ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ដែល​រង​ប៉ះពាល់​ដី​នៅ​តំបន់​ជ្រោយចង្វាចំនួន​១០០​នាក់​ នា​ព្រឹក​ថ្ងៃ​ទី​១០ មីនា ២០១៦ នេះ បាន​នាំ​គ្នា​មក​ដាក់​ញត្តិ​នៅ​រដ្ឋសភា ដើម្បី​តវ៉ា​ប្រឆាំង​គម្រោង​របស់​សាលា​រាជធានី​ភ្នំពេញ ។

ក្នុង​នោះ ពួក​គាត់​នឹង​ព្រាង​អនុក្រឹត្យ​ស្នើ​សុំ​ឱ្យ​រាជរដ្ឋាភិបាល ផ្តល់​ដី​ទំហំ​២៨០​ហិ​កតា ​ក្នុង​តំបន់​ជ្រោយចង្វា​, ភូមិ​ជ្រោយចង្វា​, សង្កាត់​ព្រែក​តា​សេក និង​សង្កាត់​ព្រែក​លៀប ដែល​ជា​ដី​លំនៅ​ឋាន​, ដី​ដំណាំ និង​ដីស្រែដែល​ពួក​គាត់​មាន​ប័ណ្ណ​​កម្ម​​សិទ្ធិ​ស្របច្បាប់ ហើយ​ត្រូវ​បាន​ចាត់​ទុក​ថា ជា​សម្បត្តិ​របស់​សាលា​រាជធានី​ភ្នំពេញ សម្រាប់​ជួល​ឱ្យ​ក្រុមហ៊ុន «​អូ​ស៊ី​អាយ​ស៊ី​» ធ្វើការ​អភិវឌ្ឍន៍​ជាទី​ក្រុង​រណប ជ្រោយចង្វា​នោះ ។

គួរ​បញ្ជាក់​ថា បន្ទាប់​ប្រជាពលរដ្ឋ​ដាក់​ញត្តិ​នៅ​រដ្ឋសភា​ហើយ នឹង​បន្ត​ទៅ​ដាក់​នៅ​ព្រឹទ្ធសភា និង​ក្រសួងមហាផ្ទៃ​ផង​ដែរ ។