាសុកភាព និង​កន្លែង​ចត​រថយន្ត​ធំ​ទូលាយ។

AXIS RESIDENCES ជា​ខុនដូ​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ដែល​នាំ​មក​បច្ចេកវិទ្យា​បរិស្ថាន​បៃតង​ដែល​អាច​ជួយ​សន្សំ​សំចៃ​ការ​ចំណាយ​របស់​អតិថិជន។ បន្ទប់​ខុនដូ​​ មាន​ប្រអប់​សម្រាប់​ចោល​សំរាម​ពី​គេហដ្ឋាន​នីមួយ​ៗ​ទៅ​ជាន់​ក្រោម។

ព្រោះ​តែ​មាន​ភាព​អស្ចារ្យ​ជាច្រើន​បែប​នោះ​ហើយ​ទើប​សូម្បី​តារា​មាន​ប្រជាប្រិយភាព​ខ្ពស់​ក៏​បាន​ជ្រើស​រើស​ទិញ​ខុនដូ AXIS ​នេះ​ដែរ។ តោះ! ទៅ​មើល​ចំណាប់​អារម្មណ៍​លោក ខាត់ វ៉ៃហាំង ពេល​សម្រេច​ចិត្ត​ទិញ​ខុនដូ​នេះ​បន្តិច​ទៅ​មើល៍៖

អត្ថបទ៖ ធីតា