កុម៉្មង់​ទិញ Galaxy S7 edge ឬ S7 ទទួល​បាន Gear VR ដោយ​ឥត​គិត​ថ្លៃ

រាល់​ការ​កុម្ម៉ង់​ទិញ​ទូរស័ព្ទ​សាមសុង  Galaxy S7 edge ឬ S7 ពី​ថ្ងៃ​ទី​៧ ​ដល់​ថ្ងៃ​ទី១៨ ខែ​មីនា ឆ្នាំ២០១៦ ​អ្នក​នឹង​ទទួល​បាន​ Gear VR មួយ​គ្រឿង​ពី​ក្រុមហ៊ុន​សាម​សុង​ដោយ​ឥត​គិត​ថ្លៃ ។ មិនតែប៉ុណ្ណោះ ​អតិថិជន​ដែល​ជ្រើស​រើស​ការ​បង់​រំលោះពី​ស្ថាប័ន​មីក្រូ​ហិរញ្ញ​វត្ថុ​អ៊ីអន​ ​មិន​ត្រូវ​បង់​​ការ​ប្រាក់​នោះ​ទេ ពោល​គឺ​អត្រាការ​ប្រាក់​ ​០%​ ។

 

កុម៉្មង់​ទិញ Galaxy S7 edge ឬ S7 ទទួល​បាន Gear VR ដោយ​ឥត​គិត​ថ្លៃ

 

ការ​ផ្តល់​ជូន​ពិសេស​នេះ មាន​នៅ​ហាង​លក់​ទូរស័ព្ទ​ដៃ​តែ​៤​ប៉ុណ្ណោះក្នុង​រាជធានី​ភ្នំពេញ គឺ ហាង​នីកា​បូក​គោ ហាង​អប្សរា​ផ្សារ​ដេប៉ូ  ហាង KLDis ផ្សារ​ធំ​ថ្មី  និង​ហាង KLDis ព្រះ​មុន្នី​វង្ស។

អ្នក​នឹង​ទទួល​បាន​ទូរស័ព្ទ​នេះ នៅ​ក្នុង​កម្មវិធី​ដាក់​លក់​ជា​ផ្លូវ​ការ​របស់​ទូរស័ព្ទ សាមសុង Galaxy S7edge និង S7 នៅ​ផ្សារ​ទំនើប​សុរិយា នា​ថ្ងៃ​ទី១៩ ខែ​មីនា ឆ្នាំ២០១៦ ។
កុម៉្មង់​ទិញ Galaxy S7 edge ឬ S7 ទទួល​បាន Gear VR ដោយ​ឥត​គិត​ថ្លៃ

 

Galaxy S7 មាន​អេក្រង់​ទំហំ​រហូត​ដល់​ទៅ ៥,១ អ៊ីញ ហើយ​ Galaxy S7 edge មាន​អេក្រង់​ទំហំ​រហូត​ដល់​ទៅ​ ៥,៥ អ៊ីញ។ លក្ខណ:​សម្បត្តិ​ខ្លះៗ​របស់​ទូរស័ព្ទ​ទាំងពីរ​នេះ មាន​ដូច​ជា​ hybrid Slot ដែល​អាច​ដាក់​ស៊ីម​កាត​២ ឬ​ស៊ីម​កាត​១​ និង មេម៉ូរី​រហូត​ដល់ 200GB អាច​ការពារ​ការ​ជ្រាប​ទឹក​និង​ធូលី ដោយ​មាន​ប្រព័ន្ធ​ការពារ​នៅ​ខាង​ក្នុង​ទូរស័ព្ទ​តែម្តង។ កាមេរ៉ា Dual Pixel ជាមួយ​នឹង Aperture 1.7 និង​សាក​ថ្ម​បាន​លឿន​ទោះ​ជា​មិន​ប្រើ​ខ្សែ​ក៏​ដោយ។

 

នេះ​គ្រាន់​តែ​ជា​ចំណុច​ពិសេសៗ​មួយ​ចំនួន​របស់​សាមសុង​ Galaxy S7 edge និង S7 តែ​ប៉ុណ្ណោះ ដើម្បី​ឲ្យ​ជ្រាប​ច្បាស់​ថា ​តើ​ទូរស័ព្ទ​ទាំង​ពីរ​ម៉ូដែល​នេះអស្ចារ្យ​ប៉ុណ្ណា​នោះ លោក​អ្នក​អាច​កុម្ម៉ង់ទិញ​នៅ​តាម​ហាង​ដែល​បាន​កំណត់​ខាង​លើ។

 

អត្ថបទ៖ពាណិជកម្ម