លោក​ប៉ុល សារឿន ៖ ប្រទេសជាតិ​មាន​សន្តិភាព តែ​កងទ័ព​ត្រូវខិតខំ​ហ្វឹកហ្វឺន​

ភ្នំពេញ: លោក Bart Vermeiren ប្រធាន​បេសកកម្ម​គណៈកម្មាធិការ​អន្តរជាតិ នៃ​កាកបាទក្រហម ប្រចាំ​នៅ​កម្ពុជា បាន​ចូលជួប​សម្តែង​ការគួរសម​ជាមួយ​លោក​ប៉ុល សារឿន អគ្គមេបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ ដើម្បី​ពង្រឹង​ទំនាក់ទំនង​រវាង​កាកបាទក្រហម​អន្តរជាតិ និង​កងយោធពល​ខេមរភូមិន្ទ នៅ​អគ្គបញ្ជាការដ្ឋាន នា​រសៀល​ថ្ងៃទី​៩ ខែមីនា ឆ្នាំ​២០១៦​។​

​ស្ថិតក្នុង​ឱកាស​នោះ លោក​ប៉ុល សារឿន បានបញ្ជាក់​ជូន​ថា សន្តិភាព​ពេញ​បរិបូ​ណ៍ គឺ​បានមកពី​ការអនុវត្ត​នយោបាយ ឈ្នះ​ឈ្នះ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែលជា​ទ្រព្យ​ដ៏​មហាសាល​ក្នុង​កិច្ច​អភិវឌ្ឍ​ប្រទេសជាតិ​។ ដូច្នេះ យើង​ត្រូវខិតខំ​ការពារ​ឱ្យបាន​ដាច់ខាត​នូវ​សន្តិភាព ពីព្រោះថា សន្តិភាព​នាំមក​នូវ​ការអភិវឌ្ឍន៍ រីឯ​សង្គ្រាម​នាំមក​នូវ​ក្តី​វិនាស​។​

​ជា​កិច្ច​ឆ្លើយតប លោក Bart Vermeiren ក៏បាន​ថ្លែងអំណរគុណ និង​បាន​កោតសរសើរ​ដល់​ប្រទេស​កម្ពុជា ដែលមាន​សន្តិភាព ហើយក៏​ជា​ឱកាស​ឱ្យមាន​ទំនាក់ទំនង រវាង​កាកបាទក្រហម​អន្តរជាតិ និង​កងយោធពល​ខេមរភូមិន្ទ ។ ក្នុងពេល​អនាគត លោក Bart បាន​គាំទ្រ​ឱ្យ​នាយទាហាន​នៃ​កងយោធពល​ខេមរភូមិន្ទ ទៅ​សិក្សា​នៅ​បរទេស ដើម្បី​ធ្វើជា​គ្រូ​បង្គោល​ទាក់ទង​នឹង​វិស័យ​កាកបាទក្រហម​។​

​លោក​ប៉ុល សារឿន បាន​បន្ថែមថា ក្នុងពេលដែល​ប្រទេសជាតិ​មាន​សន្តិភាព យើង​ជា​កងទ័ព​ត្រូវខិតខំ​ហ្វឹកហ្វឺន សិក្សា​ស្រាវជ្រាវ​ឱ្យបាន​ច្រើន ក្នុងនោះ ក៏ត្រូវ​សិក្សា​ស្វែងយល់​អំពី​ច្បាប់​សង្គ្រាម​និង​កាកបាទក្រហម​ថែមទៀត​។ លើសពីនេះ​ទៀត កម្ពុជា បាននិងកំពុង​បញ្ជូន​កងកម្លាំង​របស់​ខ្លួន ឱ្យចូល​រួម​បំពេញបេសកកម្ម​រក្សា​សន្តិភាព​ក្នុង​ក្របខ័ណ្ឌ​អង្គការសហប្រជាជាតិ នៅតាម​បណ្តា​ប្រទេសមួយ​ចំនួន​នៃ​ពិភពលោក​។

​លោក​ប៉ុល សារឿន ក៏បាន​ថ្លែង​អំណរ​រ​គុណ ចំពោះ​កិច្ចសហប្រតិបត្តិការ​ល្អ រវាង​កាកបាទក្រហម​អន្តរជាតិ ជាមួយ​កងយោធពល​ខេមរភូមិន្ទ​៕

លោក​ប៉ុល សារឿន ៖ ប្រទេសជាតិ​មាន​សន្តិភាព តែ​កងទ័ព​ត្រូវខិតខំ​ហ្វឹកហ្វឺន​

លោក​ប៉ុល សារឿន ៖ ប្រទេសជាតិ​មាន​សន្តិភាព តែ​កងទ័ព​ត្រូវខិតខំ​ហ្វឹកហ្វឺន​

លោក​ប៉ុល សារឿន ៖ ប្រទេសជាតិ​មាន​សន្តិភាព តែ​កងទ័ព​ត្រូវខិតខំ​ហ្វឹកហ្វឺន​

លោក​ប៉ុល សារឿន ៖ ប្រទេសជាតិ​មាន​សន្តិភាព តែ​កងទ័ព​ត្រូវខិតខំ​ហ្វឹកហ្វឺន​