នគរបាល​ខេត្តព្រៃវែង ចាប់​រថយន្ត​ដឹក​អង្ករ​ខ្នាត​យក្ស​ធ្វើ​ឲ្យ​ខូ​ចស្ពាន​អ្នក​លឿង​

ភ្នំពេញ: រថយន្ត​ដឹក​អង្ករ​ខ្នាត​យក្ស​មួយគ្រឿង ទម្ងន់​ជាង​៧០​តោន បាន​បើក ឡើងលើ​ស្ពាន​អ្នក​លឿង ហើយ​បង្ក​ឲ្យ​ខូ​ត​ខាត​ស្ពាន​នោះ ត្រូវបាន​នគរបាល​ខេត្តព្រៃវែង ចាប់បាន​ហើយ ហើយ យកមក​រក្សាទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង ដើម្បី​រង់ចាំ​ការសម្រេច​ពី​តុលាការ​។​

​ការចាប់​រថយន្ត​បង្ក​នោះ យោងតាម​បទបញ្ជា​ផ្ទាល់មាត់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។

​យោងតាម​របាយការណ៍​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង បាន​ឲ្យ​ដឹងថា រថយន្ត​ដឹក​អង្ករ​ខ្នាត​ធំ ទម្ងន់​ជាង​៧០​តោន​មួយគ្រឿង បាន​បើកបរ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​១ ឡើងលើ​ស្ពាន​អ្នក​លឿង "​ស្ពាន​ត្សឹ​បា​សា​" ហើយ​បង្កបញ្ហា​នៅលើ​ស្ពាន​កាលពី​វេលា​ម៉ោង​១២​យប់​ចូល​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៦ ក្រោយពី​បង្កបញ្ហា​ហើយ​ម្ចាស់​រថយន្ត​បើក​យកទៅ​លាក់ទុក ដោះ​ស្លាក​លេខ​ទុក និង​បាញ់ថ្នាំ​ក្បាល​រថយន្ត បំភ័ន្ត​ភ្នែក​សមត្ថកិច្ច​ពេលនេះ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ជំនាញ​ចរាចរណ៍ ផ្លូវគោក​ខេត្តព្រៃវែង បាន​ឃាត​យកមក​រក្សាទុក​នៅ ក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង ដើម្បី​រង់ចាំ​ការសម្រេច​ពី​តុលាការ​។​

​កាល​វេលា​ម៉ោង​១២​យប់​ចូល​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៦ មាន​រថយន្ត​ទម្ងន់​ជាង​៧០​តោន​មួយគ្រឿង បាន​បើកបរ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​១ ឡើង​ស្ពាន ដោយ​ឡើង​មិន​រួច​ក៏​រអិល​ថយក្រោយ​វិញ ហើយ​វា​បាន​បំផ្លាញ​សាច់​កៅស៊ូ​លើ​ស្ពាន​។​

​រថយន្ត​ដឹក​អង្ករ​មួយគ្រឿង​នោះ ពាក់​ស្លាក​លេខ ខេត្តតាកែវ 3A-1743 មាន​ថៅកែ​ឈ្មោះ​ចក់ និង ចែ​មុំ នៅ​តំបន់​អ្នក​លឿង ក្នុង​រថយន្ត​នេះ​ផ្ទុក​អង្ករខ្សាយ និង​អង្ករដំណើប សរុប​ជាង​៧០​តោន ដោយ​ដឹក​អង្ករ​នេះ​ចេញពី​ព្រំដែន ប្រទេស​វៀតណាម ឆ្លងកាត់​កម្ពុជា ទៅ​លក់​នៅ​ប្រទេស​ថៃ​៕​