នាវាទេសចរណ៍ ខ្នាតយក្ស Sun Princess ដឹកអ្នកដំណើរជាង ១ពាន់នាក់ចូលកំសាន្ត ក្រុងព្រះសីហនុ

ភ្នំពេញ៖ នាវាទេសចរណ៍ខ្នាតយក្ស ឈ្មោះSun Princess  នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦នេះ បាននាំភ្ញៀវទេសចរណ៍ដំណើរ ១៩៧៥នាក់ (ស្រី ១០៦៧នាក់) នាវិក ៨៦៧នាក់ (ស្រី ១៣៨នាក) ចូលចតកម្សាន្តនៅក្នុង កំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុ។

បើតាមគម្រោង នាវាទេសចរណ៍នេះនឹង ចាកចេញពីកំពង់ផែ ស្វយ័តក្រុងព្រះសីហនុ នៅម៉ោង ១៦:០០ល្ងាច ថ្ងៃដដែល ហើយឆ្ពោះទៅកាន់កំពង់ផែ Laemchabang ប្រទេសថៃបន្ត ៕

សូមបញ្ជាក់ថា ក្នុងរយៈពេល២ខែ ដើម ឆ្នាំ២០១៦នេះ មាននាវាទេសចរណ៍ បរទេសចូលចត កំពង់ផែស្វយ័ត អន្តរជាតិ ខេត្តព្រះសីហនុ ចំនួន១៦លើក មានភ្ញៀវទេសចរ ចម្រុះជាតិសាសន៍ចំនួន ២០.១០៧នាក់ ក្នុងនោះ ស្រីមាន ចំនួន ១០.៥១១នាក់ និងមាននាវឹកសរុបចំនួន ៨.៨២៨នាក់ ស្រី ១.៨២១នាក់៕

នាវាទេសចរណ៍ ខ្នាតយក្ស Sun Princess ដឹកអ្នកដំណើរជាង ១ពាន់នាក់ចូលកំសាន្ត ក្រុងព្រះសីហនុ

នាវាទេសចរណ៍ ខ្នាតយក្ស Sun Princess ដឹកអ្នកដំណើរជាង ១ពាន់នាក់ចូលកំសាន្ត ក្រុងព្រះសីហនុ