ជប៉ុន ផ្តល់​ថវិកា ជាង​២៦​ម៉ឺន​ដុល្លារ ដល់​ស្ថាប័ន​ទទួល​ជំនួយ​៣

ភ្នំពេញ: ​ក្រោម​គ្រោងការណ៍ នៃ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​របស់​ជប៉ុន ជំនួយ​ឧបត្ថម្ភ​ឥត​សំណង សម្រាប់​គម្រោង​ទ្រង់ទ្រាយ​តូច​សន្តិសុខ​មនុស្សជាតិ (​ជំនួយ​គូ​សាណូ​ណិ​) រដ្ឋាភិបាល​ជប៉ុន នឹង​ផ្តល់​ថវិកា​សរុប ចំនួន ២៦៣.៦៥៥ ដុល្លារ​អាមេរិក ដល់​ស្ថាប័ន​ទទួល​ជំនួយ​ចំនួន​៣ ។​

​ស្ថាប័ន​ទាំង​៣​នោះ​រួមមាន​៖
១.​ផ្តល់​ថវិកា​ចំនួន ៨៩.៣៩២ ដុល្លារ​អាមេរិក ដល់​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្តបាត់ដំបង សម្រាប់​គម្រោង​ស្តារឡើងវិញ នូវ​ប្រព័ន្ធធារាសាស្ត្រ ប្រឡាយ យោធា​ក្នុង​ខេត្តបាត់ដំបង​។​

២.​ផ្តល់​ថវិកា​ចំនួន ៨៤.៦៦២ ដុល្លារ​អាមេរិក ដល់​មន្ទីរ​កសិកម្ម​ខេត្តព្រះវិហារ សម្រាប់​គម្រោង​សាងសង់​មជ្ឈមណ្ឌល​សហគម​ន៍ក​សិ​កម្ម ក្នុង​ខេត្តព្រះវិហារ​។​

៣.​ផ្តល់​ថវិកា​ចំនួន ៨៩.៦០១ ដុល្លារ​អាមេរិក ដល់​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្តស្វាយរៀង សម្រាប់​គម្រោង​ស្តារឡើងវិញ នូវ​ប្រព័ន្ធធារាសាស្ត្រ ប្រឡាយ ទំនប់​លោក ក្នុង​ខេត្តស្វាយរៀង​។​

​កិច្ចសន្យា​ផ្តល់ជំនួយ​នេះ នឹងត្រូវ​ចុះហត្ថលេខា​ដោយ លោក​គូ​ម៉ា​ម៉ា​រ៉ូ យុ​ជិ ឯកអគ្គរាជទូត​រប​ស់​ប្រទេស​ជប៉ុន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​តំណាង​ស្ថាប័ន​ទទួល​ជំនួយ​ទាំង​៣​ខាងលើ នៅ​ស្ថានទូត​ជប៉ុន​៕V/S