បុរស​ម្នាក់​ចំណាយ​​រាប់​ម៉ឺន​ដុល្លារកែ​មុខ​ឲ្យ​ដូច Kim Kardashian តែ​លទ្ធផល​ខុស​ការ​គិត

បុរស​​ជា​អ្នក​គាំទ្រ​ដ៏​ងប់ងុល​ម្នាក់​របស់​តារា​ម៉ូដែល Kim Kardashian ដែល​បាន​ចំណាយ​លុយ​ជាង​១០០ ០០០​ដុល្លារ​​ដើម្បី​កែ​សម្ផស្ស​ឲ្យ​ដូច​តារា​ស្រី​ខាងលើ​បាន​និយាយ​ពី​រឿងរ៉ាវ​​ក្នុង​ការ​ផ្លាស់ប្ដូរ​និង​សម្រេច​ធ្វើ​ការ​ឆ្លងកាត់​មុខ​កាំបិត។

 

បុរស​ម្នាក់​ចំណាយ​​រាប់​ម៉ឺន​ដុល្លារកែ​មុខ​ឲ្យ​ដូច Kim Kardashian តែ​លទ្ធផល​ខុស​ការ​គិត

 

Jordan James Parke វ័យ​២៤​ឆ្នាំ​​បាន​ចំណាយ​ពេលវេលា​និង​លុយកាក់​ជាច្រើន​ដើម្បី​សម្រេច​បំណង​របស់​ខ្លួន ទោះ​ជា​មិន​ដែល​បាន​ជួប​មុខ​​ Kim Kardashian ផ្ទាល់​ក៏​ដោយ។ Jordan បាន​រៀបរាប់​ថា ខ្លួន​បាន​កែ​ច្រមុះ​២​ដង កែ​ចង្កា​ម្ដង កែ​បបូរមាត់​៥០​ដង សាក់​ចិញ្ចើម​ ចាក់​ថ្នាំ​នៅ​តំបន់​ជា​ច្រើន​និង​ដក​សក់​ដោយ​ម៉ាស៊ីន​ឡាស៊ែរ​។ យ៉ាងណាក្ដី​ ការ​​កែ​នេះ​គឺ​មិន​សូវ​ដូច Kim ប៉ុន្មាន​ទេ។

 

បើ​មើល​ទៅ​រូប​របស់ Jordan កាល​នៅ​​ជា​សិស្ស​ឃើញ​ថា​ខុស​គ្នា​​ដាច់​ពី​បច្ចុប្បន្ន។ នា​ពេល​នោះ​គេ​មាន​បបូរមាត់​តូច មុខ​មូល មាន​សាក់​តិចតួច​និង​ស្នាម​ញញឹម​ស្រស់ស្រាយ។ ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក​ បន្ទាប់​ពី​វះកាត់​គេ​ក៏​ក្លាយ​ជា​មនុស្ស​ថ្មី ដោយ​មាន​បបូរមាត់​ធំ ច្រមុះ​តូច ចង្កា​ស្រួច​និង​ស្នាម​សាក់​ច្រើន។

 

 

បុរស​ម្នាក់​ចំណាយ​​រាប់​ម៉ឺន​ដុល្លារកែ​មុខ​ឲ្យ​ដូច Kim Kardashian តែ​លទ្ធផល​ខុស​ការ​គិតកាល​នៅរៀន

ងាក​មក​មើល​ពេល​ថ្មី​នេះ អ្នក​គាំទ្រ​រូប​នេះ​បាន​កែ​ច្រមុះ​​ ចង្កា ថ្គាម​ជា​លើក​ទី​២​ក្នុង​ជីវិត​ ខណៈ​គេ​ក៏​ពេញ​ចិត្ត​ចង្កា​ដូច​ Kylie Jenner ដែល​ជា​ប្អូន​ស្រី Kim Kardashian។ ក្រោយ​ធ្វើ​ការ​វះ​កាត់​និង​ដឹង​ខ្លួន​បុរស​ខ្លួន​នេះ​បាន​ប្រាប់​​ Mirror ថា៖”ខ្ញុំ​បាន​កែ​កន្លែង​ដដែល​មួយ​ចំនួន។ ខ្ញុំ​គ្រាន់​តែ​គិត ខ្ញុំ​ចង់​ធ្វើ​វា​ឲ្យ​ល្អ​សព្វគ្រប់” ៕

 

បុរស​ម្នាក់​ចំណាយ​​រាប់​ម៉ឺន​ដុល្លារកែ​មុខ​ឲ្យ​ដូច Kim Kardashian តែ​លទ្ធផល​ខុស​ការ​គិត

 

បុរស​ម្នាក់​ចំណាយ​​រាប់​ម៉ឺន​ដុល្លារកែ​មុខ​ឲ្យ​ដូច Kim Kardashian តែ​លទ្ធផល​ខុស​ការ​គិត

បុរស​ម្នាក់​ចំណាយ​​រាប់​ម៉ឺន​ដុល្លារកែ​មុខ​ឲ្យ​ដូច Kim Kardashian តែ​លទ្ធផល​ខុស​ការ​គិត

 

ចុចអាន៖Kim Kardashianសម្រាល​កូន​ទី​២​​ក្នុង​បន្ទប់​៤០០០​ដុល្លារ​ក្នុង​១​យប់

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ mirror