ឪពុកជះលុយ ជាង៦លានដុល្លារ ធ្វើខួបកំណើត ឲ្យកូនស្រី ជួលសុទ្ធតារាល្បីៗ និងអ្នកផាត់មុខរបស់នាង Kardashians

អាមេរិក៖ វាជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ដែលបុរសជាឪពុកគេម្នាក់ ចំណាយលុយរាប់លានដុល្លារអាមេរិក ដើម្បីធ្វើខួបគម្រប់អាយុ១៥ឆ្នាំ ឲ្យកូនស្រីរបស់ខ្លួន ឲ្យបានអធិកអធមបំផុត។

ឪពុកជះលុយ ជាង៦លានដុល្លារ ធ្វើខួបកំណើត ឲ្យកូនស្រី ជួលសុទ្ធតារាល្បីៗ និងអ្នកផាត់មុខរបស់នាង Kardashians

លោក Thomas J Henry ជាមេធាវីម្នាក់ មកពីរដ្ឋតិចសាស់ បានចំណាយលុយជាង ៦លានដុល្លារអាមេរិក ដើម្បីធ្វើពិធីខួបកំណើត ផ្គាប់ចិត្តកូនស្រី នាង Maya Henry ដែលទើបនឹងឈានចូលវ័យ១៥ឆ្នាំ។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្នុងកម្មវិធីជប់លៀងខួបកំណើតរបស់នាង Maya គឺមានអញ្ជើញ តារាចម្រៀងដ៏ល្បីល្បាញ លោក Pitbull និង លោក Nick Jonas សម្រាប់ធ្វើការសម្តែង ហើយសមីខ្លួននាងផ្ទាល់ ត្រូវបានផាត់មុខដោយ អ្នកជំនាញផាត់មុខរបស់តារាម៉ូដែល ដ៏ល្បីល្បាញនាង Kardashians ព្រមទាំងមានជួលជាងថតរូប របស់អ្នកស្រីភរិយា លោកប្រធានាធិបតីអាមេរិក Obama ទៀតផង។

ពិធីខាងលើត្រូវបានរៀបចំឡើង នៅឯភូមិគ្រឹះទំហំដី ៥៥,០០០ម៉ែត្រការ៉េ របស់លោក Thomas នៅឯក្រុង San Antonio និងមានរៀបចំរចនាដោយដើម cherry ខ្ពស់ៗជាច្រើន។ លោក Thomas បានប្រាប់ឲ្យដឹងថា លោកនិងភរិយាអ្នកស្រី Azteca ប្រារព្វពិធីនេះឡើង គឺដើម្បីឲ្យវាក្លាយជាពេលវេលាមួយ មិនអាចបំភ្លេចបាន ជូនកូនស្រីសំណព្វដែលនាង ឈានចូលវ័យពេញក្រមុំហើយ។

គួរបញ្ជាក់ផងដែរថា លោក Thomas ជាម្ចាស់ក្រុមហ៊ុនប្រឹក្សាផ្នែកច្បាប់មួយ ដែលមានបុគ្គលិកជាមេធាវី ជាង៦០នាក់ ចំណែកឯកូនស្រីរបស់លោក នាង Maya គឺជាមនុស្សល្បីល្បាញម្នាក់នៅលើ បណ្តាញសង្គម ដែលមានអ្នក follow នាងជិត ២មុឺននាក់ ហើយជានិច្ចកាល នាងតែងតែបង្ហោះរូបថតជាមួយនឹងតារាល្បីៗ ជាក់ស្តែងដូចជាក្រុម One Direction តារាចម្រៀង Justin Bieber អ្នកស្រី Hillary Clinton ជាដើម៕
ឪពុកជះលុយ ជាង៦លានដុល្លារ ធ្វើខួបកំណើត ឲ្យកូនស្រី ជួលសុទ្ធតារាល្បីៗ និងអ្នកផាត់មុខរបស់នាង Kardashians
ឪពុកជះលុយ ជាង៦លានដុល្លារ ធ្វើខួបកំណើត ឲ្យកូនស្រី ជួលសុទ្ធតារាល្បីៗ និងអ្នកផាត់មុខរបស់នាង Kardashians
ឪពុកជះលុយ ជាង៦លានដុល្លារ ធ្វើខួបកំណើត ឲ្យកូនស្រី ជួលសុទ្ធតារាល្បីៗ និងអ្នកផាត់មុខរបស់នាង Kardashians
ឪពុកជះលុយ ជាង៦លានដុល្លារ ធ្វើខួបកំណើត ឲ្យកូនស្រី ជួលសុទ្ធតារាល្បីៗ និងអ្នកផាត់មុខរបស់នាង Kardashians
ឪពុកជះលុយ ជាង៦លានដុល្លារ ធ្វើខួបកំណើត ឲ្យកូនស្រី ជួលសុទ្ធតារាល្បីៗ និងអ្នកផាត់មុខរបស់នាង Kardashians
ឪពុកជះលុយ ជាង៦លានដុល្លារ ធ្វើខួបកំណើត ឲ្យកូនស្រី ជួលសុទ្ធតារាល្បីៗ និងអ្នកផាត់មុខរបស់នាង Kardashians
ឪពុកជះលុយ ជាង៦លានដុល្លារ ធ្វើខួបកំណើត ឲ្យកូនស្រី ជួលសុទ្ធតារាល្បីៗ និងអ្នកផាត់មុខរបស់នាង Kardashians
ឪពុកជះលុយ ជាង៦លានដុល្លារ ធ្វើខួបកំណើត ឲ្យកូនស្រី ជួលសុទ្ធតារាល្បីៗ និងអ្នកផាត់មុខរបស់នាង Kardashiansឪពុកជះលុយ ជាង៦លានដុល្លារ ធ្វើខួបកំណើត ឲ្យកូនស្រី ជួលសុទ្ធតារាល្បីៗ និងអ្នកផាត់មុខរបស់នាង Kardashians

ប្រភព

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត