ប្ដី​ប្រពន្ធ​វ័យ​ក្មេង​ សុខ​ចិត្ត​លក់​កូន​​​​​​ស្រី​អាយុ​​១៨​​ថ្ងៃ​​ យក​​លុយ​ទិញ iPhone និង​​​ម៉ូតូ​​​​​

ជា​​រឿង​ហេតុ​មួយ​ធ្វើ​ឲ្យ​​​មនុស្ស​ជា​ច្រើន​ភ្ញាក់​ផ្អើល​ បន្ទាប់​ពី​​​​ប្ដី​ប្រពន្ធ​ជន​ជាតិ​ចិន​​​​មួយ​គូ​​​​​​​​សុខ​ចិត្ត​លក់​កូន​​ស្រី​អាយុ​១៨​ថ្ងៃ ដើម្បី​យក​ប្រាក់​ ២៣០០០​យាន់ និង​ត្រូវ​បាន​កាត់​ទោស​​កាល​ពី​ពេល​ថ្មី​ៗ​នេះ។

 

 ប្ដី​ប្រពន្ធ​វ័យ​ក្មេង​ សុខ​ចិត្ត​លក់​កូន​​​​​​ស្រី​អាយុ​​១៨​​ថ្ងៃ​​ យក​​លុយ​ទិញ iPhone និង​​​ម៉ូតូ​​​​​

យោង​តាម​សារព័ត៌មាន​ចិន​Sohu​បាន​ឲ្យ​ដឹង​ថា​ គូ​​​ស្នេហ៍​​​​​​អាយុ​១៩​ឆ្នាំ​ដូច​គ្នា ដែល​​​ប្ដី​មាន​ឈ្មោះA Duan និង​ប្រពន្ធ​​ឈ្មោះ​Xiaomei ​មក​ពី​​ខេត្ត Fujian ​បាន​បង្កើត​កូន​ស្រី​​​​ម្នាក់​កាល​ពី​​​​ថ្ងៃ​ទី ២៨ សីហា ឆ្នាំ​២០១៤​កន្លង​ទៅ។

 

ដោយ​គ្មាន​ការងារ​ធ្វើ​​​ ​​​​បុរស​ជា​ប្ដី A Duan បាន​គិត​ថា​កូន​ស្រី​អាយុ​បាន​១៨​ថ្ងៃ​ ​​​គឺ​ជា​បន្ទុក​​​មួយ​ក្នុង​គ្រួសារ​ក៏​បាន​សម្រេច​ចិត្ត​​សុំ​ប្រពន្ធ​ឲ្យ​លក់​កូន​ចោល។ ដំបូង​ឡើង​ ​Xiaomei បាន​បដិសេធ​​រួច​​បាន​ទៅ​សុំ​​ឲ្យ​ឪពុក​ក្មេក​​​របស់​នាង​​ជួយ ប៉ុន្តែ​ក្រោយ​ពេល A Duan បាន​​ប្រាប់​​ប្រពន្ធ​ថា គេ​ចង់​បាន​កូន​ប្រុស​ជាង​​​កូន​ស្រី ​Xiaomei ក៏​មិន​​ប្រកែក។

 

យោង​តាម​សារព័ត៌មាន Net Ease បុរស​ជា​ប្ដី A Duan បាន​រក​ឃើញ​អ្នក​​ចង់​ទិញ​កូន​ម្នាក់​លើ​​ប្រព័ន្ធ​ទំនាក់​ទំនង​សង្គម​ QQ និង​បាន​លក់​កូន​​យក​ទឹក​ប្រាក់​ចំនួន​ ២៣០០០​យាន់ (៣៥២៧​ដុល្លារ)។ ជា​មួយ​លុយ​នោះ A Duan បាន​យក​ទៅ​ទិញ​ទូរសព្ទ​ iPhone មួយ​គ្រឿង និង​ម៉ូតូ​មួយ​គ្រឿង។

 

ក្រោយ​ដឹង​រឿង​ខាង​លើ Xiaomei បាន​ចាក​ចេញ​ពី​A Duan ប៉ុន្តែ​បុរស​ជា​ប្ដី​បាន​គំរាម​​ថា​នឹង​ប្រាប់​ប៉ូលិស។ ក្រោយ​មក​ A Duan បាន​រក​ឃើញ​កន្លែង​ដែល​ប្រពន្ធ​ខ្លួន​ធ្វើ​ការ និង​​​ត្រលប់​ទៅ​​​​ប្រាប់​ប៉ូលិស​​កាល​ពី​ខែ​ មិថុនា​កន្លង​ទៅ។

 

នៅ​ពេល​ Xiaomei ត្រូវ​ប៉ូលិស​ឃាត់​ខ្លួន​ នាង​បាន​និយាយ​ថា៖ ” ខ្ញុំ​​បាន​រក​ស៊ី​ចិញ្ចឹម​ខ្លួន​​ឯង។ មាន​​​​អ្នក​ស្រុក​ជា​ច្រើន​​ក្នុង​ភូមិ​ខ្ញុំ​បាន​លក់​កូន​ៗ​របស់​ពួក​គេ។ ខ្ញុំ​មិន​ដឹង​ថា​ វា​ខុស​ច្បាប់​​នោះ​ទេ” ។ ទោះ​ជា​យ៉ាង​ណា អ្នក​ទាំង​ពីរ​​នាក់​ប្ដី​ប្រពន្ធ ត្រូវ​បាន​កាត់​ទោស​​​ពី​បទ​ជួញ​ដូរ​កូន​ក្មេង។ បុរស​ជា​ប្ដី A Duan ត្រូវ​ជាប់​​ទោស​ក្នុង​ពន្ធនាគារ​រយៈ​ពេល​បី​ឆ្នាំ ចំណែកXiaomei បាន​បន្ថយ​ទោស​​ជាប់​ពន្ធនាគារ​នៅ​សល់ ពីរ​ឆ្នាំ៕

 

ចុចអាន៖ ជំនឿ​​​ជោគ​ជាតា​​តាម​ក្បួន​ចិន​សែ ចំពោះ​​ឆ្នាំ​វក ឆ្នាំ​​ថ្មី​​​​២០១៦

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ shanghaiist​​​

​​​​​​​​​​​​​​​​​​​​

​​​​