អ៊ីរ៉ង់សាកល្បង មីស៊ីលបន្ថែមទៀត នៅថ្ងៃពុធនេះ ដែលអាចបាញ់ ទៅដល់អ៊ីស្រាអ៊ែល

ក្រុមបដិវត្ដសាសនា អ៊ីស្លាមរបស់អ៊ីរ៉ង់ ឬហៅថា IRGC (Iran’s Islamic Revolutionary Guards Corps) នាថ្ងៃពុធនេះ បានបន្ថែមការធ្វើ តេស្តបាញ់សាកល្បង នូវគ្រាប់មីស៊ីល បំផ្លោងចំនួន២ទៀត ដែលខ្លួនបាននិយាយថា វាមានសមត្ថភាព ក្នុងការវាយប្រហារទៅ ដល់ប្រទេសអ៊ីស្រាអ៊ែល ដោយហាក់ដូចជាមិន មានការព្រួយបារម្ភ នៃការដាក់ទណ្ឌកម្ម ណាមួយពីសហរដ្ឋ អាមេរិកឡើយ។

ប្រភពព័ត៍មានដែល បានចេញផ្សាយដោយ BBC នៅថ្ងៃនេះបានឲ្យដឹងថា អ៊ីរ៉ង់បានធ្វើតេស្តនូវ គ្រាប់មីស៊ីលបំផ្លោង ជាច្រើនគ្រាប់កាល ពីថ្ងៃអង្គារម្សិលមិញ ជាផ្នែកមួយនៃការធ្វើ សមយុទ្ធយោធា មួយរបស់របស់ខ្លួនដោយ មានការចូលរួមពីសំណាក់ ក្រុម IRGC ដោយពុំមានការ ថ្កោលទោសឬក៏ព្រមាន ពីសំណាក់ភាគីអាមេរិកនោះទេ។

ប៉ុន្តែគិតមកត្រឹម ថ្ងៃពុធនេះអ៊ីរ៉ង់សាជាថ្មី បានសាកល្បងបាញ់ គ្រាប់មីស៊ីលបំផ្លោង២គ្រាប់ បន្ថែមទៀតដែលខ្លួន បានប្រកាសថាអាចរត់ ក្នុងចម្ងាយ ២០០០គីឡូម៉ែត្រទៅដល់ ប្រទេសអ៊ីស្រាអ៊ែល។

នៅពុំទាន់មានការ ឆ្លើយតបណាមួយ ពីសំណាក់អ៊ីស្រាអ៊ែល នៅឡើយដោយសារ ខ្លួនកំពុងជាប់ភារកិច្ច ទទួលស្វាគមន៍ទស្សនកិច្ច លោកអនុប្រធានាធិបតី អាមេរិកនៅឡើយ។ គួររំលឹកដែរថា កាលពីសប្តាហ៍មុន អ៊ីស្រាអ៊ែលនិងអាមេរិក បានធ្វើសមយុទ្ធ រួមមួយក្នុងការ ការពារពីការវាយ ប្រហារពីគ្រាប់មីស៊ីល៕