គណៈកម្មការសភា កំពុងជួបតំណាង រាជរដ្ឋាភិបាល ពិនិត្យសេចក្ដីព្រាងច្បាប់ ស្ដីពីសហជីព ជាលើកទី២

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦នេះ គណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភាដឹកនាំ ដោយលោក ប៉ែន បញ្ញា កំពុងពិភាក្សានិងពិនិត្យបន្ថែម ជាមួយ រដ្ឋមន្ត្រីក្រសួងការងារ លោក អ៊ិត សំហេង លើ សេចក្ដីព្រាងច្បាប់ស្ដីពី សហជីព ជាលើកទី២ នៅសាលទំនាក់ទំនងអន្តរជាតិ ។

កិច្ចពិភាក្សាជាថ្មីនេះធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីសិក្ខាសាលាថ្នាក់ជាតិ លើសេចក្ដីព្រាងច្បាប់ ស្ដីពីសហជីព ត្រូវបានបញ្ចប់កាលពីថ្ងៃទី០៩មីនាឆ្នាំ២០១៦ ដែលមានការចូលរួមពីគ្រប់ភាគី ពាក់ព័ន្ធរាប់ទាំងសហជីព៕

គណៈកម្មការសភា កំពុងជួបតំណាង រាជរដ្ឋាភិបាល ពិនិត្យសេចក្ដីព្រាងច្បាប់ ស្ដីពីសហជីព ជាលើកទី២