នាយករដ្ឋមន្ត្រីជំរុញ ឲ្យក្រសួងពីរ ដាក់គ្រូពេទ្យនិង វេជ្ជបណ្ឌិតឯកទេស ចូលក្នុងក្រប ខណ្ឌរដ្ឋ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជានៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ បានជំរុញទៅ ក្រសួងសុខាភិបាល និងក្រសួងមុខងារ សាធារណៈដាក់គ្រូពេទ្យ និងវេជ្ជបណ្ឌិត ឯកទេសចូលក្នុងក្រប ខណ្ឌរដ្ឋដើម្បីឲ្យពួកគាត់មានឱកាស បំរើការងារនៅ តាមមន្ទីរពេទ្យរដ្ឋ។

ថ្លែងនៅក្នុងកម្មវិធី បិទសន្និបាតប្រចាំឆ្នាំ លើកទី៣៧ ដើម្បីបូកសរុប លទ្ធផលការងារប្រចាំឆ្នាំ២០១៥ និងលើកទិសដៅសម្រាប់ ឆ្នាំ២០១៦ របស់ក្រសួងសុខាភិបាល នាសណ្ឋាគាសូហ្វីតែលសម្ដេចតេជោ បញ្ជាក់ថា « សូមពិនិត្យមើលគ្រូពេទ្យឯកទេស និងវេជ្ជបណ្ឌិតឯកទេស ព្រោះយើងត្រូវការពួកគាត់ណាស់។ មើលកិច្ចការនេះ។ ឥឡូវខ្ញុំ សូមប្រកាសឲ្យចូលទាំងអស់គ្រូពេទ្យនិងវេជ្ជបណ្ឌិតឯកទេស មានប៉ុន្មានយកទាំងអស់ អត់ប៉ុន្មានទេ ពីព្រោះគាត់មានចំណេះដឹង ខ្ពស់ជាងពេទ្យឯទៀត។ គ្រូពេទ្យឯកទេស រឺវេជ្ជបណ្ឌិតឯកទេស ត្រូវតម្លើងឲ្យគាត់ក្នុងកម្រិតក្របខណ្ឌនយោបាយតែម្តង នៅពេលដល់ចូលនិវត្តន៍ ព្រោះគាត់នៅមានសមត្ថភាពនៅឡើយ ហើយឲ្យគាត់បំរើការងារ នៅតាមមន្ទីរពេទ្យ»៕